ប្រទេសអង់គ្លេសបញ្ជាក់ថាទិន្នន័យប្រាក់បៀវត្សរ៍ក្រសួងការពារជាតិត្រូវបានលាតត្រដាងនៅក្នុងការបំពានទិន្នន័យ

0

រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ហេគឃ័របានលួចចូលដំណើរការបណ្តាញណិតវើកបើកប្រាក់បៀវត្សរ៍របស់កងកម្លាំងទាហ៊ាន (Armed Forces Payment) នៅក្នុងក្រសួងការពារជាតិរបស់ប្រទេស។ ប្រព័ន្ធបើកប្រាក់ខែដែលត្រូវបានវាយប្រហារ មានផ្ទុកទិន្នន័យឯកជនរបស់បុគ្គលិកសកម្ម និងបម្រុង ក៏រួមមានអតីតយុទ្ធជនចូលនិវត្តន៍នាពេលថ្មីៗនេះផងដែរ។

មូលដ្ឋានណិតវើករបស់ក្រសួងការពារជាតិ (MoD) មិនរងផលប៉ះពាល់ទេ៖ នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សភា (House of Commons) រដ្ឋមន្រ្តីការពារជាតិ Grant Shapps បានថ្លែងថា ក្រសួងការពារជាតិ (MoD) បានកំណត់អត្តសញ្ញាណនៃការវាយប្រហារ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ភ្លាមនោះដែរ បន្ទាប់ពីបានដឹងពីហេតុការណ៍នៃការវាយប្រហារដើម្បីគ្រប់គ្រងភ្លាម ក្រសួងបានកាត់ផ្តាច់ (Isolate) ប្រព័ន្ធ ដើម្បីការពារការចម្លង និងបញ្ឈប់ដំណើរការបង់ប្រាក់ទាំងអស់។ ទោះបីជាជួបហេតុការណ៍បែបនេះ ឧប្បត្តិហេតុមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទៅលើប្រាក់ខែ ការចំណាយ និងប្រាក់សោធននិវត្តរបស់យុទ្ធជននោះទេ។ រដ្ឋមន្រ្តីបានបន្តថា ខ្ញុំអាចនិយាយនៅពេលនេះបានថា ប្រាក់បៀវត្សរ៍ខែមេសាទាំងអស់ត្រូវបានបង់រួចរាល់។ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសបានបញ្ជាក់ថា ហេគឃ័រមានគោលដៅលើប្រព័ន្ធខាងក្រៅដែលគ្រប់គ្រងដោយអ្នកធ្វើកុងត្រា (Contractor) នោះគឺពិតជាដាច់ចេញពីគ្នាទាំងអស់ពីណិតវើកមូលដ្ឋានរបស់ក្រសួង និងគ្មានទំនាក់ទំនងទៅកាន់ប្រព័ន្ធធនធានមនុស្សសំខាន់ផ្នែកយោធានោះទេ។ នៅលើការបង្ហោះដែលត្រូវបានធ្វើការវាយប្រហារយកទៅគ្រប់គ្រង មានព័ត៌មានលម្អិតពីឈ្មោះ និងធនាគារ ប៉ុន្តែគ្រាន់តែពីរបីករណីប៉ុណ្ណោះ ថែមទាំងអាសយដ្ឋានផងដែរ។ វាត្រូវបានគេវាយតម្លៃថា កំណត់ត្រាបង់ប្រាក់ចំនួន ២៧០ពាន់ Payroll Records ត្រូវបានបើកចំហ។

ការស៊ើបអង្កេតចំពោះឧប្បត្តិហេតុមិនទាន់ត្រូវបានបង្ហាញពីរបៀបនៃការវាយប្រហារនៅឡើយទេ។ ទោះជាយ៉ាងណា រដ្ឋមន្រ្តី Shapps បានកត់សម្គាល់ថា មានភស្តុតាងនៃបរាជ័យដែលអាចកើតឡើង (Potential Failing) នៅខាងអ្នកធ្វើកុងត្រា (Contractor) ដែលប្រហែលជាត្រូវបានសម្របសម្រួលដោយគ្មានការអនុញ្ញាត។ ឥឡូវនេះ គ្មានសូចនាករណាមួយបង្ហាញថាហេគឃ័របានលួចទិន្នន័យណាមួយនោះទេ ប៉ុន្តែបុគ្គលិកសេវាកម្មដែលរងផលប៉ះពាល់បានប្រាប់ពីគ្រោះថ្នាក់តាមរយៈប្រព័ន្ធរបស់អង្គភាព (Chain Of Command)។ និវត្តជនក៏ប្រហែលជារងគ្រោះពីការវាយប្រហារដែរដោយសារតែពួកគេនឹងទទួលបានសំបុត្រស្តីពីឧប្បត្តិហេតុ និងទិន្នន័យត្រូវបានបើកចំហ។ រដ្ឋមន្រ្តី Shapps បានគូសបញ្ជាក់ដែរថា មានហេគឃ័រនៅពីក្រោយការវាយប្រហារ និងបានបន្តថានៅដំណាក់កាលនេះក៏អាចមានករណីពាក់ព័ន្ធនឹងរដ្ឋបរទេសផងដែរ។ រដ្ឋាភិបាលអង់គ្លេសមិនបានចែករំលែកពីការវាយប្រហារជាផ្លូវការនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនកំពុងតែរាយការណ៍ថា ប្រទេសចិនត្រូវបានគេជឿថានៅពីក្រោយហេតុការណ៍នេះ៕

https://www.bleepingcomputer.com/news/security/uk-confirms-ministry-of-defence-payroll-data-exposed-in-data-breach/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here