ជនឥណ្ឌា លួចប្រាក់គ្រីបតូ ៣៧លានដុល្លារ ដោយប្រើគេហទំព័រ Coinbase Pro ក្លែងក្លាយ

0

ជនជនជាតិឥណ្ឌាបានសារភាពថាបានប្រព្រឹត្តបទឆបោកលួចប្រាក់មិនតិចជាង ៣៧លានដុល្លារតាមរយៈគេហទំព័រឆបោក Coinbase ដែលត្រូវបានប្រើសម្រាប់លួចអត្តសញ្ញាណអតិថិជនស្របច្បាប់។ជន Chirag Tomar អាយុ ៣០ឆ្នាំ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ Atlanta កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ បើយោងតាមការស៊ើបអង្កេតរបស់សេវាសម្ងាត់អាមេរិក និងជំនួយការពីទីភ្នាក់ងារ FBI នៅទីក្រុង Nashville។

ការលួចអត្តសញ្ញាណ Coinbase៖ ជន Tomar និងបក្សពួកបានបង្កើតគេហទំព័រក្លែងក្លាយ ដែលបន្លំជាគេហទំព័រស្តង់ដារ Coinbase Pro កាលពីពាក់កណ្តាលឆ្នាំ២០២១ ដោយប្រើប្រាស់ Domain  “Coinbasepro.com”។  គេហទំព័រត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតអតិថិជនរបស់គេហទំព័រ Coinbase ស្របច្បាប់ឱ្យបញ្ចូលអត្តសញ្ញាណ (Entering Their Login Credentials) និងកូដផ្ទៀងផ្ទាត់ពីរជាន់ (2FA) ដោយគិតថាគេហេទំព័រនោះគឺជាគេហទំព័រស្របច្បាប់។ គេហទំព័រ Coinbase Pro គឺជាផ្លេតហ្វមមិនអាចប្រើបានទៀតទេនៅពេលនេះ ដែលពីមុនធ្លាប់ជាគេហទំព័រត្រូវបានបង្កើតឡើងសម្រាប់អ្នកជំនួញ និងអ្នកវិនិយោគប្រាក់គ្រីបតូ សម្រាប់ផ្តល់នូវមុខងារឈានមុខដូចជាការកក់ទុកមុន (Real-Time Order Books) និង Detailed Charting។

ចុងក្រោយ ផ្លេតហ្វមត្រូវបានបញ្ឈប់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងតួនាទី រួមទាំងមុខងាររួមបញ្ចូលគ្នានៅក្នុងផ្លេតហ្វម Coinbase ដ៏សំខាន់នៅក្នុងការច្របាច់បញ្ចូលដោយសេវាកម្មទាំងនេះ។ នៅពេលនោះ ជនល្មើស Tomar បានពាក់ព័ន្ធនៅក្នុងគណនីបោកបញ្ឆោត (Phishing) Coinbase ដែលសន្មតថាបានគ្រប់គ្រងលើកាបូបប្រាក់គ្រីបតូរបស់អ្នករងគ្រោះ និងក្រោយមកក៏បញ្ជូនប្រាក់ (Funds) ចូលទៅកាបូប (Wallets) ក្រោមការគ្រប់គ្រងរបស់ជនល្មើស។

ដំណើរការនៃការឆបោកពាក់ព័ន្ធនឹងការប្រើបច្ចេកទេស Social Engineering ជាមួយនឹងការបន្លំបញ្ហានៃការចូល (Fake Login Error) ដែលចាប់យកជនរងគ្រោះឱ្យទូរស័ព្ទទៅកាន់អ្នកតំណាងគេហទំព័រ Coinbase ដែលជាអ្នកបានលួចបំពានលើកុំព្យូទ័ររបស់ជនរងគ្រោះដោយប្រើកម្មវិធីលួចចូលពីចម្ងាយ។ បើយោងតាម ការប្រកាសរបស់ DOJ បានឱ្យដឹងថា ក្រោយពេលជនរងគ្រោះត្រូវបានបញ្ឆោតឱ្យអនុញ្ញាតអ្នកតំណាងគេហទំព័រ Coinbase ក្លែងក្លាយចូលបញ្ជាកម្មវិធីបានពីចម្ងាយ (Remote Desktop Software) នោះមានន័យថា បើកឱ្យជនល្មើសគ្រប់គ្រងលើកុំព្យូទ័រ និងដំណើរការគណនី Coinbase ស្របច្បាប់របស់ជនរងគ្រោះ។ ជនល្មើសក៏បន្លំជាអ្នកតំណាងសេវាបម្រើអតិថិជន Coinbase និងបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់នូវកូដផ្ទៀងផ្ទាត់ពីរជាន់ទៅឱ្យជនល្មើសតាមរយៈទូរស័ព្ទ។ ករណីមួយបានលើកឡើងនៅក្រសួងយុត្តិធម៌អាមេរិកពាក់ព័ន្ធនឹងជនរងគ្រោះនៅ North Carolina បានបាត់ប្រាក់អស់ ២៤០ពាន់ដុល្លារ នៃទ្រព្យឌីជីថលទៅឱ្យជនល្មើស Tomar និងបក្សពួក។ ក្រសួងយុត្តិធម៌បានរៀបរាប់ថា ខណៈពេលដែលជនល្មើស Tomar បានសារភាពនៅតុលាការនៅថ្ងៃនេះ ជនល្មើសបានគ្រប់គ្រងលើកាបូបប្រាក់គ្រីបតូជាច្រើន ដែលបានការផ្ទេរប្រាក់គ្រីបតូរាប់រយដង និងលួចពីជនរងគ្រោះ Coinbase សរុបជាទឹកប្រាក់រាប់សិបលានដុល្លារ។ បន្ទាប់ពីជនល្មើស Tomar បានទទួលប្រាក់គ្រីបតូ គាត់បានបំលែងប្រាក់ទាំងនោះទៅជាប្រាក់គ្រីបតូទម្រង់ផ្សេងៗភ្លាម ឬផ្ទេរប្រាក់ទៅកាន់កាបូបជាច្រើនដែលគ្រប់គ្រងដោយជនល្មើស Tomar និងបក្សពួក។ ចុងក្រោយ ប្រាក់គ្រីបតូត្រូវបានបំលែងទៅជាប្រាក់សុទ្ធ ហើយក្រោយមកត្រូវបានបញ្ជូនទៅជនល្មើស និងបក្សពួក។ ជនល្មើស Tomar បានចាយប្រាក់ដែលលួចបានដោយខ្ជះខ្ជាយដូចជាទិញសម្ភារៈប្រើប្រាស់ថ្លៃៗ នាឡិកា Rolex ឡានទំនើប Lamborghinis, Porches ព្រមទាំងបានធ្វើដំណើរកំសាន្តទៅ Dubai និងប្រទេសថៃជាដើម។   បច្ចុប្បន្ន ជនល្មើសប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងផាកពិន័យជាប្រាក់ ២៥០ពាន់ដុល្លារ៕

https://www.bleepingcomputer.com/news/security/indian-man-stole-37-million-in-crypto-using-fake-coinbase-pro-site/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here