ទីក្រុង Wichita រដ្ឋ Kansas នៃប្រទេសអាមេរិក បានរៀបរាប់ថា ខ្លួនត្រូវបានបង្ខំចិត្តឱ្យបិទ (Shut Down) Portions បណ្តាញណិតវើករបស់ខ្លួន បន្ទាប់ពីទទួលរងនូវការវាយប្រហារពីមេរោគចាប់ជម្រិត កាលពីចុងសប្តាហ៍។ទីក្រុង Wichita គឺជាទីក្រុងធំជាងគេនៅក្នុងរដ្ឋ Kansas មានប្រជាជនចំនួន ៤០០ពាន់នាក់ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៥០ នៃទីក្រុងធំជាងគេនៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងការបង្ហាញដ៏កម្រ សាលាក្រុងបានបញ្ជាក់ថា ពួកគេទទួលរងនូវការវាយប្រហារកាលពីថ្ងៃអាទិត្រ ទី០៥ ខែឧសភា នៅពេលដែលប្រព័ន្ធ IT ត្រូវបានអុីនគ្រីបដោយសារតែមេរោគចាប់ជម្រិត។
នៅក្នុងការឆ្លើយតបចំពោះការវាយប្រហារនេះ ទីក្រុងបានបិទដំណើរការបណ្តាញណិតវើកកុំព្យូទ័ររបស់ខ្លួន ដើម្បីការពារការរីករាលដាននៃមេរោគចាប់ជម្រិតទៅកាន់ឧបករណ៍ផ្សេងទៀត។ នៅពេលនេះ គេនៅមិនទាន់ដឹងថាតើទិន្នន័យត្រូវបានលួច ឬយ៉ាងណានោះទេ។ ទោះជាយ៉ាងណា ជាទូទៅក្រុមមេរោគចាប់ជម្រិតតែងតែលួចទិន្នន័យពីក្នុងបណ្តាញណិតវើក ដែលត្រូវបានសម្របសម្រួលយកទៅធ្វើការគ្រប់គ្រង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ មុននឹងពួកគេដាក់ពង្រាយ Encryptors។ មន្រ្តីរដ្ឋាភិបាលបានរៀបរាប់នៅលើគេហទំព័រសាលាក្រុង Wichita ថា យើងកំពុងតែពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើបញ្ហានេះ រួមទាំងផលប៉ះពាល់សំខាន់ៗទៅលើទិន្នន័យផងដែរ។ ការវាយតម្លៃដ៏លម្អិតរបស់ឧប្បត្តិហេតុប្រភេទនេះពិតជាត្រូវការចំណាយពេលវេលាច្រើន។ សារព័ត៌មាន BleepingComputer បានបញ្ជាក់ថា ប្រព័ន្ធបង់ប្រាក់តាមអនឡាញរបស់ទីក្រុងត្រូវបានផ្អាកដំណើរការរួមមានការបង់ថ្លៃទឹកភ្លើង របាយការណ៍ច្បាប់ និងលិខិតផ្សេងៗ (court citations and tickets)។
សាលាក្រុងបន្តថា ចំពោះការឆ្លើយតបបឋមគឺយើងនៅតែបន្តផ្តល់សេវាជូនប្រជាជនតាមរយៈប៉ូលីស និងនាយកដ្ឋានអគ្គិភ័យ (Fire Departments) ដើម្បីជាវិធានការអាចបន្តដំណើរការអាជីវកម្ម ប្រសិនបើចាំបាច់។ នៅពេលដែលសាលាក្រុងមិនបានចែករំលែកព័ត៌មានទាក់ទងនឹងក្រុមចាប់ជម្រិតនៅពីក្រោយឧប្បត្តិហេតុនេះ ពួកគេក៏បានរាយការណ៍ពីឧប្បត្តិហេតុទៅកាន់សមត្ថកិច្ចមូលដ្ឋាន និងសហព័ន្ធដែលកំពុងតែជួយដោះស្រាយបញ្ហានេះ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤