ហេគឃ័រគំរាមបញ្ចេញឯកសារសម្ងាត់់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើមិនទទួលបានប្រាក់លោះនៅថ្ងៃព្រហស្បតិ៍នេះ

0

ក្រុមហេគឃ័រដែលវាយប្រហារលើគេហទំព័ររបស់ស្រុក Fulton County នៃប្រទេស Georgia កំពុងតែគំរាមថា នឹងបញ្ចេញឯកសារប្រព័ន្ធតុលារការរបស់រដ្ឋ ដែលនៅក្នុងនោះមានពាក់ព័ន្ធនឹងករណីរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រសិនបើលោកមិនព្រមបង់ប្រាក់លោះនោះទេ។

នៅក្នុងសារដែលបានបង្ហោះអនឡាញកាលពីថ្ងៃសៅរ៍ ជាភាសាអង់គ្លេស និងរុស្ស៊ី ក្រុមហេគឃ័រ LockBit បានសារភាពថា បានលួចឯកសារជាច្រើនពាក់ព័ន្ធនឹងករណីតុលាការ លោក ត្រាំ ដែលអាចប៉ះពាល់ដល់ការបោះឆ្នោតនាពេលខាងមុខនេះ។ មេរោគ LockBit បានកំណត់ថ្ងៃបង់ប្រាក់លោះនៅថ្ងៃទី២ ខែមីនា នេះ បើយោងតាមអ្នករាយការណ៍សន្តិសុខសាយប័រ Christopher Krebs។ ក្រោយមកបានផ្លាស់ប្តូរទៅថ្ងៃទី២៩ ខែកុម្ភៈ វេលាម៉ោង ៨:៤៩នាទីព្រឹក ថ្ងៃព្រហស្បតិ៍វិញ។

វាមិនច្បាស់ពីទំហំទឹកប្រាក់ដែលក្រុមចាប់ជម្រិតបានជម្រិតនោះទេ។ តម្រូវការរបស់ក្រុមហេគឃ័រគឺចង់ឱ្យមានការចរចាជាលក្ខណៈឯកជន បើយោងតាមប្រធានផ្នែកផលិតផលលោក Dan Schiappa របស់ក្រុមហ៊ុនសន្តិសុខសាយប័រ Arctic Wolf។ នៅថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីការបង្រ្កាបរបស់ទីភ្នាក់ងារ FBI និងទីភ្នាក់ងារឧក្រឹដ្ឋកម្មជាតិរបស់អង់គ្លេស និងរឹបអូសបានម៉ាស៊ីនមេចំនួន ៣៤។ នៅថ្ងៃដដែលនោះ ក្រសួងយុត្តិធម៌អាមេរិកក៏បានចោទប្រកាន់ជនជាតិរុស្ស៊ីចំនួនពីរនាក់ពាក់ព័ន្ធនឹងប្រតិបត្តិការនោះដែរ។ ស្រាប់តែថ្ងៃសៅរ៍ មេរោគ LockBit បានត្រលប់មកវិញ នៅលើគេហទំព័រថ្មី ក្រុមហេគឃ័របានបង្ហោះសារថា ខ្លួនបានត្រលប់មកវិញ និងបានលួចឯកសារពីគេហទំព័ររបស់ស្រុក Fulton Countyហើយក្រុមហេគឃ័រក៏បានជម្រិតទារប្រាក់លោះផងដែរ។

ក្រុមហេគឃ័រ LockBit ធ្វើការជាមួយសាខា LockBit ផ្សេងទៀត ដើម្បីហេគក្រុមហ៊ុន និងទីភ្នាក់ងាររដ្ឋាភិបាល។ កាលពីថ្ងៃពុធ ក្រុម LockBit បានជម្រិតទារប្រាក់ក្រុមហ៊ុនប្រមាណជា ១១ នៅលើគេហទំព័ររបស់ខ្លួនរួមទាំងមានរដ្ឋបាលស្រុក Fulton County ផងដែរ។ ជាច្រើនឆ្នាំមកនេះ ក្រុមហេគឃ័របានវាយប្រហារលើជនរងគ្រោះជាង ២០០០ និងជម្រិតទារប្រាក់បានជាង ១២០លានដុល្លារ បើយោងតាមក្រសួងយុត្តិធម៌។ ប៉ុន្មានឆ្នាំថ្មីៗនេះ មេរោគនេះបានវាយប្រហារលើក្រុមហ៊ុនយន្តហោះ Boeing សេវាសុខាភិបាលជាតិ Royal Mail អង់គ្លេស ឧស្សាហកម្មរបស់រដ្ឋ និងធនាគារពាណិជ្ជ (Commercial Bank) ចិនផងដែរ។

អាជ្ញាធរស្រុក ចេញមុខចរចាជាមួយហេគឃ័រមុននេះ៖ ប្រព័ន្ធកុំព្យូទ័ររបស់ស្រុក Fulton County ត្រូវបានផ្អាកដំណើរការដោយសារការវាយប្រហារកាលពីថ្ងៃទី២៧ ខែមករា ដែលបណ្តាលឱ្យសេវារដ្ឋបាលស្រុកមិនអាចដំណើរការបានអស់រយៈពេលជាច្រើនសប្តាហ៍។ នៅលើគេហទំព័រសាលាឧទ្ធរណ៍នៅតែមិនទាន់អាចដំណើរការបានទាំងស្រុង។ មន្រ្តីជំនាញបានបំបែកគេហទំព័រដែលមានផ្ទុកឯកសារសម្រាប់សាធារណៈជនចេញ ដើម្បីឱ្យពួកគេអាចចូលប្រើជំនួសឯកសារតុលាការផ្លូវការបាន។ ការវាយប្រហារនេះបានផ្ទុះឡើងទូទាំងប្រទេស ដោយសារតែករណីប្រឆាំងនឹង លោក ត្រាំ។ មេធាវីប្រចាំស្រុក Fulton County លោក Attorney Fani Willis បានចោទប្រកាន់ លោក ត្រាំ និងសម្ព័ន្ធមិត្តជាងដប់នាក់ ពីបទជាប់ពាក់ព័ន្ធនឹងការរំលំលទ្ធផលបោះឆ្នោតសហព័ន្ធឆ្នាំ២០២០ នៅ Georgia។ លោក ត្រាំ បានសារភាពថា មិនបានពាក់ព័ន្ធនឹងរឿងនេះទេ។ វាមិនច្បាស់ថាតើ ក្រុម LockBit មានភស្តុតាងទាក់ទងរឿងក្តី លោក ត្រាំ ឬយ៉ាងណានោះទេ។ អ្នកកាសែតឯករាជ្យដែលមានទីតាំងនៅអាតាឡង់តា លោក George Chidi បានរាយការណ៍កាលពីដើមខែនេះថា ក្រុម LockBit បានបោះផ្សាយគម្រូឯកសារតុលាការសម្ងាត់ដែលមិនពាក់ព័ន្ធផ្សេងទៀត៕

https://www.businessinsider.com/trump-georgia-documents-ransom-threat-fulton-county-hack-lockbit-2024-2

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here