ឱសថស្ថានជាច្រើននៅសហរដ្ឋ (UnitedHealth Unit) ត្រូវបានរំខានដោយមេរោគ Blackcat  

0
The corporate logo of the UnitedHealth Group appears on the side of one of their office buildings in Santa Ana, California, U.S., April 13, 2020. REUTERS/Mike Blake

នៅវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែកុម្ភៈ (សារព័ត៌មាន Reuters) បានឱ្យដឹងថា ហេគឃ័រប្រើប្រាស់មេរោគចាប់ជម្រិត Blackcat វាយប្រហារលើក្រុមហ៊ុនធានារ៉ាប់រ៉ងសុខភាព UnitedHealth បានបណ្តាលឱ្យមានបញ្ហានៅក្នុងនាយកដ្ឋានបច្ចេកវិទ្យា និងមិនអាចបញ្ជូនវេជ្ជបញ្ជាចេញអស់រយៈពេល ៦ថ្ងៃ បើយោងតាមអ្នកជំនាញពីរនាក់បានរៀបរាប់ប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទនេះ។ បញ្ហាចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីហេគឃ័របានលូចចូលប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាសុខភាព Change Healthcare និងបានបណ្តាលឱ្យមានការរំខានដល់ស្ថាប័នឱសថស្ថាននៅទូទាំងសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Change Healthcare និង UnitedHealth មិនបានឆ្លើយតបចំពោះចម្ងល់នេះភ្លាមទេ។ មេរោគ Blackcat ឬ ALPHV ក៏មិនបានឆ្លើយតបភ្លាមៗដែរ នៅពេលសួរថា តើការវាយប្រហារនេះជាស្នាដៃរបស់ក្រុមនេះឬ។ ក្រុមហ៊ុនសន្តិសុខសាយប័រ Mandiant របស់ Alphabet កំពុងតែធ្វើការស៊ើបអង្កេតលើបញ្ហានេះ បើយោងតាមសំដីរបស់អ្នកនាំពាក្យពីរនាក់ខាងលើ។ នៅក្នុងសារ ក្រុមហ៊ុន Mandiant បានបញ្ជាក់ថា ក្រុមមេរោគ Blackcat ពាក់ព័ន្ធនៅក្នុងការគាំទ្រ (Support) ដល់ឧប្បត្តិហេតុនេះ ប៉ុន្តែបដិសេធមិនព្រមផ្តល់ព័ត៌មានលម្អិតនោះទេ។

ក្រុមមេរោគ Blackcat គឺជាក្រុមមួយល្បីនៅលើអ៊ីនធឺណិត។ មេរោគនេះបានធ្វើការអ៊ីនគ្រីបទិន្នន័យ និងប្រើប្រាស់ជាចំណាត់ខ្មាំងសម្រាប់ជម្រិតទារប្រាក់ដ៏ច្រើន។ មេរោគនេះបានវាយប្រហារលើអាជីវកម្មធំៗជាច្រើនដូចជា ក្រុមហ៊ុន MGM Resorts International និង Caesars Entertainment។ កាលពីខែធ្នូ មេរោគ Blackcat ត្រូវបានបង្ក្រាបដោយក្រុមអ្នកអនុវត្តច្បាប់អន្តរជាតិដឹកនាំដោយអាមេរិក ដែលក្នុងនោះបានរឹបអូសគេហទំព័រមួយចំនួនដែលក្រុមហេគឃ័របានប្រើ ក៏ដូចជាឌីជីថលឃី (Digital Keys) ប្រើសម្រាប់ឌីគ្រីបទិន្នន័យជនរងគ្រោះផងដែរ។

ហេគឃ័របានគំរាមដល់អ្នកផ្គត់ផ្គង់សេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមន្ទីរពេទ្យថែមទៀតផង។ ទីភ្នាក់ងារអ្នកឃ្លាំមើលសាយប័រអាមេរិក CISA និង FBI ក៏មិនបានឆ្លើយតបភ្លាមៗនៅក្នុងអ៊ីម៉ែលដែរ។ អ្នកជំនាញម្នាក់បានថ្លែងនៅក្នុងព័ត៌មានថា មានការរំខានលើផ្នែកឌីជីថល និងមិនអាចរំពឹងថាក្រុមចាប់ជម្រិតនឹងដោះស្រាយឱ្យប្រសើរឡើងវិញនោះទេ។ អ្នកវិភាគការគំរាមកំហែងនៅ Emsisoft លោក Brett Callow បានថ្លែងថា វាមិនអាចគេចរួចទេចំពោះស្ថាប័នដែលមានប្រាក់ចំណូលខ្ពស់ដល់ទៅរាប់លាននោះ ហេគឃ័រនឹងត្រលប់មកវិញដើម្បីស្វែងរកផលប្រយោជន៍។

ការចោទប្រកាន់ថា ក្រុម Blackcat នៅពីក្រោយការហេគរបស់ក្រុមហ៊ុន Change Healthcare ក៏ត្រូវបានលើកឡើងជាចម្ងល់ ពីសំណាក់ក្រុមហ៊ុនមេ (Parent Company) UnitedHealth ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធបានក្លាយជាគោលដៅរបស់ក្រុមហេគឃ័រដែលពាក់ព័ន្ធនឹងរដ្ឋដ៏គួរឱ្យសង្ស័យ។ លោក Callow បានបន្តថា ខ្ញុំមិនច្បាស់ពីទំនាក់ទំនងរវាង ALPHV និងហេគឃ័ររដ្ឋនោះទេ។ អ្វីដែលខ្ញុំដឹងនោះគឺឧក្រឹដ្ឋជនសាយប័រត្រូវបានលើកទឹកចិត្តដោយសារតែតម្រូវការប្រាក់ គ្មានអ្វីក្រៅពីនោះទេ។ សារព័ត៌មាន Reuters ក៏មិនមានលទ្ធភាពវាស់ពីទំហំនៃការខូចខាតដែរ។ ខ្សែច្រវាក់នៃស្ថាប័នឱសថស្ថាន CVS Health និង Walgreens បានថ្លែងថា ការដាច់ភ្លើង (outage) បានប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។ សមាគមន៍ឱសថការីអាមេរិក (APhA) បានថ្លែងកាលពីថ្ងៃសុក្រថា ឱសថស្ថានជាច្រើនកន្លែងមិនអាចបញ្ជូនសំណើធានារ៉ាប់រ៉ង (Insurance) បានសម្រាប់អ្នកជម្ងឺដែលបានហេគខាងលើនោះទេ។ សមាគមន៍បានបន្តថា ឱសថស្ថានកំពុងតែរាយការណ៍ពីបញ្ហាបញ្ជូនវេជ្ជបញ្ជាទាំងនេះ (Backlogs of Prescriptions) ដែលពួកគេមិនអាចដំណើរការបាន៕

https://www.reuters.com/technology/cybersecurity/cyber-security-outage-change-healthcare-continues-sixth-straight-day-2024-02-26/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here