បញ្ញាសប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំត្រូវបានគេចាត់ទុកថាជាឧបករណ៍មួយដែលកូនសិស្សប្រើសម្រាប់ជួយពួកគេសរសេរតែងសេចក្តី (Essays) ប៉ុន្តែសាលារៀននៅក្នុងភាគអាគ្នេយ៍ក៏កំពុងតែចាប់ផ្តើមត្រួតពិនិត្យទៅលើបច្ចេកវិទ្យាមួយនេះដែរ។សាលា West Sussex ឥឡូវនេះបានត្រៀមគ្រូបង្រៀនផ្នែក AI ដោយដើរតួនាទីជាអ្នកបើកយន្តហោះ ជាមួយអ្នកដឹកនាំសាលាលោក Tom Rogerson។ សាលា Cottesmore ក៏បានអនុញ្ញាតឱ្យសិស្សបង្កើត គ្រូរបស់ពួកគេដោយប្រើបច្ចេកវិទ្យានេះ។ រដ្ឋាភិបាលក៏បានថ្លែងថា AI មានអំណាចក្នុងការបំលែងវិស័យអប់រំ (Transform Education)។
តើ AI កំពុងតែត្រូវបានប្រើដោយរបៀបណា៖ សាលារៀនខ្លះនៅភាគអាគ្នេយ៍បានប្រើបច្ចេកវិទ្យានេះដើម្បីជួយរៀបចំទម្រង់ Worksheets ប៉ុន្តែគ្រូដឹកនាំ AI បានផ្តល់ការណែនាំនូវបញ្ហាដូចជា វិធីសាស្រ្តជួយដល់គ្រូបង្រៀន និងបុគ្គលិកសាសារៀន ក៏ដូចជាមធ្យោបាយជួយក្មេងៗជាមួយនូវតម្រូវការបន្ថែម។ លោក Rogerson ប្រធានគ្រូនៅសាលា Cottesmore បានថ្លែងថា បច្ចេកវិទ្យានេះប្រើសម្រាប់ការផ្តល់យោបល់ ដើម្បីបញ្ជាក់ពីគំនិត និងមានទម្រង់ដូចជាយានមួយ។ លើសពីនេះ គ្រូបង្រៀន AI ត្រូវបានយកមកប្រើប្រាស់ ដូច្នេះសិស្សានុសិស្សអាចសួរសំណួរមួយទល់នឹងមួយ នៅពេលគ្រូជាប់រវល់។
សាលារៀននៅ Pease Pottage ដែលបង្រៀនកូនសិស្សចាប់ពីអាយុ ៨ឆ្នាំទៅ ១៣ឆ្នាំ ក៏បានបង្កើតគម្រោងសាលាអនាគតខ្ញុំ (My Future School) សម្រាប់សិស្សបង្កើតសាលាស្រមើស្រមៃដ៏អស្ចារ្យដោយមានជំនួយពី AI។ AI ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងមេរៀននៅក្នុងសាលា Turner នៅ Folkstone រដ្ឋ Kent សម្រាប់បង្រៀនសិស្សអំពីរបៀបប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។
ផលប៉ះពាល់នាពេលអនាគត៖ លោកបណ្ឌិត Chris Trace ប្រធានផ្នែកសិក្សាឌីជីថលនៅសកលវិទ្យាល័យ Surrey បានពន្យល់ថា AI គឺនៅទីនេះ និងធ្វើការកាន់តែប្រសើរ និងកាន់តែលឿន។ គាត់បន្តថា នៅពេលអនាគត ពិភពលោករបស់ការងារដែលខ្ញុំមើលឃើញថា AI នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយ។ ការងាររបស់អ្នកប្រហែលជាត្រូវបានជំនួសដោយ AI ប៉ុន្តែអាចយកវាមកជំនួសដោយត្រូវមានបុគ្គលិកដែលអាចប្រើ AI បាន។ លោកបណ្ឌិត Trace បានថ្លែងថានាពលខាងមុខ ដំណើរការរបស់សិស្សអាចត្រូវបានតាមដាន ព្រមទាំងមានជំនួយពី AI ដែលដឹងពីអ្វីដែលពួកគេបានដឹង និងអ្វីដែលពួកគេត្រូវជួយ។ ខ្ញុំគិតថាអនាគតគឺពិតជារីកចំរើនក្នុងវិស័យអប់រំ និងបច្ចេកវិទ្យា ហើយវាប្រើជាពិសេសនៅក្នុងតំបន់ភាគអាគ្នេហ៍។ នាយកគ្រូ Mr. Rogerson បានថ្លែងថា គាត់បានគិតថា AI គួរតែបង្វែរវិស័យអប់រំនៅក្នុងការគិតរបស់វា។ AI ក៏អាចជួយបង្រៀនមនុស្ស តាមវិធីផ្ទាល់ខ្លួន និងតាមតម្រូវការ ខណៈដែលការជំរុញវិស័យអប់រំកាន់តែមានប្រសិទ្ធភាព បើយោងតាមការបកស្រាយរបស់គាត់។
ក្តីបារម្ភ៖ លោកបណ្ឌិត Rogerson បានថ្លែងថា វាពិតជាសំខាន់ខ្លាំង ដែលថាគ្រូបង្រៀនជាផ្នែកមួយដ៏សំខាន់។ សិស្សក៏ត្រូវការបង្រៀនអំពីដែនកំណត់របស់ AI ដែរ នេះបើយោងតាមសំដីលោកបណ្ឌិត។ វាចាំបាច់ណាស់ថា យើងមិនអាចធ្វើឱ្យបច្ចេកវិទ្យាមានក្រមសីលធម៌បាន ហើយយើងក៏ដឹងអំពីរឿងនេះ និងប្រើប្រាស់វាទៅតាមនោះដែរ។ នាយកគ្រូបានបន្តថា វិស័យអប់រំត្រូវការភាពច្បាស់លាស់ អំពីរបៀបដែលវាត្រូវបានប្រើ។ យើងពិតជាត្រូវការអោបក្រសោបបច្ចេកវិទ្យានេះដោយការគិតគូរ ដើម្បីធ្វើតេស្តសាកល្បងពីដែនកំណត់របស់វា មិនមែនគ្រាន់តែសន្មតថាវាល្អទាំងអស់នោះទេ ហើយក៏មិនអាចសន្មតថាវាអាក្រក់ទាំងអស់នោះដែរ បើយោងតាមការបញ្ជាក់ពីលោកបណ្ឌិត Trace។
អ្វីដែលជាក្តីបារម្ភនៅទូទាំងប្រទេសគឺសិស្សកំពុងតែលួចចម្លងតាមរយៈការប្រើបច្ចេកវិទ្យា AI។ លោកបណ្ឌិត Trace បានពន្យល់ថា ការងារជាច្រើននៅជុំវិញ AI និងការអប់រំផ្តោតលើការប្រឆាំងនឹងការក្លែងបន្លំ។ លោកស្រី Cerys Walker ថ្នាក់ដឹកនាំផ្តល់បច្ចេកវិទ្យាឌីជីថលសម្រាប់សាលា Turner នៅ Folkstone និយាយថា គ្រូបង្រៀនអាចប្រើឧបករណ៍តាមដាន (Detectors) ប៉ុន្តែ AI អាចបង្កើតលទ្ធផលដែលមើលទៅដូចជាធម្មជាតិ វាពិបាកនឹងកត់សម្គាល់ថាកិច្ចការនោះត្រូវបានចម្លងណាស់។ លោកស្រីថែមទាំងពន្យល់ថា មិនមែនសិស្សទាំងអស់មានកម្រិតចំណេះដឹងផ្នែកប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានោះទេ បញ្ហានេះអាចជាមូលហេតុបង្កឱ្យមានផលវិបាកកើនឡើង។ លោកស្រី Walker បានបន្ថែមថា គាត់គិតថាសាលារៀនមានតួនាទីអប់រំសិស្សអំពីក្រមសីលធម៌នៃការប្រើប្រាស់ AI ក៏ដូចជាគុណវិបត្តិរបស់វា។ ក្រសួងអប់រំបានថ្លែងថា សកត្តានុពល AI ត្រូវបានគេស្គាល់ពីឱកាស និងគ្រោះថ្នាក់របស់វា៕
https://www.bbc.com/news/articles/c999k57ky7ro
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤