ក្រុមហ៊ុន Microsoft ប្រកាសប្រើ AI key នៅលើប្រព័ន្ធ Windows 11 PCs

0

ក្រុមហ៊ុន Microsoft បានប្រកាសពីការផ្លាស់ប្តូរដ៏ធំទៅលើ Keyboards របស់ខ្លួននៅក្នុងរយៈពេល ៣ទសវត្សមកនេះជាមួយនឹងការណែនាំនូវ Key សប្បនិម្មិត ឬហៅថា AI (Artificial Intelligence)។Key នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដំណើរការ Copilot (គឺជា Chatbot ដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ឬជា AI Tool របស់ក្រុមហ៊ុន Microsoft) នៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 ថ្មី។

ក្រុមហ៊ុន Microsoft គឺជាអ្នកវិនិយោគលើ OpenAI បានជំរុញនូវសមត្ថភាព (Power) AI របស់ Copilot។ ក្រុមហ៊ុននេះក៏បានដាក់បញ្ចូល AI ទៅក្នុងផលិតផលជាច្រើនដូចជា Microsoft 365 និង Bing Search ទៀតផងកាលពីឆ្នាំ២០២៣។ រីឯ ក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង Apple វិញបានរួមបញ្ចូល Siri Button ឬជម្រើសនៅលើ Touch Bar នៅក្នុង MacBooks ចាប់តាំងពី ពីរបីឆ្នាំមុនម្ល៉េះ។ កម្មវិធី Copilot ជួយអ្នកប្រើប្រាស់ជាមួយនឹងមុខងារជាច្រើនដូចជា Searching, Writing Emails និងបង្កើតរូបភាព (images)។

នៅក្នុង Blog ដែលបានប្រកាសពីការផ្លាស់ប្តូរនោះ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Yusuf Mehdi បានថ្លែងថា វាគឺជាការផ្លាស់ប្តូររួបរាងថ្មី (Transformative) បើប្រៀបធៀនទៅនឹងការបន្ថែម Windows Key ជិត ៣០ឆ្នាំមកនេះ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះគួរតែជាការផ្តល់នូវភាពងាយស្រួល និងបទពិសោធន៍ថ្មីជូនដល់អ្នកប្រើប្រាស់។ Keyboard ថ្មីត្រូវបានរំពឹងថា នឹងអាចផ្តល់ជូនចាប់ពីខែកុម្ភៈនេះ។ ក្រុមហ៊ុន Microsoft នឹងបង្ហាញផលិតផលថ្មីមួយចំនួនផ្សេងទៀតដែលប្រើប្រាស់ Copilot Key នៅឯព្រឹត្តិការណ៍ CES Tech ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុង Las Vegas។

នៅពេល Copilot ត្រូវបានដាក់បញ្ចូលទៅក្នុងផលិតផល Office 365 ដូចជាកម្មវិធី Word, PowerPoint និង Teams វាអាចសង្ខេបរបាយការណ៍ការប្រជុំ សរសេរអ៊ីម៉ែល និងបង្កើតបទបង្ហាញ។ ក្រុមហ៊ុនក៏បានបន្ថែម Copilot ចូលទៅក្នុង Search Engine Bing ផងដែរ។ ការណែនាំរបស់ Button គឺជា “Natural Step” បើយោងតាមលោក Prof John Tucker អ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ Swansea និងជាស្ថាបនិកប្រវត្តិសាស្រ្តនៃការប្រមូលកុំព្យូទ័រ។

ខណៈដែល Window 11 អ្នកប្រើប្រាស់អាចប្រើ Copilot ដោយការចុចលើ Windows Key + C លោកបានលើកឡើងថា Key ថ្មី បានបង្ហាញពីតម្លៃក្រុមហ៊ុនកំពុងតែដាក់បញ្ចូលមុខងារពិសេសនេះ និងសក្តានុពលរបស់វាក្នុងការទាក់ទាញ និងភ្ជាប់អ្នកប្រើប្រាស់ទៅនឹងផលិតផលជាច្រើនរបស់ពួកគេ។ ជាងនេះ លោកបានបន្ថែមថា ការពិតទៅ Keyboard ត្រូវបានផ្លាស់ប្តូរតែបន្តិចប៉ុណ្ណោះនៅក្នុងរយៈពេល៣០ឆ្នាំមកនេះគិតតាំងពី ១៩៩៤ មក ដូច្នេះវាគ្មានអ្វីគួរឱ្យមោទនភាពនោះទេ។

ក្រុមហ៊ុន Google គឺជា Search Engine ធំជាងគេនៅលើសកលលោក មានប្រព័ន្ធ AI ផ្ទាល់ខ្លួនឈ្មោះហៅថា Bard។ តែទោះជាយ៉ាងណា ដៃគូ OpenAI របស់ក្រុមហ៊ុន Microsoft ដែលបានណែនាំ AI Tool ChatGPT ដ៏មានឥទ្ធិពលរបស់ខ្លួន កាលពីឆ្នាំ២០២២ ត្រូវតែបញ្ចេញកំណែទម្រង់របស់ខ្លួនដើម្បីប្រកួតប្រជែងនៅលើទីផ្សារ។ Copilot មានមូលដ្ឋាននៅលើ OpenAI’s GPT-4 Language Model។

អ្នកឃ្លាំមើលការប្រកួតប្រជែងរបស់អង់គ្លេសកំពុងតែសម្លឹងមើលទំនាក់ទំនងរបស់ក្រុមហ៊ុន Microsoft ជាមួយ OpenAI បន្ទាប់ពីមានភាពច្របូលច្របល់នៅក្នុងបន្ទប់ប្រជុំបានធ្វើឱ្យក្រុមហ៊ុនទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើង៕

https://www.bbc.com/news/technology-67881373

ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here