ក្រុមឧក្រឹដ្ឋកម្មសាយប័រ LockBit សារភាពថាបានវាយប្រហារលើទីក្រុង Fulton County ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិច

0

ក្រុមមេរោគចាប់ជម្រិត LockBit សារភាពថាខ្លួននៅពីក្រោយការវាយប្រហារថ្មីៗនៅ Fulton County ដែលជាផ្នែកមួយនៃរដ្ឋ Georgia សហរដ្ឋអាមេរិច និងកំពុងតែមានការគំរាមកំហែងថានឹងចេញផ្សាយឯកសារសម្ងាត់ជាសាធារណៈ ប្រសិនបើមិនមានការបង់ប្រាក់លោះនោះទេ។ ក្រុង Fulton County មានប្រជាជនជាង ១លាននាក់ និងជាទីក្រុងធំជាងគេនៅ Georgia។ ហេគឃ័របានលួចចូលទៅក្នុងប្រព័ន្ធរបស់ទីក្រុងកាលពីខែមករា ហើយបានបណ្តាលឱ្យមានបញ្ហាផ្នែក IT ព្រមទាំងមានការប៉ះពាល់ដល់ប្រព័ន្ធទូរស័ព្ទ ស្ថាបនតុលាការ និងប្រព័ន្ធពន្ធដារ។

ជិតបីសប្តាហ៍ហើយបន្ទាប់ពីឧប្បត្តិហតុ គេហទំព័ររបស់រដ្ឋាភិបាលក្រុងនៅពុំទាន់ដំណើរការ និងធ្វើការ Update ព័ត៌មានរបស់អតិថិជនទៅកាន់បច្ចុប្បន្នភាពចុងក្រោយ កាលពីថ្ងៃទី ០៥ ខែកុម្ភៈ។ ចៅហ្វាយក្រុង Fulton County លោក Robb Pitt បានថ្លែងកាលពីចុងខែមករាថា គ្មានការចង្អុលបង្ហាញពីការលួចព័ត៌មានសម្ងាត់ដែលជាកម្មសិទ្ធិរបស់ប្រជាជន ឬបុគ្គលិកទេ ប៉ុន្តែការស៊ើបអង្កេតនៅតែបន្ត។ នៅក្នុងសន្និសីទថ្ងៃនេះ លោក Pitt បានបញ្ជាក់ពីការវាយប្រហារដោយមេរោគចាប់ជម្រិត។ ប៉ុន្តែ ពុំមានបញ្ជាក់លម្អិតពីក្រុមចាប់ជម្រិតមួយណានោះទេ។ ការវាយប្រហារបានប៉ះពាល់ដល់ប្រព័ន្ធទូរស័ព្ទ និង Third of Phone ដែលឥឡូវនេះអាចដំណើរការបានឡើងវិញហើយ។ ប្រព័ន្ធពន្ធអចលទ្រព្យនៅមិនទាន់អាចដំណើរការអនឡាញបានទេ និងដំណើរការបង់ប្រាក់តាមធនាគារក៏នៅមិនទាន់អាចប្រើបាននៅឡើយដែរនៅពេលនេះ។ ប្រជាជននៅបន្តមានបញ្ហាជាមួយនឹងវិក័យបត្របង់ទឹកភ្លើង។ ទោះជាយ៉ាងណា អ្នកស្រុកនឹងមិនទទួលការផាកពិន័យនោះទេ។ លោក Pitt ក៏បានថ្លែងថា សេវាមួយចំនួនត្រូវបានពន្យាពេលនៅក្នុងប្រព័ន្ធយុត្តិធម៌ និងថាសេវាអ៊ីម៉ែលក៏មិនមានរងផលប៉ះពាល់ផងដែរ។

ក្រុម LockBit បានលើកឡើងថា នឹងចេញផ្សាយយ៉ាងទូលំទូលាយ៖ កាលពីថ្ងៃអង្គារ ក្រុមមេរោគ LockBit បានចេញមមកទទួលខុសត្រូវលើការវាយប្រហារនៅទីក្រុង Fulton County ហើយបានពោលថា មានការបោះចេញនូវរូបថតអេក្រង់ទូរស័ព្ទចំនួន ២៥ ដើម្បីជាភស្តុតាងថាពួកគេបានលួចចូលដំណើរការប្រព័ន្ធរបស់ក្រុង ហើយពួកគេបានលួចទិន្នន័យសម្ងាត់ជាច្រើន។ ជាងនេះ ក្រុម LockBit ក៏បានបញ្ជាក់ពីការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ហើយនឹងផ្សព្វផ្សាយជាសាធារណៈប្រសិនបើពួកគេមិនព្រមបង់ប្រាក់លោះ។ នៅក្នុងការគំរាមកំហែងរបស់ក្រុម LockBit ក៏បានបន្ថែមថា ឯកសារភាគច្រើនសុទ្ធសឹងតែជាឯកសារសម្ងាត់នឹងត្រូវបើកចំហ។ យើងនឹងបង្ហាញឯកសារទាំងនេះដែលពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ យើងនឹងផ្សព្វផ្សាយជាសាធារណៈឱ្យបានច្រើនបំផុតចំពោះស្ថានភាពបែបនេះ។ ត្រូវបង់ប្រាក់មុនថ្ងៃទី១៦ ខែកុម្ភៈ បើមិនអញ្ជឹងទេ ពួកគេនឹងទម្លាយទិន្នន័យសម្ងាត់ទាំងនោះ។ ទោះជាយ៉ាងណា រដ្ឋបាលក្រុង Fulton កំពុងតែស្វែងរកប្រាក់ធានារ៉ាប់រ៉ងដើម្បីស្តារប្រព័ន្ធរបស់ក្រុងឡើងវិញ ដែលទំនងជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនធានារ៉ាប់រ៉ង៕

https://www.bleepingcomputer.com/news/security/lockbit-claims-ransomware-attack-on-fulton-county-georgia/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here