អាជ្ញាធរអាឡឺម៉ង់ចេញដីកាឃាត់ខ្លួនជនសង្ស័យស៊ើបការណ៍សម្ងាត់ចិនចំនួន ៣រូប

0

អាជ្ញាធរអាឡឺម៉ង់បានថ្លែងថាពួកគេបានចេញដីកាឃាត់ខ្លួនប្រជាជនចំនួន ៣រូបសង្ស័យពីបទស៊ើបការណ៍ឱ្យប្រទេសចិន។ជនសង្ស័យទាំងនេះមិនត្រូវបានបង្ហាញដោយការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ (aka Generalbundesanwalt) ប៉ុន្តែជនសង្ស័យទាំងនោះរួមមាន Herwig F., Ina F., និង Thomas R។ ការិយាល័យ Generalbundesanwalt បានថ្លែងថា ជនសង្ស័យទាំងនេះត្រូវបានចោទពីបទធ្វើការឱ្យសេវាសម្ងាត់ចិនតាំងពីមុនខែមិថុនា ឆ្នាំ២០២២។ ជនសង្ស័យ Thomas R. ត្រូវបានជឿថា ជាទីភ្នាក់ងារធ្វើការនៅក្រសួងសន្តិសុខរដ្ឋចិន (China’s Ministry of State Security (MSS)) ដោយបានប្រមូលព័ត៌មានពីបច្ចេកវិទ្យានវានុវត្តន៍ នៅក្នុងប្រទេសអាឡឺម៉ង់ និងអាចត្រូវបានប្រើសម្រាប់គោលបំណងយោធា។

ជនសង្ស័យក៏បានស្វែងរកជំនួញដោយការបន្លំជាប្តីប្រពន្ធ (Married Couple) Herwig F. និង Ina F., ជាអាជីវករនៅទីក្រុង Dusseldorf-Based ដែលបានបង្កើតទំនាក់ទំនងជាមួយសមាគមន៍វិទ្យាសាស្រ្ត និងស្រាវជ្រាវនៅក្នុងប្រទេសអាឡឺម៉ង់។ រឿងនេះបានបង្កើតឡើងក្នុងទម្រង់នៃកិច្ចព្រមព្រៀងជាមួយនឹងសកលវិទ្យាល័យអាឡឺម៉ង់ ដើម្បីធ្វើការសិក្សាសម្រាប់អ្នកធ្វើកុងត្រាចិនដោយមិនបញ្ចេញឈ្មោះ ដែលចាត់ទុកថា ជាប្រតិបត្តិការរបស់ម៉ាស៊ីនសមុទ្រដែលមានសមត្ថភាពខ្ពស់សម្រាប់ប្រើលើនាវាប្រយុទ្ធ។ ទីភ្នាក់ងារក៏បានថ្លែងថា នៅពេលនៃការចាប់ខ្លួន ជនសង្ស័យទាំងនេះបានចរចាលើគម្រោងស្រាវជ្រាវ ដែលអាចត្រូវបានប្រើសម្រាប់ពង្រីកកម្លាំងប្រយុទ្ធសមុទ្ររបស់ចិន។ ជាងនេះទៀត ជនសង្ស័យក៏បានទិញ laser ពិសេសពីប្រទេសអាឡឺម៉ង់ក្នុងនាមជា MSS និងនាំចេញទៅកាន់ប្រទេសចិនដោយគ្មានការអនុញ្ញាត បើទោះជាឧបករណ៍នេះស្ថិតក្រោមបញ្ញត្តិនៃការប្រើប្រាស់ Dual-Use របស់សហភាពអឺរ៉ុបក្តី។

ការិយាល័យ Generalbundesanwalt  បានប្រកាសចាប់ខ្លួនជនសង្ស័យផ្សេងទៀតឈ្មោះ Jian G ពីបទបម្រើការងារជាទីភ្នាក់ងារឱ្យចិន Chinese Secret Service ខណៈពេលកំពុងតែធ្វើការឱ្យ German Member របស់សភាអឺរ៉ុបតាំងពីឆ្នាំ២០១៩។ ការិយាល័យបានបន្តថា កាលពីខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទបោះព័ត៌មានស្តីពីការចរចា និងការសម្រេចចិត្តនៅសភាអឺរ៉ុបទៅឱ្យអតិថិជនស៊ើបការណ៍របស់ខ្លួន។ ជាងនេះ ជនល្មើសបានយកការណ៍សម្ងាត់ពីក្រុមប្រឆាំងចិននៅប្រទេសអាឡឺម៉ង់សម្រាប់សេវាស៊ើបការណ៍សម្ងាត់។ កាលពីសប្តាហ៍មុន ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធក៏បានអនុវត្តដីកាចាប់ខ្លួនជនសង្ស័យសញ្ជាតិអាឡឺម៉ង់រុស្ស៊ី Alexander J. ពីបទរាយការណ៍ព័ត៌មានសម្ងាត់។

ជនសង្ស័យដទៃទៀតក៏ត្រូវបានចោទប្រកាន់ពីបទស៊ើបការណ៍សម្ងាត់រួមមាន Christopher Berry អាយុ ៣២ឆ្នាំ Christopher Cash អាយុ២៩ឆ្នាំ នៅប្រទេសអង់គ្លេស ពីបទបញ្ជូនព័ត៌មានសម្ងាត់ទៅឱ្យប្រទេសចិន ដោយបំពានច្បាប់សម្ងាត់ផ្លូវការ (Official Secrets Act) បើយោងតាម Metropolitan Police និង Crown Prosecution Service (CPS)។ ជនសង្ស័យទាំងពីររូបនេះត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ពីទីក្រុង Oxfordshire និង Edinburgh ពីបទចែករំលែក អត្ថបទ កំណត់ត្រា ឯកសារ ឬព័ត៌មាន ទៅឱ្យសត្រូវដោយផ្ទាល់ ឬដោយប្រយោល។ អ្នកនាំពាក្យស្ថានទូតចិនបានប្រាប់សារព័ត៌មាន BBC News ថា ការចោទប្រកាន់នេះជាការបង្កាច់បង្ខូចដ៏អាក្រក់ និងបានជំរុញឱ្យអង់គ្លេស បញ្ឈប់រាល់សកម្មភាពរបស់ក្រុមការងារចិន៕

https://thehackernews.com/2024/04/german-authorities-issue-arrest.html

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here