មន្ទីរពេទ្យកុមារនៅទីក្រុង Chicago ត្រូវបានបិទទ្វារដោយសារឧប្បត្តិហេតុសាយប័រ

0

មន្ទីរពេទ្យកុមារនៅ Chicago ត្រូវបានបង្ខំឱ្យបិទទ្វារដោយសារតែបញ្ហាបណ្តាញណិតវើកមិនដំណើរការ (Offline) បន្ទាប់ពីការវាយប្រហារសាយប័រ។ទីក្រុង Chicago៖ មន្ទីរពេទ្យមួយនៅក្នុងទីក្រុង Chicago ត្រូវបានសម្រេចចិត្តបិទទ្វារដោយសារតែបញ្ហាណិតវើកមិនដំណើរការ បន្ទាប់ពីមានការវាយប្រហារសាយប័រ មិនអាចដំណើរការ ការកត់ត្រាវេជ្ជសាស្រ្ត និងមិនអាចទាក់ទងតាមទូរស័ព្ទ ឬអ៊ីម៉ែលបាន ប្រហែលជាថ្ងៃពុធសប្តាហ៍មុន។

ផ្នែកសំខាន់ៗនៅមន្ទីរពេទ្យ Lurie Children ត្រូវបានវាយប្រហារដោយមេរោគចាប់ជម្រិត បើទោះបីជាមន្ត្រីមន្ទីរពេទ្យមិនបានបញ្ជាក់ពីមូលហេតុកាលពីថ្ងៃចន្ទនេះក្តី។ មន្ត្រីមន្ទីរពេទ្យបានពណ៌នាថា បញ្ហាបានកើតឡើងកាលពីថ្ងៃពុធ ខណៈពេលដែលបានដាច់អ៊ីនធឺណិត (Network Outage)។ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីបានប្រកាសជាសាធារណៈថា មន្ទីរពេទ្យបានដាច់អ៊ីនធឺណិត (Network Offline) ដែលបណ្តាលមកពីបញ្ហាសន្តិសុខសាយប័រ។

មន្ត្រីមន្ទីរពេទ្យបានថ្លែងថា យើងកំពុងតែចាត់វិធានការ ដើម្បីធ្វើការស៊ើបអង្កេតដោយអ្នកជំនាញ ហើយសហការជាមួយភ្នាក់ងារអ្នកអនុវត្តច្បាប់។ ក្នុងនាមជាអ្នកផ្តល់សេវាឈានមុខគេនៅក្នុងររដ្ឋ Illinois លើការថែទាំកុមារ អាទិភាពចម្បងរបស់យើងគឺបន្តផ្តល់ការថែទាំប្រកបដោយសុវត្ថិភាព និងគុណភាពដល់អ្នកជម្ងឺរបស់យើង និងសហគមន៍។ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យកុមារ Lurie បើកដំណើរការ និងផ្តល់សេវាថែទាំអ្នកជម្ងឺដែលមានបញ្ហាតិចតួចតាមដែលអាចធ្វើទៅបាន។

អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរពេទ្យមិនបានឆ្លើយតបសារ ពីសារព័ត៌មាន Associated Press កាលពីថ្ងៃចន្ទ នោះទេ។ ការវាយប្រហារបែបជម្រិតទារប្រាក់ពេញនិយមក្នុងចំណោមអ្នកស្វែងរកប្រាក់ចំណេញ ដោយការចាក់សោទិន្នន័យ កំណត់ត្រា ឬព័ត៌មានសំខាន់ៗផ្សេងទៀត បន្ទាប់មកជម្រិតទារប្រាក់ ដើម្បីដោះដូរនឹងទិន្នន័យទាំងនោះត្រលប់មកវិញ។

កាលពីឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងសេវាមនុស្ស (Human Services) បានព្រមានពីការកើនឡើងនៃការវាយប្រហារឌីជីថលលើវិស័យសុខាភិបាល និងអង្គភាពសុខភាពសាធារណៈនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបណ្តាលឱ្យមានការពន្យាពេល ឬរំខានដល់ការថែទាំអ្នកជម្ងឺនៅទូទាំងប្រទេស។ មជ្ឈមណ្ឌលសុខភាពមិនអាចនៅតែឯងបានទេ តុលាការ រដ្ឋាភិបាល និងសាលារៀនបានខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីស្តារឡើងវិញពីឧប្បត្តិហេតុសាយប័រនេះ។

កុមារី Christina Snyder អាយុ ៩ឆ្នាំ ទទួលសេវាថែទាំសុខភាពផ្នែកជម្ងឺប្រព័ន្ធការពារ (Autoimmune) ជាប្រចាំនៅមន្ទីរពេទ្យ Lurie Children ដែលបណ្តាលឱ្យឆ្អឹងខ្សោយបានថ្លែងថា ការណាត់ជួបរបស់កុមារីកាលពីថ្ងៃសុក្រ ពុំមានបញ្ហាអ្វីទេ ប៉ុន្តែត្រូវការពេលប្រហែលជា ៣០នាទីយូរជាងធម្មតាបន្តិច និងបានបន្ថែមថា កុមារីត្រូវបានមើលថែទាំយ៉ាងល្អពីគ្រូពេទ្យ។ គ្រួពេទ្យបានរក្សាទិន្នន័យដោយការកត់ត្រាដោយដៃនៅលើក្រដាស និងបញ្ជូនទៅលោកគ្រូពេទ្យដើម្បីបញ្ជាក់ពីវេជ្ជបញ្ជារបស់នាង។ នាងបាននិយាយថា ក្រុមគ្រូពេទ្យគឺពិតជាអស្ចារ្យណាស់នៅក្នុងស្ថានភាពដ៏លំបាកនេះ។ ពួកគាត់ធ្វើអ្វីគ្រប់យ៉ាងដែលពួកគាត់អាចធ្វើបានដើម្បីឱ្យអ្នកជម្ងឺអាចពិនិត្យព្យាបាលតាមកាលវិភាគ និងធ្វើឱ្យអ្នកជម្ងឺមានអារម្មណ៍ធូរស្រាល។កាលពីថ្ងៃសុក្រ មន្ទីរពេទ្យបានប្រកាសពីខ្សែទូរស័ព្ទថ្មីផ្សេងទៀត ដែលអាចឱ្យអ្នកជម្ងឺទទួលបានវេជ្ជបញ្ជា ឬធ្វើការណាត់ជួបបាន៕

https://abcnews.go.com/Health/wireStory/chicago-childrens-hospital-networks-offline-after-digital-attack-106962542

ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here