គេហទំព័រដែលបានរឹបអូសពីក្រុម LockBit រស់ឡើងវិញគឺជាការបញ្ឈឺដល់ការប្រកាសរបស់ប៉ូលីស

0

ទីភ្នាក់ងារ NCA, FBI និង Europol បានស្តារគេហទំព័របង្ហាញទិន្នន័យលេចធ្លាយ (Data Leak Site) របស់ក្រុមចាប់ជម្រិត LockBit ដែលបានរឹបអូស សម្រាប់ប្រើប្រាស់ជាជំនួយព័ត៌មានថ្មី ដែលត្រូវបានបង្ហាញដោយក្រុមការងារអ្នកអនុវត្តច្បាប់ កាលពីថ្ងៃអង្គារនេះ។

កាលពីពាក់កណ្តាលខែកុម្ភៈ ប្រតិបត្តិការអ្នកអនុវត្តច្បាប់ឈ្មោះ Operation Cronos បានចុះបង្ក្រាបហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមចាប់ជម្រិតដែលគេស្គាល់ថាជា LockBit  រួមទាំងបានរឹបអូសម៉ាស៊ីនមេចំនួន ៣៤ គេហទំព័រដែលមានផ្ទុកទិន្នន័យលេចធ្លាយ (Data Leak Website) ទិន្នន័យដែលបានលួចពីជនរងគ្រោះ អាសយដ្ឋានប្រាក់គ្រីបតូ កូនសោឌីគ្រីបចំនួន ១ពាន់ និងទីតាំងធ្វើការសម្រាប់ផ្សាយពាណិជ្ជកម្ម (Affiliate Panel)។ ជាផ្នែកមួយនៃការរំខាន ប៉ូលីសបានបំប្លែងគេហទំព័រដែលបង្ហាញទិន្នន័យលេចធ្លាយ (Data Leak Sites) ទៅជាគេហទំព័រសារព័ត៌មានវិញ (Press Release Site) ដែលជាទីតាំងសម្រាប់ទីភ្នាក់ងារឧក្រឹដ្ឋកម្មជាតិអង់គ្លេស (NCA), FBI និង Europol សម្រាប់ចែករំលែកព័ត៌មានអំពីអ្វីដែលពួកគេបានរៀននៅពេលចុះប្រតិបត្តិការ បញ្ជីនៃសាខា និងរបៀបដែលក្រុម LockBit បានកុហកជនរងគ្រោះដោយមិនមែនសុទ្ធតែត្រូវលុបទិន្នន័យដែលបានលុបចោល បន្ទាប់ពីទទួលបានប្រាក់លោះនោះទេ។

ការប្រកាសមួយមានចំណងជើងថា “Who is LockBitSupp?” ជាការណែនាំថា ការអនុវត្តច្បាប់គួរតែមានបង្ហាញព័ត៌មានពីជនដៃដល់ដែលកំពុងតែដំណើរការមេរោគចាប់ជម្រិត។ ទោះជាយ៉ាងណា បន្ទាប់ពីនោះប៉ុន្មានថ្ងៃ មានការបង្ហោះលើកឡើងថា យើងដឹងថាជនដៃដល់នោះគឺជានរណា។ យើងដឹងពីទីកន្លែងដែលគាត់រស់នៅ។ យើងដឹងថាគាត់មានតម្លៃប៉ុន្មាន។ LockBitSupp មានទំនាក់ទំនងជាមួយការអនុវត្តច្បាប់។ ការអនុវត្តចុងក្រោយបានបិទបញ្ចប់គេហទំព័រនោះ ពីរបីថ្ងៃក្រោយមក ដោយអ្នកចូលមើលជាច្រើននាក់បានឃើញការបង្ហោះ “LockBitSupp” ថាជាកំហុសដោយការអនុវត្តច្បាប់ចំពោះការបំភាន់សេចក្តីប្រកាសនេះ ហើយមិនបានបង្ហាញអ្វីសោះ និងគ្រាន់តែជាការយកឈ្នះលើក្រុម LockBitSupp ដែលនៅតែអាចបន្ត និងរក្សាភាពអនាមិកដដែល។ កាលពីថ្ងៃអាទិត្យ ការអនុវត្តច្បាប់អន្តរជាតិ បានស្តារទិន្នន័យដែលបានបើកចំហ និងគេហទំព័រសារព័ត៌មានរបស់ LockBit ស្របពេលជាមួយនឹង Blog Posts ថ្មីៗជាច្រើន ដែលនឹងដំណើរការនៅពេលដំណាលគ្នាកាលពីម៉ោង ២រសៀល UTC (10AM EST) ថ្ងៃអង្គារ។

Blog ទាំងនេះបានធ្វើការបង្ហោះឌឺដងក្រោមចំណងជើងថា “What have we learnt?,” “More LB hackers exposed,” “What have we been doing?” ជាមួយនឹងក្តីសង្ឃឹមដែលមនុស្សជាច្រើនចង់ឱ្យមានប្រតិបត្តិការបង្ក្រាប ក្រុមចាប់ជម្រិតថែមទាំងមាន Blog ផ្សេងទៀតបានបង្ហោះថា “Who is LockBitSupp?”។ ឥឡូវនេះ យើងនឹងរង់ចាំមើលថាតើការអនុវត្តច្បាប់នឹងបង្ហាញការពិតសំខាន់ៗអំពីប្រតិបត្តិកររបស់ក្រុម LockBit ឬគ្រាន់តែជាការបំបាក់ម្តងទៀត។ ចាប់តាំងពីមានប្រតិបត្តិការផ្នែកច្បាប់មក ក្រុម LockBit បានកំពុងតែស្វះស្វែងពង្រឹងខ្លួនដើម្បីត្រលប់មកដំណើរការធម្មតាវិញជាមួយនឹងសាខា ដែលធ្វើការដោយប្រុងប្រយ័ត្នបូករួមទាំងប្រតិបត្តិការឥឡូវនេះត្រូវបានព្យាយាមគ្រប់គ្រង និងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធដោយក្រុមការងារអ្នកអនុវត្តច្បាប់។ ទោះជាយ៉ាងណា នោះមិនមែនមានន័យថា ក្រុមចាប់ជម្រិតនេះត្រូវបានបញ្ចប់នោះទេ ខណៈពេលដែលការវាយប្រហារបែបរំខាននៅតែបន្ត និងប្រតិបត្តិការនេះនៅតែបង្កហានិភ័យដល់សហគ្រាសនៅទូទាំងសកលលោក៕

https://www.bleepingcomputer.com/news/security/lockbits-seized-site-comes-alive-to-tease-new-police-announcements/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here