មន្ទីរពេទ្យប្រទេសបារាំង CHC-SV បដិសេធចំពោះការបង់ប្រាក់ចាប់ជម្រិតពីក្រុម LockBit

0

មន្ទីរពេទ្យ Hospital De Cannes- Simone Veil (CHC-SV) នៅប្រទេសបារាំងបានបដិសេធមិនព្រមបង់ប្រាក់លោះទៅឱ្យក្រុមមេរោគចាប់ជម្រិត Lockbit 3.0។កាលពីពាក់កណ្តាលខែមេសា គ្រែមន្ទីរពេទ្យចំនួន ៨៤០ បានប្រកាសពីការរំខានដល់ដំណើរការដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការវាយប្រហារ និងបានបណ្តាលឱ្យកុំព្យូទ័រទាំងអស់ត្រូវបានបិទ (Offline) បណ្តាលឲ្យមានការរៀបចំការណាត់ជួបអ្នកជម្ងឺឡើងវិញ។ កាលពីម្សិលមិញ មន្ទីរពេទ្យបានប្រកាសនៅលើបណ្តាញសង្គម X ថា ខ្លួនបានទទួលសារជម្រិតទារប្រាក់ពីក្រុមហេគឃ័រ Lockbit 3.0 ដែលបានផ្ញើបន្ត (Forward) មកពី Gendarmerie និងទីភ្នាក់ងារជាតិផ្នែកសន្តិសុខព័ត៌មាន (National Agency for Information Systems Security (ANSSI))។

នៅពេលនោះ ក្រុមចាប់ជម្រិត LockBit បានបន្ថែម CHC-SV នៅលើវិបផតថល (Portal) របស់ពួកគេដើម្បីជម្រិតទារប្រាក់ នៅលើគេហទំព័រទីផ្សារងងឹត ដោយបានគំរាមថានឹងទម្លាយកញ្ចប់គម្រូទីមួយ (First Sample Pack) របស់ឯកសារដែលបានលួចនៅពេលវាយប្រហារត្រឹមថ្ងៃនេះ។ មន្ទីរពេទ្យបានបង្ហោះសារថា ពួកគេនឹងមិនបង់ប្រាក់លោះ និងបានសន្យាជូនដំណឹងទៅកាន់បុគ្គលដែលរងផលប៉ះពាល់ ក្នុងករណីហេគឃ័រចាប់ផ្តើមទម្លាយទិន្នន័យសម្ងាត់។ នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញទិន្នន័យដែលជាកម្មសិទ្ធិរបស់មន្ទីរពេទ្យ មន្ទីរពេទ្យនឹងទាក់ទងទៅកាន់អ្នកជម្ងឺ រួមទាំងអ្នកផ្ទះរបស់ពួកគេ បន្ទាប់ពីឯកសារសម្ងាត់ត្រូវបានលួចចម្លង។

ទន្ទឹមនឹងនេះ បុគ្គលិក IT របស់មន្ទីរពេទ្យកំពុងតែខិតខំប្រឹងប្រែងស្តារប្រព័ន្ធដែលរងផលប៉ះពាល់ត្រលប់មកវិញ ដើម្បីអាចដំណើរការបានធម្មតា នៅពេលដែលការស៊ើបអង្កេតផ្ទៃក្នុងលើឧប្បត្តិហេតុនៅតែបន្ត។ ការរំខានរបស់ទីភ្នាក់ងារ FBI ទៅលើប្រតិបត្តិការក្រុមហេគឃ័រ LockBit តាមរយៈ Operation Cronos និងការបញ្ចេញឌីគ្រីប (decryptor) កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមហេគឃ័រ ហើយក៏បានបណ្តាលឱ្យសាខាក្រុមរបស់ហេគឃ័របានបាត់បង់ទំនុកចិត្តទៅលើគម្រោង រួមទាំងសមាជិកហេគឃ័រខ្លះទៀតក៏បានជ្រើសជ្រើសយកការរំខានតិចតួច ដោយសារតែខ្លាចការកំណត់អត្តសញ្ញាណ និងការកាត់ទោសទៅតាមផ្នែកច្បាប់។ ក្រៅពីការរំខាន គ្រោងការណ៍ជម្រិតទារប្រាក់បានចាប់ផ្តើមឡើងសារជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីបង្កើតគេហទំព័រថ្មីសម្រាប់បង្ហាញទិន្នន័យសម្ងាត់ (Setting Up New Data Leak Sites) និងប្រើប្រាស់ការអ៊ីនគ្រីប (Encryptors) ដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ រួមទាំងបញ្ជូនសារចាប់ជម្រិតទារប្រាក់។ គោលការណ៍របស់ LockBit ទាក់ទងនឹងការវាយប្រហារលើមន្ទីរពេទ្យជាទូទៅគ្រាន់តែជាការរំខាន ដោយមេដឹកនាំក្រុមហេគឃ័រមិនបានប្រកាសរឹតបន្តឹងលើសាខាហេគឃ័រដែលអនុវត្តការវាយប្រហារនោះទេ។ ជាក់ស្តែងដូចជាការវាយប្រហារនៅ CHC-SV បានបង្ហាញឱ្យឃើញពីការមិនយកចិត្តទុកដាក់របស់ក្រុមគំរាមកំហែងចំពោះបញ្ហាសំខាន់ ដែលបានរំខានដល់សេវាថែទាំសុខភាព៕

https://www.bleepingcomputer.com/news/security/french-hospital-chc-sv-refuses-to-pay-lockbit-extortion-demand/

ប្រភពព័ត៌មាន៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here