ក្រុម LockBit អះអាងថា បានវាយប្រហារលើក្រុមហ៊ុនយក្ស Motilal Oswal របស់ឥណ្ឌា

0

ក្រុមមេរោគចាប់ជម្រិត LockBit បានប្រកាសថាខ្លួនបានហេគចូលក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ (Brokerage) កំពូលរបស់ឥណ្ឌាឈ្មោះ Motilal Oswal។ អាជ្ញាធរប្រទេសឥណ្ឌាបានថ្លែងថា ពួកគេដឹងពីឧប្បត្តិហេតុនេះ និងកំពុងតែធ្វើការស៊ើបអង្កេត។

កាលពីថ្ងៃអង្គារ ក្រុម LockBit បានបញ្ចូលក្រុមហ៊ុន Indian Brokerage Giant Motilal Oswal ទៅក្នុងគេហទំព័រងងឹតរបស់ពួកគេ បើយោងតាមគេហទំព័រ TechCrunch។ ក្រុមឧក្រឹដ្ឋកម្មសាយប័រតែងតែប្រើគេហទំព័ររបស់ពួកគេ​ ដើម្បីជម្រិតទារប្រាក់ពីជនរងគ្រោះ និងគំរាមចេញផ្សាយទិន្នន័យសម្ងាត់របស់ជនរងគ្រោះ ប្រសិនបើពួកគេមិនព្រមបង់ប្រាក់លោះ។ ក្រុម LockBit បានថ្លែងថា បានប្រើប្រាស់ទិន្នន័យសម្ងាត់របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Motilal Oswal បម្រើសេវាជូនអតិថិជនប្រមាណ ៦លាននាក់នៅជុំវិញទីក្រុងនៃប្រទេសឥណ្ឌា និងមានទ្រព្យសម្បត្តិប្រមាណខ្ទង់ ៥៣ពាន់លានដុល្លារ។

វាមិនច្បាស់ថា តើក្រុមហ៊ុននេះកំពុងតែជួបបញ្ហារំខានផ្នែកប្រតិបត្តិការណាខ្លះនោះទេ។ អ្នកនាំពាក្យក្រុមហ៊ុន Motilal Oswal មិនព្រមផ្តល់បទសម្ភាសន៍តាមអ៊ីម៉ែលសោះ ប៉ុន្តែក៏មិនបដិសេធចំពោះឧប្បត្តិហេតុនេះដែរ។ ក្រុមប្រតិកម្មរហ័សកុំព្យូទ័ររបស់ប្រទេសឥណ្ឌា CERT-In បានប្រាប់ TechCrunch តាមអ៊ីម៉ែល កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបានដឹងពីបញ្ហានេះ និងកំពុងតែចាត់វិធានការដោះស្រាយ។ ក្រុមហ៊ុន Motilal Oswal ត្រូវបានដំណើរការកាលពីឆ្នាំ១៩៨៧ លើសេវាផ្នែកហិរញ្ញវត្ថុ រួមមានការគ្រប់គ្រងលើទ្រព្យសម្បត្តិ (Asset and Wealth) ការជួញដូរផលិតផល (Equity and Commodity) ធនាគារវិនិយោគ (Investment Banking) ការលក់ហ៊ុន (Institutional Broking) និងការចែកចាយមូលនិធិទៅវិញទៅមក (Mutual Fund Distribution)។ ក្រុមហ៊ុនយក្សនេះក៏ជាម្ចាស់ក្រុមហ៊ុន Motilal Oswal Alternatives ដែលផលិតគ្រឿងអេឡិចត្រូនិក Dixon និង VVDN Technologies ក៏ដូចជាការចាប់ផ្តើមអាជីវកម្ម KreditBee ផងដែរ។

តាំងពីឆ្នាំ២០២២ ក្រុម LockBit បានប្រើមេរោគចាប់ជម្រិត ដែលត្រូវបានដាក់ពង្រាយច្រើនបំផុតនៅទូទាំងសកលលោក។ ក្រុមចាប់ជម្រិតដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីបានលើកឡើងពីការវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ក្រុមហ៊ុនផលិតឈីបតៃវ៉ាន់ TSMC ក្រុមហ៊ុនសេវា IT Accenture និងរោងចក្រ Foxconn។ កាលពីឆ្នាំមុន ក្រុម LockBit ក៏បានវាយប្រហារលើក្រុមហ៊ុនថ្នាំឥណ្ឌា Granules India និងមន្ទីរពិសោធអាវកាសជាតិរបស់ប្រទេសឥណ្ឌាផងដែរ៕

https://techcrunch.com/2024/02/15/lockbit-ransomware-cyberattack-india-brokerage-firm-motilal-oswal/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here