ការស៊ើបអង្កេតពីបទប្រើកម្មវិធីលួចព័ត៌មាន តាមរយៈការសួរចម្លើយអតីតរដ្ឋមន្រ្តីប្រទេសប៉ូឡូញ

0

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលប៉ូឡូញត្រូវបានសមាជិករដ្ឋសភាសួរចម្លើយពីបទប្រើប្រាស់កម្មវិធីលួចព័ត៌មាន (Spyware) សម្រាប់វាយប្រហារលើអ្នករិះគន់រដ្ឋាភិបាល។ការស៊ើបអង្កេតបានលើកឡើងថា រដ្ឋបាលដឹកនាំ Law and Justice (PiS) បានប្រើប្រាស់កម្មវិធីលួចព័ត៌មាន Pegasus ដើម្បីតាមដានទូរស័ព្ទដៃរបស់គូប្រកួតប្រជែង។ រដ្ឋបាល PiS បានធ្លាក់ពីតំណែងកាលពីខែតុលា និងបានបដិសេធចំពោះការចោទប្រកាន់នេះ។ អ្នកដឹកនាំរដ្ឋបាល PiS លោក Jarostaw Kaczynski ត្រូវបានសួរចម្លើយ។

អតីតនាយករដ្ឋមន្រ្តីលោក Beata Szydto អតីតរដ្ឋមន្រ្តីយុត្តិធម៌លោក Zbigniew Ziobro  និងអតីតរដ្ឋមន្រ្តីមហាផ្ទៃលោក Mariusz Kaminski ក៏ត្រូវបានកោះហៅផងដែរ។ រដ្ឋមន្រ្តីយុត្តិធម៌ថ្មីលោក Adam Bodnar បានថ្លែងកាលពីសប្តាហ៍មុនថា គាត់មានការភ្ញាក់ផ្អើលចំពោះទំហំនៃការវាយប្រហារ (Hacking)។ ប្រធានគណៈកម្មាការ Magdalena Sroka (ដែលបានចូលរួមជាមួយរដ្ឋាភិបាលចម្រុះថ្មី) បានថ្លែងថា គ្មាននរណាម្នាក់សង្ស័យថា សេវាសន្តិសុខប៉ូឡូញបានប្រើកម្មវិធីលួចព័ត៌មាននោះទេ។ យើងចាញ់ល្បិចរដ្ឋបាល PiS ដែលជាបុគ្គលព្យាយាមបដិសេធថា ពួកគេមិនបានទិញប្រព័ន្ធកម្មវិធី Pegasus… បច្ចុប្បន្ននេះគ្មាននរណាសង្ស័យថាកម្មវិធីលួចព័ត៌មាន Pegasus ត្រូវបានរដ្ឋបាលប៉ូឡូញប្រើប្រាស់នោះទេ។

ការទិញកម្មវិធីលួចព័ត៌មាន Pegasus កាលពីឆ្នាំមុន សភាអឺរ៉ុបបានចោទប្រកាន់ថា ប៉ូឡូញ និងរដ្ឋសមាជិកមួយចំនួនទៀតបានប្រើប្រាស់កម្មវិធីលួចព័ត៌មាន Pegasus ដើម្បីប្រឆាំងនឹងអ្នកកាសែត អ្នកនយោបាយ អ្នកច្បាប់ និងអ្នកជំនួញ។ គណៈប្រតិភូសភាអឺរ៉ុបបានថ្លែងថា ការិយាល័យប្រឆាំងអំពើពុករលួយកណ្តាលប៉ូឡូញ (Polish Central Anti-Corruption Bureau (CBA)) បានចំណាយប្រាក់ ២៥លាន zloty (ខ្ទង់ប្រមាណ ៦.២លានដុល្លារ) ដើម្បីទិញកម្មវិធីលួចព័ត៌មាន Pegasus ដែលបង្កើតឡើងដោយអ៊ីស្រាអ៊ែល កាលពី ៥ឆ្នាំមុន។ ជាងនេះទៀត អតីតរដ្ឋបាលចាស់ក៏ត្រូវបានចោទប្រកាន់ថា បានប្រើលុយមូលនិធិយុត្តិធម៌របស់រដ្ឋសម្រាប់ជួយជនរងគ្រោះយកទៅទិញកម្មវិធីនេះ និងប្រើសម្រាប់ការតាមដានទូរស័ព្ទរបស់អ្នកនយោបាយ អ្នកជំនួញ និងព្រះរាអាជ្ញាយ៉ាងហោចណាស់ ១០នាក់ដែលប្រឆាំងនឹងរដ្ឋបាល PiS។ រដ្ឋាភិបាលដឹកនាំ PiS បានអនុម័តឱ្យទិញកម្មវិធីលួចព័ត៌មាន ប៉ុន្តែបានពោលថា វាត្រូវបានប្រើដោយស្របច្បាប់សម្រាប់ប្រឆាំងនឹងឧក្រឹដ្ឋកម្ម។

ទូរស័ព្ទត្រូវបានហេគ៖ លោក Krysztof Brejza មកពីក្រុមនយោបាយនៃសម្ព័ន្ធ Civic Coalition (KO) រដ្ឋាភិបាលថ្មី ក៏នឹងត្រូវបានសភាកោះហៅឱ្យចូលខ្លួនផ្តល់ចម្លើយដែរ។ យោងតាមរបាយការណ៍សភាអឺរ៉ុប ទូរស័ព្ទលោក Brejza ត្រូវបានហេគ នៅពេលគាត់បម្រើការងារជាអ្នកគ្រប់គ្រងយុទ្ធនាការ KO នៅអំឡុងពេលបោះឆ្នោតសភាឆ្នាំ២០១៩។ ទោះជាយ៉ាងណា សមាជិក PiS ក៏បានរាយការណ៍ពីការហេគនេះផងដែរ (វិទ្យុ RMF FM បានថ្លែងថា កម្មវិធីលួចព័ត៌មានត្រូវបានប្រើសម្រាប់ប្រឆាំងនឹងអ្នកស្នង Beata Szydto ដែលជាបេក្ខជននាយករដ្ឋមន្រ្តី PiS លោក Mateusz Morawiecki )។ អនុប្រធានគណៈកម្មាការលោក Marcin Bosacki បានថ្លែងថា សមាជិកគួរតែកំណត់ពីការប្រើប្រាស់ប្រាក់មូលនិធិយុត្តិធម៌សម្រាប់ទិញកម្មវិធីលួចព័ត៌មាន ក៏ដូចជាកំណត់អ្នកដែលគួរតែឃ្លាំមើលផងដែរ។

ការបដិសេធរបស់រដ្ឋបាល PiS អតីតរដ្ឋមន្រ្តីមហាផ្ទៃលោក Mariusz Kaminski បានថ្លែងថា គណៈកម្មាការនេះត្រូវបានបង្កើតឡើងដើម្បីធ្វើទុកលើអ្នកនយោបាយ PiS។ នៅលើគណនី X គាត់បានបង្ហោះចោទប្រកាន់គណៈកម្មាការថា ជាកលល្បិច ការប្រកាន់បក្សពួក និងជាការលេងល្បែងនយោបាយជាមួយសន្តិសុខរបស់ប្រទេសប៉ូឡូញ។ កាលពីខែមុន លោក Kaminski និងអនុប្រធានរបស់គាត់លោក Kacieji Wasik ត្រូវបានចាប់ផ្តើមអនុវត្តការដាក់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទក្លែងបន្លំឯកសារ នៅពេលពួកគេបម្រើការជាប្រធាន CBA ក្នុងឆ្នាំ២០១៧។ អ្នកទាំងពីរត្រូវបានលើកលែងទោស ក្រោយពីលោកប្រធានាធិបតី Andrzej Duda ដែលជាសម្ព័ន្ធមិត្តរបស់ PiS បានលើកលែងទោសឱ្យពួកគេ៕

https://www.bbc.com/news/world-europe-68343026

ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here