មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាង ១០០កន្លែងនៅប្រទេសរ៉ូម៉ានី ត្រូវបានផ្អាកដំណើរការអ៊ីនធឺណិត

0

មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅ Romania ជាង ១០០កន្លែងត្រូវបានផ្អាកដំណើរការ (Offline) បន្ទាប់ពីហេគឃ័របានវាយប្រហារដោយមេរោគចាប់ជម្រិតលើមន្ទីរពេទ្យប្រមាណជា ២៥កន្លែង បើយោងតាមភ្នាក់ងារសន្តិសុខសាយប័ររបស់ប្រទេស Romania បានថ្លែងកាលពីថ្ងៃអង្គារនេះ។

យោងតាមនាយកសន្តិសុខសាយប័រជាតិ Romania ការវាយប្រហារចាប់ផ្តើមកើតមាននៅមន្ទីរពេទ្យ កុមារ Pitesti Pediatric និងមន្ទីរពេទ្យផ្សេងទៀតជាបន្តបន្ទាប់នៅពេលភ្លាមៗនោះ។ ជាងនោះទៀត មណ្ឌលសុខភាពចំនួន ៧៩កន្លែងបានកាត់ផ្តាច់អ៊ីនធឺណិត ដើម្បីជៀសវាងការវាយប្រហារពីសំណាក់ហេគឃ័រ។ មណ្ឌលសុខភាពដែលរងផលប៉ះពាល់សុទ្ធតែជាផ្នែកសំខាន់ៗរបស់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។ យោងលើការស្រាវជ្រាវកាលពីឆ្នាំមុនរបស់អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Romania បានឱ្យដឹងថា ប្រទេសនេះមានមន្ទីរពេទ្យចំនួន ៥៤៣កន្លែងទូទាំងប្រទេស។ ការសិក្សាក៏បានបង្ហាញថា អត្រាមរណៈភាពកើនខ្ពស់នៅមន្ទីរពេទ្យ នៅពេលដែលមន្ទីរពេទ្យជួបប្រទះនឹងបញ្ហានៃការវាយប្រហារដោយមេរោគចាប់ជម្រិតនេះ។

ទោះបីជា មានការខិតខំប្រឹងប្រែងជាសកលដើម្បីប្រឆាំងនឹងការវាយប្រហារពីមេរោគចាប់ជម្រិតក្តី (ឧក្រឹដ្ឋជនបានចម្លងមេរោគចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ និងជម្រិតទារប្រាក់ Bitcoin Payment ជាថ្នូរនឹងការសន្យាថានឹងផ្តល់នូវកូនសោរបើកឯកសារជូនជនរងគ្រោះ) ឧក្រឹដ្ឋកម្មនេះក៏នៅតែកើនឡើងជាសកល កាលពីឆ្នាំមុន ជនរងគ្រោះបានបង់ប្រាក់លោះទៅឱ្យហេគឃ័រប្រមាណជា ១ពាន់លានដុល្លារដែលជាចំនួនទឹកប្រាក់ដ៏ច្រើននៅក្នុងកំណត់ត្រា។ អត្តសញ្ញាណរបស់ហេគឃ័រមិនត្រូវបានប្រកាសជាសាធារណៈទេ ប៉ុន្តែយោងតាមភ្នាក់ងារ Romania បានឱ្យដឹងថា ពួកគេប្រើមេរោគចាប់ជម្រិតឈ្មោះ Phobos ដែលបង្កើតឡើងដោយហេគឃ័រនិយាយភាសារុស្ស៊ី ដើម្បីតាមដាន និងគ្រប់គ្រង (Strain) លើជនរងគ្រោះ។ ការតាមដាន និងគ្រប់គ្រងជនរងគ្រោះ (Strain) ត្រូវបានបើកចំហ និងអាចត្រូវបានប្រើដោយហេគឃ័រផ្សេងទៀត បើយោងតាមសំដីលោក Allan Liska ដែលជាអ្នកវិភាគមេរោគចាប់ជម្រិតនៅក្រុមហ៊ុនសន្តិសុខសាយប័រ Recorded Future។ នេះទំនងជាការវាយប្រហារមួយផ្នែកធំប្រើមេរោគ Phobos បើតាមសំដីរបស់លោក។

ហេគឃ័របានជម្រិតទារប្រាក់ ៣,៥ដុល្លារ Bitcoin ប្រមាណជា ១៧០,០០០ដុល្លារ បើយោងតាមសីដីភ្នាក់ងារ Romania។ ភ្នាក់ងារបានណែនាំដល់ជនរងគ្រោះមិនឱ្យបង់ប្រាក់លោះនោះទេ បើយោងតាមសំដីអ្នកនាំពាក្យបានប្រាប់ទៅសារព័ត៌មាន NBC News។ ភ្នាក់ងារក្រុមហ៊ុនសន្តិសុខសាយប័រ Romania, Bitdefender បានប្រកាសថា កំពុងតែផ្តល់ជំនួយដល់មន្ទីរពេទ្យ៕

https://www.nbcnews.com/tech/security/romania-hospital-hack-ransomware-russia-cyber-rcna138607

ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here