សាលារៀននៅរដ្ឋ New Jersey ត្រូវបានបិទទ្វារ ដោយសារឧប្បត្តិហេតុសាយប័រ

0

កាលពីយប់ថ្ងៃអាទិត្យ បុគ្គលិកនៅសាលារៀន Freehold Township នៃសហរដ្ឋអាមេរិកបានកត់សម្គាល់ឃើញថា បុគ្គលិក និងអាណាព្យាបាលរបស់សិស្ស បានផ្តល់ព័ត៌មានថា សាលារៀននឹងឈប់សម្រាកនៅថ្ងៃចន្ទ ដោយសារបញ្ហាបច្ចេកទេសបង្កឡើងដោយឧប្បត្តិហេតុសាយប័រ។

កាលពីថ្ងៃទី២៨ ខែមករា បុគ្គលិកសាលារៀន Freehold Township School District បានផ្តល់ព័ត៌មានទៅកាន់បុគ្គលិក គ្រួសារ និងសិស្សទាំងអស់ថា សាលារៀននឹងត្រូវបិទទ្វារនៅថ្ងៃនេះ ដោយសារតែការវាយប្រហារសាយប័រ។ បុគ្គលិកសាលារៀនបានថ្លែងថា ដោយសារការវាយប្រហារ សាលារៀនដែលមានទីតាំងនៅក្នុងទីក្រុង Freehold, N.J., កំពុងតែជួបបញ្ហាបច្ចេកទេស និងបានបន្ថែមថាបុគ្គលិកសាលារៀនកំពុងតែធ្វើការជាមួយនឹងអ្នកជំនាញសាយប័រនៅខាងក្រៅស្ថាប័នដើម្បីដោះស្រាយបញ្ហានេះ។ ជំនួយការអធិការស្រុកលោកស្រី Dianne Martello Brethauer បានសុំទោសជាសាធារណៈដោយសារតែគណនី X (អតីត Twitter) របស់លោកស្រីជួបបញ្ហា បន្ទាប់ពីមានការរំខានដោយការវាយប្រហារសាយប័រ។

ប្រធានក្រុមប្រឹក្សាអប់រំក្រុង Freehold Township លោក Michael Amoroso បានថ្លែងកាលពីព្រឹកនេះថា យើងកំពុងតែស៊ើបអង្កេត។ យើងនឹងប្រកាសអំពីកាលវិភាគថ្ងៃអង្គារនៅពេលដែលសាកសម។ យើងកំពុងតែធ្វើការដុតដៃដុតជើងពេញមួយថ្ងៃ រហូតមកដល់ពេលនេះ នៅពុំទាន់មានព័ត៌មានអ្វីបន្ថែមទាក់ទងនឹងការវាយប្រហារសាយប័រនេះនៅឡើយទេ៕

https://www.darkreading.com/vulnerabilities-threats/freehold-township-district-closes-due-to-cyber-incident

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here