ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញផ្ទះធំជាងគេនៅប្រទេសអូស្រ្តាលីព្រមានពីការលេចធ្លាយទិន្នន័យ

0

ក្រុមហ៊ុនសេវាកម្មផ្នែកហិរញ្ញវត្ថុ Firstmac Limited កំពុងតែព្រមានអតិថិជនថា ខ្លួនរងការវាយប្រហារបន្ទាប់ពីក្រុមជម្រិតទារប្រាក់សាយប័រ Embargo បានលួចទិន្នន័យជាង 500GB ចេញពីក្រុមហ៊ុន។ក្រុមហ៊ុន Firstmac ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យឧស្សាហកម្មសេវាហិរញ្ញវត្ថុរបស់អូស្រ្តាលី ដែលផ្តោតលើកម្ចីប្រាក់ទិញផ្ទះ (mortgage lending) ការគ្រប់គ្រងការវិនិយោគ និងសេវាធានាសុវត្ថិភាព។ ទីស្នាក់ការកណ្តាលនៅទីក្រុង Brisbane នៃរដ្ឋ Queensland និងបុគ្គលិកចំនួន ៤៦០នាក់ ដែលក្រុមហ៊ុនបានផ្តល់ប្រាក់កម្ចីទិញផ្ទះចំនួន ១ពាន់ខ្នង ហើយបច្ចុប្បន្នក៏កំពុងតែគ្រប់គ្រងប្រាក់ចំនួន ១៥ពាន់លានដុល្លារនៅក្នុងកម្ចីទិញផ្ទះ។

អ្នកបង្កើត (Creator) លោក Troy Hunt បានបង្ហោះនៅលើបណ្តាញសង្គម X បានធ្វើការដាស់តឿនទៅកាន់អតិថិជនរបស់ក្រុមហ៊ុន Firstmac ថាទិន្នន័យពួកគេបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ជាងនេះនៅក្នុងសារបានបញ្ជាក់ថា ក្រុមហ៊ុន Firstmac ឥឡូវនេះ ជួបឧប្បត្តិហេតុសាយប័រដែលបណ្តាលឱ្យភាគីទីបីដែលគ្មានសិទ្ធិអាចចូលដំណើរការប្រព័ន្ធ IT របស់ក្រុមហ៊ុនបាន។ បន្ទាប់ពីក្រុមហ៊ុនរកឃើញពីឧប្បត្តិហេតុនេះ ក្រុមហ៊ុនក៏បានចាត់វិធានការជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពដល់ប្រព័ន្ធរបស់ក្រុមហ៊ុន។

អ្នកជំនាញសន្តិសុខសាយប័រខាងក្រៅក្រុមហ៊ុន បានចុះជួយស៊ើបអង្កេត ក្រុមហ៊ុន Firstmac ព្រមទាំងបានកំណត់ថាព័ត៌មានដែលត្រូវបានក្រុមចាប់ជម្រិតប្រមូលបានរួមមាន៖ ឈ្មោះ អាសយដ្ឋានស្នាក់នៅ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ព័ត៌មានគណនីធនាគារ (External bank account information) និងលេខកម្មសិទ្ធិប័ណ្ណបើកបរ (Driver’s license number) ផងដែរ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Firstmac បានធានាចំពោះអតិថិជនថា គណនី និងប្រាក់ (funds) របស់ពួកគេមានសុវត្ថិភាព និងប្រព័ន្ធរបស់ក្រុមហ៊ុនឥឡូវបានត្រូវពង្រឹងយ៉ាងសមរម្យឡើងវិញ។ នៅក្នុងការចាត់វិធានការដើម្បីការពារដែលត្រូវបានណែនាំដើម្បីពង្រឹងសុវត្ថិភាពគឺជា តម្រូវការថ្មីសម្រាប់ការផ្លាស់ប្តូរគណនីទាំងអស់ សម្រាប់បញ្ជាក់ (confirm) ពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើការផ្ទៀងផ្ទាត់មានពីរកត្តា ឬក៏លក្ខណៈជីវសាស្រ្ត (biometrics)។ អ្នកទទួលបានការរំលឹក (notices) ត្រូវបានផ្តល់ជូនជាមួយសេវាការពារការលួចអត្តសញ្ញាណហ្រ្វីតាមរយៈ IDCare និងត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នចំពោះការទំនាក់ទំនងដែលពុំបានស្នើសុំ និងត្រួតពិនិត្យគណនីរបស់ពួកគេរាល់សកម្មភាពដែលមិនប្រក្រតី។

ក្រុម Embargo ថ្មីបានរៀបរាប់ពីការវាយប្រហារ៖ សារព័ត៌មានអូស្រ្តាលីថ្មីបានរាយការណ៍ពីការវាយប្រហារលើក្រុមហ៊ុន Firstmac កាលពីចុងខែមេសា បន្ទាប់ពីក្រុមចាប់ជម្រិត Embargo បានប្រកាសនៅលើគេហទំព័រលេចធ្លាយទិន្នន័យរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុម Embargo បានទម្លាយទិន្នន័យទាំងអស់ដែលពួកគេបានលួចចេញពីប្រព័ន្ធរបស់ក្រុមហ៊ុន Firstmac រួមមានឯកសារ ប្រភពកូដ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ និងការបម្រុងទុកមូលដ្ឋានទិន្នន័យ (Database Backups)។

ក្រុមហេគឃ័រថ្មីបច្ចុប្បន្នគ្រាន់តែបង្ហាញជនរងគ្រោះចំនួនពីរ នៅលើគេហទំព័រចាប់ជម្រិតរបស់ខ្លួន និងគ្មាននរណាដឹងទេថាតើពួកគេបានបំពានដោយខ្លួនឯង ឬទិញទិន្នន័យដែលបានលួចពីអ្នកដទៃនោះទេ។ គម្រូរបស់ Embargo Encryptors មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ដូច្នេះគ្មាននរណាម្នាក់ដឹងទេថាតើពួកគេជាក្រុមចាប់ជម្រិត ឬក៏គ្រាន់តែផ្តោតលើការជម្រិតទារប្រាក់នោះដែរ៕

https://www.bleepingcomputer.com/news/security/largest-non-bank-lender-in-australia-warns-of-a-data-breach/

ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here