ក្រុមហ៊ុន Apple មិនបានរក្សារូបភាពដែលបានលុបចេញពី iOS នៅក្នុង iCloud នោះទេ

0

អ្នកស្រាវជ្រាវសុវត្ថិភាពបានធ្វើបច្ចុប្បន្នភាព (Reverse-Engineered) iOS 17.5.1 នាពេលថ្មីៗរបស់ក្រុមហ៊ុន Apple បានរកឃើញបញ្ហារក្សាទុករូបភាពដែលបានលុបចោលរាប់ខែ ឬរាប់ឆ្នាំមកហើយនោះមានបញ្ហាបណ្តាលមកពី iOS មិនមែនបណ្តាលមកពី iCloud ទេ។

ទោះបីជាមានរបាយការណ៍ពីអ្នកប្រើប្រាស់ និងហាងបច្ចេកវិទ្យា (Tech Outlets) ដែលបានបញ្ជាក់ពីបញ្ហាក្តី ក្រុមហ៊ុន Apple នៅតែមិនអើពើចំពោះដើមហេតុនៃបញ្ហា ដែលជាការបរាជ័យនៃការដោះស្រាយបញ្ហា។ របាយការណ៍នៅថ្ងៃនេះអាចបន្ធូរបន្ថយនូវក្តីបារម្ភរបស់អ្នកប្រើប្រាស់ដោយសារតែក្រុមហ៊ុន Apple កំពុងតែរក្សាទុក Media Users ដែលបានលុបកាលពីពេលមុន ហើយប្រហែលជាអាចក្លាយជាការបំពានសិទ្ធិឯកជន។ក្រុមហ៊ុន Apple បានដោះស្រាយបញ្ហានៅក្នុង iOS 17.5.1 ដែលបានដាក់ចេញកាលពីថ្ងៃចន្ទ។

រូបភាពលេចឡើងសារជាថ្មី៖ តាំងពីមានការដាក់ចេញរបស់ Public Beta របស់ iOS 17.5 អ្នកប្រើប្រាស់ iPhone បានរាយការណ៍ពីរូបភាពបង្ហាញឡើងវិញដែលមិនបានរំពឹងទុក (Re-Appearance) ដែលបានលុបនៅលើទូរស័ព្ទរបស់ពួកគេ។ បញ្ហានេះបានធ្វើឱ្យមានការផ្សព្វផ្សាយទៅដល់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ទូលំទូលាយនៅលើ Reddit។ អ្នកប្រើប្រាស់បានថ្លែងនៅក្នុង Reddit ថា ខ្ញុំបានឃើញរូបភាព ៤សន្លឹកកាលពីឆ្នាំ២០១០ នៅតែលេចឡើងវិញនៅពេលដែលរូបភាពចុងក្រោយបានអាប់ឡូតចូលទៅក្នុង iCloud។ ខ្ញុំបានលុបវាចេញជាច្រើនដង។ អ្នកប្រើទូរស័ព្ទផ្សេងទៀតបានរាយការណ៍ថា បញ្ហានេះបានកើតឡើងចំពោះរូបគេដូចគ្នាដែរ រូបថតកាលពីខែកញ្ញា ឆ្នាំ២០២២ បានលេចឡើងនាពេលថ្មីៗនេះនៅក្នុង Photos App វាពិតជាចម្លែកណាស់។

ចាប់តាំងពីរូបភាពដែលបានរក្សាទុកមានអាយុកាលច្រើនជាង ៣០ថ្ងៃ ប្រព័ន្ធលុបរូបភាព (Recently Deleted) របស់ iOS ត្រូវបានកំណត់ឱ្យរក្សាឯកសារទុក ដោយសារតែវាច្បាស់ថាមានអ្វីផ្សេងទៀតកំពុងតែកើតឡើង។ កាន់តែអាក្រក់ជាងនេះទៀត ភាពស្ងៀមស្ងាត់របស់ក្រុមហ៊ុន Apple បានបន្សល់ទុកនូវក្តីរំពឹង ដោយអ្នកខ្លះគិតថាក្រុមហ៊ុន Apple មិនមានតម្លាភាពនៅក្នុងគោលការណ៍ទិន្នន័យរបស់ពួកគេចំពោះរូបភាពដែលមិនត្រូវបានលុបចេញពីអង្គចងចាំឱ្យបានត្រឹមត្រូវ។

អ្នកស្រាវជ្រាវបានរៀបរាប់ថា៖ អ្នកវិភាគចំពោះបច្ចុប្បន្នភាព iOS 17.5.1 បានបង្ហាញពីបញ្ហានៃការកំណត់ IPSW Files និងប្រៀបធៀប DYLD បានចែក Caches របស់ជំនាន់ចំនួន២ ទៅស្វែងរកការផ្លាស់ប្តូរ។ តាមរយៈដំណើរការនេះ Synactiv បានកត់សម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុង “PhotoLibraryServices” ជាពិសេសមុខងារ ”PLModelMigrationActionRegistration_17000”។

Diff output of the function with changes highlighted in yellow

ក្រុមហ៊ុន Apple បានលុបទម្លាប់នៅក្នុងមុខងារឆ្លើបតបសម្រាប់ការស្គេន និងការ Re-importing Photos ពី Filesystem ដែលបណ្តាលឱ្យវាបង្កើត Index ដោយប្រើទិន្នន័យឡើងវិញនៅលើ Local File System និងបន្ថែមរូបភាពត្រលប់ទៅកាន់ Galleries របស់អ្នកប្រើប្រាស់។ Synactiv បានពន្យល់ថា ផ្អែកទៅលើកូដនេះ យើងអាចនិយាយបានថា រូបភាពដែលលេចឡើងម្តងទៀតគឺនៅក្នុង Filesystems និងពួកវាត្រូវបានរកឃើញដោយទម្លាប់ផ្លាស់ទីដែលបានបន្ថែមនៅក្នុង iOS 17.5។ នេះជាមូលហេតុដែលឯកសារទាំងអស់នៅមានវត្តមាននៅក្នុងទីតាំងដែលអ្នកប្រើមិនដឹង។ ទោះបីជា ការរកឃើញនេះធ្វើឱ្យអ្នកប្រើប្រាស់មានការសង្ស័យថា ក្រុមហ៊ុន Apple មិនបានរក្សាឯកសារដែលបានលុបរបស់ពួកគេនៅលើក្លោដ និងត្រលប់មកវិញដោយចៃដន្យ (Restoring) នៅថ្ងៃណាមួយ វាក៏ដើរតួជាអ្នកដាស់តឿនថា ឯកសារដែលត្រូវបានលុបអាចមាននៅក្នុង Local Storage រហូតដល់ប្លុក (Blocks) ត្រូវបានលុប (Overwritten) ដោយការជំនួសទិន្នន័យថ្មី។

សារព័ត៌មាន BleepingComputer បានទាក់ទងទៅក្រុមហ៊ុន Apple ជាច្រើនដងដើម្បីសួរពីបញ្ហាលេចឡើងវិញនៃរូបភាពទាំងនេះ និងដើម្បីបញ្ជាក់សុពលភាពលទ្ធផលរកឃើញរបស់ Synactiv ប៉ុន្តែពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ៕

https://www.bleepingcomputer.com/news/security/apple-wasnt-storing-deleted-ios-photos-in-icloud-after-all/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here