AI បានអះអាងថា ស្នាមម្រាមដៃរបស់យើងប្រហែលមិនមែនមានតែមួយគត់នោះទេ

0

មានការលើកឡើងថាស្នាមម្រាមដៃរបស់យើងម្នាក់ៗពិតជា Uniqe ប៉ុន្តែរហូតមកដល់ពេលនេះវាមិនប្រាកដថាអញ្ជឹងទេ បើយោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Columbia។ក្រុមការងារនៅសកលវិទ្យាល័យអាមេរិកបានបង្រៀនដល់ AI Tool ដើម្បីចំណាំស្នាមម្រាមដៃចំនួន ៦០,០០០ ថាតើស្នាមម្រាមដៃណាមួយជារបស់នរណាម្នាក់នោះ។ អ្នកស្រាវជ្រាវបានលើកឡើងថាបច្ចេកវិទ្យាអាចកំណត់ភាពត្រឹមត្រូវបានប្រមាណជា ៧៥-៩០ភាគរយពីគំនូសផ្តិតនៃស្នាមម្រាមដៃផ្សេងៗគ្នាចេញពីបុគ្គលតែម្នាក់។ ប៉ុន្តែអ្នកស្រាវជ្រាវមិនប្រាកដពីរបៀបដែលបច្ចេកវិទ្យាដំណើរការនោះទេ។ អ្នកស្រាវជ្រាវមិនដឹងច្បាស់ពីរបៀបដែល AI ធ្វើការនោះទេ បើយោងតាមសំដីរបស់ Prof Hod Lipson អ្នកជំនាញផ្នែក Roboticist នៅសកលវិទ្យាល័យ Columbia។

កោសល្យវិច្ច័យ៖ អ្នកស្រាវជ្រាវគិតថា AI Tool កំពុងតែវិភាគលើស្នាមម្រាមដៃនៅក្នុងរបៀបផ្សេងគ្នាពីវិធីសាស្រ្តបុរាណ ដែលផ្តោតនៅលើគំនូសនៅកណ្តាលម្រាម ជាជាងនៅខាង ឬជាយនៃម្រាម ដែលជាព័ត៌មានលម្អិតតូចច្បាស់លាស់នោះ។ អ្នកស្រាវជ្រាវ Prof Lipson បានថ្លែងថា បច្ចេកវិទ្យា AI ប្រាកដថាវាមិនប្រើវិធីបុរាណដែលបានធ្វើកោសល្យវិច្ច័យរាប់ទសវត្សមកហើយនោះទេ។ វាទំនងជាកំពុងតែប្រើខ្សែកោង និងមុំនៃការបង្វិលនៅចំកណ្តាល។ ទាំងអ្នកស្រាវជ្រាវ និងនិស្សិត Gabe Guo មានការភ្ញាក់ផ្អើលចំពោះលទ្ធផល។ គាត់បាននិយាយថា យើងមានការសង្ស័យ យើងបានមើលហើយមើលទៀត។ សាស្រ្តាចារ្យ Graham Williams ផ្នែកវិទ្យាសាស្រ្តកោសល្យវិច្ច័យនៅសកលវិទ្យាល័យ Hull បានថ្លែងថា គំនិតនៃស្នាមម្រាមដៃតែមួយគត់មិនដែលមានទេ។ គាត់បានថ្លែងថា យើងពិតជាមិនដឹងសោះថាស្នាមម្រាមដៃមានតែមួយ។ អ្វីដែលយើងអាចនិយាយបាននោះគឺថា យើងបានដឹងយូរមកហើយ មនុស្សពីរនាក់មិនមានស្នាមម្រាមដៃដូចគ្នានោះទេ។

លទ្ធផលនៃការសិក្សារបស់សកលវិទ្យាល័យ Columbia អាចមានឥទ្ធិពលដល់ជីវសាស្រ្ត (Biometrics) (ដែលប្រើម្រាមដៃសម្រាប់បើកសោរឧបករណ៍ ឬផ្តល់អត្តសញ្ញាណ) និងវិទ្យាសាស្រ្តកោសល្យវិច្ច័យ។ ឧទាហរណ៍ ប្រសិនបើស្នាមម្រាមដៃដែលគ្មានអត្តសញ្ញាណត្រូវបានរកឃើញនៅក្នុងហេតុការណ៍ឧក្រឹដ្ឋកម្ម A និងស្នាមម្រាមដៃ (Index Finger Print) ដែលគ្មានអត្តសញ្ញាណនៅក្នុងឧក្រឹដ្ឋកម្ម B ស្នាមម្រាមដៃទាំងពីរមិនត្រូវបានចាត់ទុកថាជាមនុស្សតែម្នាក់នោះទេ ប៉ុន្តែ AI Tool អាចចាត់ចូលអត្តសញ្ញាណនោះជាមនុស្សតែម្នាក់។

ក្រុមការងារសកលវិទ្យាល័យ Columbia គ្មាននរណាម្នាក់មានបទពិសោធន៍ផ្នែកកោសល្យវិច្ច័យទេ បើយោងតាមការអះអាងថា ទាមទារនូវការស្រាវជ្រាវបន្ថែមនោះ។ AI Tools ត្រូវបានបង្រៀនដោយទិន្នន័យជាច្រើន និងស្នាមម្រាមដៃជាច្រើនដែលតម្រូវឱ្យមានការអភិវឌ្ឍបច្ចេកវិទ្យានេះបន្ថែមទៀត។ ជាងនេះទៀត ស្នាមម្រាមដៃទាំងអស់បានប្រើសម្រាប់អភិវឌ្ឍគម្រូជាស្នាមម្រាមដៃពេញលេញ និងមានគុណភាព ប៉ុន្តែជាទូទៅជាក់ស្តែងស្នាមម្រាមដៃមិនពេញលេញត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ និស្សិតស្រាវជ្រាវ Guo បានថ្លែងថា Tool របស់យើងមិនល្អគ្រប់គ្រាន់សម្រាប់ធ្វើជាភស្តុតាងនៃការសម្រេចចិត្តនៅក្នុងតុលាការនោះទេ ប៉ុន្តែវាល្អសម្រាប់ការដឹកនាំធ្វើកោសល្យវិច្ច័យ។ ប៉ុន្តែ Dr Sarah Fieldhouse សាស្រ្តាចារ្យរងផ្នែកវិទ្យាសាស្រ្តកោសល្យវិច្ច័យនៅសកលវិទ្យាល័យ Staffordshire បានថ្លែងថា គាត់មិនគិតថាការសិក្សាមានផលប៉ះពាល់ដល់សំណុំរឿងព្រហ្មទណ្ឌនៅដំណាក់កាលនេះទេ។ គាត់បានលើកឡើងថា មានសំណួរជាច្រើននៅជុំវិញបញ្ហានេះ ថាតើអ្នកបង្កើត AI Tool កំពុងតែផ្តោតលើអ្វីដដែលៗដូចរបៀបបុរាណធ្វើនោះឬ។ ប៉ុន្តែរឿងនេះអាចជាចម្ងល់ ខណៈពេលដែលអ្នកស្រាវជ្រាវមិនច្បាស់ពីអ្វីដែល AI កំពុងតែធ្វើ ដូចករណីជាច្រើនរបស់ AI-Driven Tools។

ជាក់ស្តែង កូនភ្លោះមួយគូនៅ Cheshire ប្រហែលជាបានដាស់អារម្មណ៍គ្រប់គ្នា។ ជីដូនរបស់ពួកគេ Carol បានប្រាប់សារព័ត៌មាន BBC ថា ចៅទាំងពីររបស់គាត់អាចបើកទូរស័ព្ទ iPhone របស់គ្នាទៅវិញទៅមកដោយប្រើម្រាមដៃរបស់ពួកគេ។ Dr Sarah Fieldhouse បានថ្លែងថា កូនភ្លោះទាំងពីរនាក់បានបង្ហាញគាត់កាលពីថ្ងៃបុណ្យ Christmas។ ពួកគេបានបា្រប់យើងថា ពួកគេទាំងពីរនាក់ដូចគ្នានៅពេលកើតមក ប៉ុន្តែពួកគេប្រែខុសគ្នានៅពេលពួកគេមានវ័យកាន់តែច្រើនឡើង។ Dr Sarah បានថ្លែងថា ចៅៗរបស់គាត់ក៏អាចឆ្លងកាត់មុខងារ Handsets’ Facial Recognition បានដែរ។ ស្នាមម្រាមដៃត្រូវបានបង្កើតឡើងមុនពេលកើត ការស្រាវជ្រាវកាលពីឆ្នាំមុនបានបង្ហាញថា ដំណើរការហ្សេនេតិក (Genetic) នៅពីក្រោយ អាចស្រដៀងគ្នាដូចជាសេះបង្កង់ (Zebra) និងខ្លា Leopards ដែលមានសញ្ញាលើស្បែករបស់ពួកវា នេះបើយោងតាមទ្រឹស្តីរបស់ Alan Turing កាលពីទសវត្សឆ្នាំ១៩៥០៕

https://www.bbc.com/news/technology-67944537

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here