អាមេរិកព្រមានពីការវាយប្រហារលើប្រព័ន្ធផ្គត់ផ្គង់ទឹកនៅទូទាំងប្រទេស

0

(គេហទំព័រ Bloomberg)៖ រដ្ឋបាលលោក Biden កំពុងតែព្រមានឱ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារសាយប័រទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត (Water Systems) ដោយបានលើកឡើងពីការគំរាមកំហែងពីសំណាក់ហេគឃ័រដែលទាក់ទងនឹងរដ្ឋាភិបាលអឺរ៉ង់ និងចិន។

អ្នកគ្រប់គ្រងការពារបរិស្ថានលោក Michael Regan និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានបញ្ជាក់នៅក្នុងលិខិតមួយដែលសរសេរទៅកាន់អភិបាលក្រុង និងបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងទប់ស្កាត់ការវាយប្រហារសាយប័រទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធសម្អាតទឹកកខ្វក់នៅទូទាំងសហរដ្ឋអាមេរិក។ ការវាយប្រហារនេះបានរំខានដល់ការធ្វើអនាម័យ (Critical Lifeline of Clean) និងសុវត្ថិភាពទឹកផឹក ក៏ដូចជាការដាក់សម្ពាធទៅលើសហគមន៍ដែលរងផលប៉ះពាល់ផងដែរ។ ហេគឃ័រមានជាប់ទាក់ទងនឹងអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមរបស់រដ្ឋាភិបាលអឺរ៉ង់ (Iranian Government Islamic Revolutionary Guard Corps) បានវាយប្រហារលើប្រព័ន្ធទឹកផឹក ខណៈពេលដែលក្រុមហេគឃ័រដែលផ្គត់ផ្គង់ដោយសាធារណៈរដ្ឋប្រជាមានិតចិនឈ្មោះ Volt Typhoon បានព្យាយាមវាយប្រហារដើម្បីអាចគ្រប់គ្រង បច្ចេកវិទ្យាព័ត៌មាន (Information Technology (IT)) របស់ទឹកផឹក និងប្រព័ន្ធរចនាសម្ព័ន្ធ (Infrastructure Systems) សំខាន់ៗផ្សេងទៀត បើយោងតាមការព្រមាននៅក្នុងលិខិត។

ជាងនេះទៀត អត្ថន័យនៅក្នុងលិខិតក៏បានបន្ថែមថា នាយកដ្ឋាន និងទីភ្នាក់ងារសហព័ន្ធបានវាយតម្លៃដោយយកចិត្តទុកដាក់ថា ក្រុមហេគឃ័រ Volt Typhoon កំពុងតៀមខ្លួនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងករណីមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងជម្លោះយោធា។ ប្រព័ន្ធទឹកគឺជាផ្នែកមួយដែលងាយរងគ្រោះជាពិសេសជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលមិនមានការគ្រប់គ្រងរឹងមាំ មូលនិធិមិនគ្រប់គ្រាន់ និងកង្វះបុគ្គលិក។ EPA គឺជាទីភ្នាក់ងារសហព័ន្ធឈានមុខគេក្នុងការធានាថា វិស័យទឹកស្អាតរបស់ប្រទេសមានភាពធន់នឹងការគំរាមកំហែង និងគ្រោះថ្នាក់ទាំងឡាយ។

កាលពីចុងខែវិច្ឆិកា ក្រុមហេគឃ័រអឺរ៉ង់បានវាយប្រហារលើប្រព័ន្ធគ្រប់គ្រងឌីជីថលដែលបង្កើតឡើងដោយអ៊ីស្រាអែល ដែលបានប្រើនៅក្នុងឧស្សាហកម្មផលិតទឹក និងសម្អាតទឹកកខ្វក់នៅអាមេរិក ហើយបានបង្កឱ្យប៉ះពាល់ដល់អង្គភាពចម្រុះជាច្រើននៅទូទាំងសហរដ្ឋ បើយោងតាមព័ត៌មានរបស់ Bloomberg។ ខណៈពេលនៃឧប្បត្តិហេតុមិនបានប៉ះពាល់ដល់គុណភាពទឹក ឬការផ្គត់ផ្គង់ទឹក ពួកគេបានបញ្ជាក់ពីការចរចារវាងរដ្ឋាភិបាលអាមេរិក និងសហគមន៍ទឹករបស់ក្រុងពីរបៀបការពារប្រព័ន្ធផ្គត់ផ្គង់ទឹក។

ប្រព័ន្ធផលិតទឹកស្អាត និងចម្រោះទឹកកខ្វក់បានក្លាយជាគោលដៅរបស់ហេគឃ័រ ដោយសារតែវាជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ជីវិត ប៉ុន្តែតែងតែខ្វះនូវធនធាន និងសមត្ថភាពបច្ចេកទេស សម្រាប់ទប់ទល់នឹងការវាយប្រហារសាយប័រ បើយោងតាមការលើកឡើងនៅក្នុងលិខិត។ នៅក្នុងករណីជាច្រើន សូម្បីតែការព្រមានពីសន្តិសុខសាយប័រមូលដ្ឋានដូចជា ការកំណត់លេខសម្ងាត់ឡើងវិញ (Resetting Default Passwords) ឬការអាប់ដេតកម្មវិធីដើម្បីដោះស្រាយបញ្ហាភាពងាយរងគ្រោះ៕

https://www.yahoo.com/news/us-warns-cyberattacks-against-water-181349931.html?guccounter=1

ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here