ក្រុមមេរោគចាប់ជម្រិតលួចទិន្នន័យក្រុមហ៊ុន Singing River Health System ចំនួន ៨៩៥ពាន់

0

ក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព Singing River Health ព្រមានថា ឥឡូវនេះខ្លួនកំពុងតែប៉ាន់ប្រមាណ មនុស្សចំនួន ៨៩៥,២០៤នាក់កំពុងតែរងផលប៉ះពាល់ដោយសារការវាយប្រហាររបស់មេរោគចាប់ជម្រិត ដែលកើតឡើងកាលពីខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ុន Singing River Health System គឺជាអ្នកផ្តល់សេវាថែទាំសុខភាពដ៏សំខាន់នៅរដ្ឋ Mississippi មានបម្រើសេវាកម្មជាមន្ទីរពេទ្យ Singing River Hospital នៅទីក្រុង Pascagoula មន្ទីរពេទ្យ Ocean Springs Hospital និងមន្ទីរពេទ្យ Singing River Gulfport Hospital ដែលមានគ្រែសម្រាកមិនតិចជាង ៧០០គ្រែទេ។ ប្រព័ន្ធថែទាំសុខភាពមានបុគ្គលិកបម្រើការប្រមាណជា ៣៥០០នាក់ មិនត្រឹមតែប៉ុណ្ណោះក៏មានសេវាថែទាំតាមផ្ទះចំនួន ២កន្លែង លក់ថ្នាំចំនួន ៤កន្លែង មជ្ឈមណ្ឌលថតរូបចំនួន ៦កន្លែង (six imaging centers) មជ្ឈមណ្ឌលជំនាញពិសេសចំនួន ១០កន្លែង និងគ្លីនិចវេជ្ជសាស្រ្តចំនួន ២កន្លែង នៅតំបន់ Gult Coast ទៀតផង។

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Singing River បានប្រកាសថា ខ្លួនបានក្លាយជាគោលដៅនៃការវាយប្រហាររបស់មេរោគចាប់ជម្រិត ដែលបណ្តាលឱ្យរំខានដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងទិន្នន័យត្រូវបានគេលួច។ ក្រុមហ៊ុនបានបន្ថែមថា មានការបំពានលើ Civil Rights Breach Portal ការិយាល័យ HHS កាលពីចុងខែសីហា ជាមួយនឹងតួលេខបណ្តោះអាសន្នរបស់បុគ្គលដែលរងផលប៉ះពាល់មានចំនួន ៥០១។ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនថែទាំសុខភាពបានបញ្ជាក់ថាទិន្នន័យត្រូវបានលួចចេញពីប្រព័ន្ធរបស់ខ្លួន និងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានប្រកាសថាឧប្បត្តិហេតុនេះបានធ្វើឱ្យមានផលប៉ះពាល់ដល់មនុស្សប្រមាណជា ២៥២,៨៩០នាក់។ ព័ត៌មានចុងក្រោយបានរកឃើញថាបុគ្គលដែលត្រូវបានលាតត្រដាង ដោយក្រុមហ៊ុន Singing River បានប្រាប់អាជ្ញាធររដ្ឋ Maine ថា មានបុគ្គល ៨៩៥,២០៤ នាក់បានរងផលប៉ះពាល់។

Rhysida

យោងតាមព័ត៌មានទាន់ហេតុការណ៍ នៅក្នុងការវាយប្រហារទិន្នន័យ និងបច្ចុប្បន្នភាពចុងក្រោយនៅលើគេហទំព័ររបស់ក្រុមហ៊ុន ទិន្នន័យដែលត្រូវបានបើកចំហរួមមាន៖ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន (Physical Address) លេខសន្តិសុខសង្គម (SSN) ព័ត៌មានវេជ្ជសាស្រ្ត (Medical Information) និងព័ត៌មានសុខភាព (Health Information)។ ក្រុមហ៊ុនបានថ្លែងថា គ្មានភស្តុតាងណាមួយបញ្ជាក់ថាទិន្នន័យត្រូវបានប្រើប្រាស់ពាក់ព័ន្ធទៅនឹងករណីលួចអត្តសញ្ញាណ ឬក៏ក្លែងបន្លំទេ ហើយក្រុមហ៊ុនក៏បានផ្តល់សេវាត្រួតពិនិត្យឥណទានរយៈពេល ២៤ខែ រួមទាំងការស្តារអត្តសញ្ញាណតាមរយៈ IDX ទៅកាន់អ្នកទទួលសំបុត្រទាំងអស់។ ក្រុមចាប់ជម្រិត Rhysida បានថ្លែងថា ខ្លួនជាក្រុមល្បីខាងវាយប្រហារលើសេវាសុខាភិបាល នាពេលថ្មីៗនេះ សូម្បីតែមន្ទីរពេទ្យកុមារក៏ដោយ។

ហេគឃ័របានបើកចំហទិន្នន័យប្រមាណជា ៨០% នៃទិន្នន័យដែលពួកគេបានអះអាងថា ខ្លួនបានពីការវាយប្រហារនៅក្រុមហ៊ុន Singing River ដែលរួមមានប្រមាណជា ៤២០,៧៦៦ Files ហើយមានទំហំសរុប 754GB។ ចំពោះករណីវាយប្រហារនេះ អ្នករងផលប៉ះពាល់ត្រូវបានណែនាំឱ្យចុះឈ្មោះចូលក្នុងសេវារបស់ IDX ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដូចជាទំនាក់ទំនងដែលអាចកើតមានឡើងដោយមិនបានប្រុងប្រយ័ត្ន និងការត្រួតពិនិត្យទៅលើគណនីទាំងអស់ចំពោះករណីគួរឱ្យសង្ស័យ ហើយពិចារណាដាក់ Security Freeze នៅលើរបាយការណ៍ឥតទាន (Credit) របស់ពួកគេ៕

https://www.bleepingcomputer.com/news/security/singing-river-health-system-data-of-895-000-stolen-in-ransomware-attack/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here