ហេគឃ័រគំរាមផ្តល់កាលបរិច្ឆេទបង់ប្រាក់លោះជាថ្មី បើមិនចង់ឱ្យព័ត៌មានឯកជនត្រូវបានបង្ហាញ

0

អាតាឡង់តា ស្រុក Fulton County បានឱ្យដឹងថា ក្រុមចាប់ជម្រិតបានគំរាមផ្តល់កាលបរិច្ឆេទបង់ប្រាក់លោះប្រព័ន្ធគ្រប់គ្រងរបស់ស្រុកជាថ្មីម្តងទៀត។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារឧក្រឹដ្ឋកម្មជាតិបានថ្លែងថា សេវាចាប់ជម្រិតមេរោគ LockBit ត្រូវបានបង្រ្កាបដោយក្រុមអ្នកអនុវត្តច្បាប់អន្តរជាតិ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្រុមមេរោគចាប់ជម្រិត LockBit បានបង្ហោះនៅលើគេហទំព័រទីផ្សារងងឹត ទទួលខុសត្រូវលើការហេគនៅក្នុងស្រុក Fulton County ថាបានធ្វើឱ្យសេវានៅក្នុងស្រុកនេះស្ទើតែមិនដំណើរការទាំងស្រុង។

ទោះជាយ៉ាងណាក្តី ទីភ្នាក់ងារឧក្រឹដ្ឋកម្មជាតិស្រុក Fulton County បានថ្លែងកាលពីសប្តាហ៍មុនថា ក្រុមមេរោគនេះបានបង្កើតគេហទំព័រនៅលើទីផ្សារងងឹត និងបានដាក់បញ្ចូលស្រុក Fulton County ថាជាជនរងគ្រោះរបស់ពួកគេ ជាមួយនឹងសារគំរាមថានឹងបញ្ចេញទិន្នន័យដែលបានលួចជាសាធារណៈ។ ក្រុមនេះបានផ្តល់នូវថ្ងៃកំណត់បង់ប្រាក់លោះ នៅវេលាម៉ោង 8:30 នាទីព្រឹក ថ្ងៃព្រហស្បតិ៍ បើមិនដូច្នោះទេ ពួកគេនឹងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដែលបានលួចនៅលើគេហទំព័រទីផ្សារងងឹត។

រដ្ឋបាលស្រុកបានថ្លែងថា ខណៈពេលដែលយើងមិនប្រាកដថាព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនពិតជាមាននៅក្នុងទិន្នន័យទាំងនោះមែន ឬមិនមែននោះ។ ក្រុមការងាររបស់យើងកំពុងតែធ្វើការជាមួយអ្នកជំនាញសាយប័រដើម្បីកំណត់ថា ទិន្នន័យអ្វីខ្លះអាចត្រូវបានលួច និងព្យាយាមស្វែងយល់ថាតើមានព័ត៌មានអ្វីខ្លះដែលពាក់ព័ន្ធរួមទាំងដំណើរការចូលមើលថែមទៀតផង (Review Process)។ ហេគឃ័របានរំខានដល់សេវាក្រុង Fulton ជាច្រើនផ្នែក កាលពីពីរបីសប្តាហ៍មុន។

តើអ្វីទៅជា LockBit? LockBit គឺជាអង្គភាពមេរោគចាប់ជម្រិតដែលលក់សិទ្ធិ (Franchising Opportunity)។ ពួកគេដំណើរការវាដូចជាសហគ្រាស បើយោងតាមសំដីអ្នកជំនាញសាយប័រ Vivek Menon។ អ្នកជំនាញសាយប័រផ្សេងទៀតលោក Joe Taveres បានថ្លែងថា ក្រុមមេរោគចាប់ជម្រិតនេះមានស្តង់ដារ មានដំណើរការ ប្រសិនបើអ្នកធ្វើការនៅក្នុងក្រុមនេះ អ្នកត្រូវឆ្លងកាត់ដំណើរការកិច្ចសម្ភាសន៍។ យោងតាមអ្នកជំនាញទាំងពីររូប មេរោគ LockBit គឺជាមេរោគចាប់ជម្រិតមួយល្បីខាងផ្តល់សេវា (Service)។ នៅក្នុងទម្រង់ធម្មតា មេរោគនេះបង្កើតមេរោគ (Malware) ដែលអ្នកផ្សេង (Affiliates) អាចប្រើសម្រាប់ហេគអង្គភាពគោលដៅបាន។ អ្នកជំនាញ Taveres បានបន្តថា ក្រុមមេរោគនេះអនុញ្ញាតឱ្យហេគឃ័រដំណើរការ Platform ដែលអាចដាក់ពង្រាយមេរោគ លួចកំណត់ត្រា Encrypt Things និងជម្រិតទារប្រាក់។ មេរោគ LockBIt ពេញនិយមខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមទីភ្នាក់ងារសាយប័រអាមេរិក (CISA) បានឱ្យដឹងថា LockBit ប្រើទម្រង់មេរោគចាប់ជម្រិតកាលពីឆ្នាំ២០២២ នៅទូទាំងសកលលោក។ ក្រុមនេះក៏មានដំណើរការនៅប្រទេសផ្សេងដែរ។ អ្នកជំនាញ​ Menon បានបន្តថា នោះជាទំហំ (Scales) ដែលមិនធ្លាប់មានពីមុនមក។ គោលដៅជាទូទៅរួមមាន រដ្ឋាភិបាលក្នុងតំបន់ ប្រព័ន្ធអប់រំ មន្ទីរពេទ្យ ឬអង្គភាពផ្សេងៗដែលមានរក្សាទុកព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ។

រដ្ឋបាលស្រុកបានបន្ថែមថា ពាក់ព័ន្ធនឹងការលេចធ្លាយនៃទិន្នន័យដែលបានលួច យើងកំពុងតែសហការជាមួយទីភ្នាក់ងារខាងក្នុង និងខាងក្រៅដើម្បីធានាថា មិនប៉ះពាល់ដល់ឯកជនភាព ដែលបណ្តាលមកពីការបញ្ចេញនូវឯកសារសម្ងាត់ពីប្រភពគាំទ្រដូចជាហេគឃ័រនោះ។ យើងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយដៃគូក្នុងតំបន់ រដ្ឋ និងអ្នកអនុវត្តច្បាប់ ព្រមទាំងមន្រ្តីសហព័ន្ធចំពោះស្ថានភាពបែបនេះ៕

https://www.wsbtv.com/news/local/atlanta/hackers-give-fulton-county-new-deadline-pay-ransom-or-they-release-more-personal-info/4HKL7C2F3ZA67AXXKI5VBBUQUE/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here