ក្រុមហ៊ុន Microsoft ចាប់ផ្តើមដក VBScripts ចេញ (Kill off) នៅពាក់កណ្តាលឆ្នាំ២០២៤នេះ

0

ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបង្ហាញពីការមិនយល់ស្របឱ្យមាន VBScript នៅពាក់កណ្តាលឆ្នាំ២០២៤ ដោយការកែសម្រួលឱ្យវាទៅជាមុខងារតាមតម្រូវការ (On-Demand Feature) រហូតដល់ពេលដកចេញ (Removed) ទាំងស្រុង។

មុខងារ Features On Demand (FODs) គឺជាមុខងារ Optional Windows (ឧទាហរណ៍៖ .NET Framework (.NetFx3), Hyper-V និង Windows Subsystem សម្រាប់ប្រើប្រាស់ជាមួយ Linux) ដែលមិនត្រូវបានដំឡើងដោយស័្វយប្រវត្តិ (Default) ប៉ុន្តែអាចត្រូវបានបន្ថែម (Add) ប្រសិនបើត្រូវការ។ អ្នកគ្រប់គ្រងកម្មវិធី (Program Manager) Microsoft បានថ្លែងថា បច្ចេកវិទ្យានេះបានឈានមុខអស់រយៈពេលជាច្រើនឆ្នាំដោយបានផ្តល់នូវអានុភាព និងការប្រើប្រាស់ Scripting Languages ដូចជា JavaScript និង PowerShell។ ភាសាទាំងនេះផ្តល់នូវសមត្ថភាពកាន់តែទូលំទូលាយ និងសាកសមសម្រាប់ការអនុវត្ត Modern Web កាន់តែប្រសើរឡើង ជាពិសេសការងារស្វ័យប្រវត្តិកម្ម (Automation Tasks)។

VBScript deprecation timeline

អ្នកគ្រប់គ្រងកម្មវិធី Microsoft បានថ្លែងថា ការចាប់ផ្តើមជាមួយនឹងកម្មវិធី OS ថ្មីមានការរិះគន់នៅឆ្នាំនេះ ភាសាកម្មវិធី VBScript នឹងអាចរកបានសម្រាប់ Features on Demand (FODs)។ មុខងារ (Feature) នឹងត្រូវបានដកចេញទាំងស្រុងចេញពី Windows OS Releases នៅពេលខាងមុខ នៅពេលដែលក្រុមហ៊ុនផ្លាស់ប្តូរទៅជាមួយនឹងបទពិសោធន៍ PowerShell កាន់តែមានប្រសិទ្ធភាព។ ផែនការដកចេញរបស់ក្រុមហ៊ុន Microsoft រួមមាន ៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៤ ជាមួយនឹងការបើកដំណើរការ VBScript (Enabled) ដោយស្វ័យប្រវត្តិ (Default) ជាមុខងារ Optional Feature នៅក្នុង Windows 11 24H2។ ដំណាក់កាលទី២ នឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ភាសាកម្មវិធី VBScript នឹងនៅតែអាចរកបានជាមួយនឹងមុខងារតាមតម្រូវការ (On-Demand Feature) ប៉ុន្តែមិនអាចត្រូវបានដំឡើងជាមុនទៀតទេ (Pre-Installed)។ ភាសាកម្មវិធី VBScript នឹងឈប់ប្រើ ហើយត្រូវបានលុបបំបាត់ចេញពីជំនាន់ក្រោយ (Future Versions) របស់ Windows ដែលជាផ្នែកមួយនៃដំណាក់កាលទី៣ របស់ដំណើរការលុបបំបាត់ (Deprecation)។ ជាលទ្ធផល VBScript Dynamic Link Libraries (.dll files) ទាំងអស់នឹងត្រូវបានដកចេញ និងគម្រោងដែលប្រើ VBScript ទាំងអស់ក៏ត្រូវបានឈប់ដំណើរការផងដែរ។

ដំបូងក្រុមហ៊ុនបានបង្ហាញនៅខែតុលាថា ខ្លួននឹងដក VBScript ចេញ (ដែលគេស្គាល់ថាជា Visual Basic Script ឬ Microsoft Visual Basic Scripting Edition) នៅក្នុង Windows បន្ទាប់ពីការប្រើប្រាស់ជា System Component អស់រយៈពេល ៣០ឆ្នាំ។ ភាសាកម្មវិធីនេះបានសហការជាមួយ Internet Explorer (បានបិទ (Disabled) នៅលើ Windows 10 Versions កាលពីខែកុម្ភៈ ឆ្នាំ២០២៣) និងជួយការងារស្វ័យប្រវត្តិកម្ម រួមទាំងការគ្រប់គ្រងទៅលើកម្មវិធីដែលប្រើ Windows Script។ ក្រុមហ៊ុន Microsoft បានបិទ VBScript ដោយស្វ័យប្រវត្តិនៅក្នុង Internet Explorer 11 នៅលើ Windows 10 កាលពីខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងបច្ចុប្បន្នភាពជាបន្តបន្ទាប់របស់ Patch Tuesday។ ការផ្លាប់ប្តូរនេះគឺជាផ្នែកមួយនៃវិធីសាស្រ្តដើម្បីលុប Windows និង Office features ហេគឃ័រដែលប្រើវ៉ិចទ័រវាយប្រហារសម្រាប់ចម្លងមេរោគទៅកាន់អ្នកប្រើ។ ហេគឃ័រក៏ប្រើ VBScript នៅក្នុងយុទ្ធនាការមេរោគ ដើម្បីបញ្ជូនមេរោគដូចជា Lokibot, Emotet, Qbot និងថ្មីៗនេះមាន DarkGate Malware។ ការខំប្រឹងប្រែងនេះយកគម្រូតាមឆ្នាំ២០១៨ នៅពេលដែល Redmond បានពង្រីកការគាំទ្រលើ Antimalware Scan Interface (AMSI) សម្រាប់កម្មវិធី Office 365 Client ដែលជាការទប់ស្កាត់ការវាយប្រហារដោយប្រើ Office VBA macros។ ក្រោយមក ក្រុមហ៊ុន Microsoft ក៏បានបិទ Excel 4.0 (XLM) macros ទប់ស្កាត់ Default blocking of VBA Office macros ណែនាំ XLM Micro Protection និងចាប់ផើ្តមបិទ Blocking untrusted XLL and-ins by default ដែលឆ្លងកាត់ Microsoft 365 Tenants ទូទាំងពិភពលោក៕

https://www.bleepingcomputer.com/news/microsoft/microsoft-to-start-killing-off-vbscript-in-second-half-of-2024/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here