មន្ទីរពេទ្យទីក្រុងឡុងបានលុបចោលប្រតិបត្តិការជាង ៨០០ករណី បន្ទាប់ពីមានការវាយប្រហារដោយមេរោគចាប់ជម្រិត

0

នៅថ្ងៃនេះ ក្រសួងសុខាភិបាលជាតិអង់គ្លេស NHS បានបង្ហាញថា មន្ទីរពេទ្យទីក្រុងឡុងរងផលប៉ះពាល់ដោយសារការវាយប្រហារមេរោគ Synnovis កាលពីសប្តាហ៍មុន បណ្តាលឱ្យក្រសួងត្រូវបង្ខំលុបចោលប្រតិបត្តិការ និងការណាត់ជួបរាប់រយករណីដែលបានគ្រោងទុក។

អតីតមេរោគដែលគេស្គាល់ថាជា Viapath បច្ចុប្បន្នឈ្មោះ Synnovis ត្រូវបានបង្កើតឡើងជា GSTS Pathology កាលពីឆ្នាំ២០០៩ និងប្តូរទៅជា Synnovis កាលពីខែតុលា ឆ្នាំ២០២២។ អង្គភាពនេះត្រួវបានបង្កើតឡើងដោយសហការជាមួយ SYNLAB UK& Ireland, Guy’s និង St Thomas’ NHS Foundation Trust រួមទាំង King’s College Hospital NHS Foundation Trust ផងដែរ។ នៅពេលរំខានដល់ Guy’s និង Thomas’ NHS Foundation Trust, King’s College Hospital NHS Foundation Trust និងអ្នកផ្តល់ការថែទាំសុខភាពបឋមនៅទូទាំងភាគអាគ្នេយ៍នៃទីក្រុងឡុង ក៏បណ្តាលមកពីមេរោគ Synnovis កំពុងតែបិទប្រព័ន្ធរបស់ស្ថាប័នទាំងនោះ ដោយការវាយប្រហារកាលពីដើមខែមិថុនា ហើយទាក់ទងនឹងប្រតិបត្តិការមេរោគ Qilin។

នៅពេលដែលការិយាល័យមន្ទីរពេទ្យបានបង្ហាញថា ស្ថាប័នកំពុងតែជួបបញ្ហាផលពាល់ធ្ងន់ធ្ងរទៅលើដំណើរការ និងប្រតិបត្តិការរបស់ពួកគេរួមមានការបញ្ចូលឈាម និងការតេស្តឈាម ក្រសួង NHS បានថ្លែងថា ទោះជាមានឧប្បត្តិហេតុកើតឡើងចំពោះសេវាដូចជា A&E, មជ្ឈមណ្ឌលថែទាំសុខភាព សង្គ្រោះបន្ទាន់ និងនាយកដ្ឋានមាតុភាពនៅតែដំណើរការធម្មតា បើទោះជាប្រតិបត្តិការ និងដំណើរការទាំងនោះពឹងផ្អែកលើសេវា Pathology ដែលត្រូវបានផ្អាកក្តី។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ ក្រសួង NHS ទីក្រុងឡុងបានបង្ហាញពីទំហំដ៏ធំនៃការវាយប្រហារដែលបានបង្កឱ្យប៉ះពាល់ដល់ដំណើរការរបស់មន្ទីរពេទ្យ និងបានបន្ថែមថាវាប្រហែលជាត្រូវការពេលវេលាច្រើនខែរហូតដល់ Synnovis ដំណើរការប្រព័ន្ធរបស់ខ្លួនដូចដើមវិញ។ នៅសប្តាហ៍ទី១ (ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា) ទិន្នន័យនៃការវាយប្រហារបង្ហាញថា (ស្ថាប័ន Trusts-King‘s College Hostpital NHS Foundation Trust និង Guy’s and St Thomas’ NHS Foundation Trust) ច្រើនជាង ៨០០ផែនការនៃការព្យាបាលអ្នកជម្ងឺ និងការណាត់ជួបអ្នកជម្ងឺចំនួន ៧០០នាក់ ត្រូវបានរៀបចំឡើងវិញ បើយោងតាម NHS។ Synnovis ផ្តោតលើបច្ចេកវិទ្យា Recovery របស់ប្រព័ន្ធ ជាមួយនឹងគម្រោងចាប់ផ្តើម Restore នូវមុខងារមួយចំនួននៅក្នុងប្រព័ន្ធ IT របស់ខ្លួននៅក្នុងប៉ុន្មានសប្តាហ៍ទៀតនេះ។ បច្ចេកវិទ្យារក្សាទុកពេញលេញ ត្រូវការពេលវេលាមួយរយៈ ទោះជាយ៉ាងណាក៏ត្រូវការ Re-book Tests និងការណាត់ជួប តែងតែមានការរំខានខ្លះបណ្តាលមកពីឧប្បត្តិហេតុសាយប័រដែលនឹងបន្តជាបញ្ហានៅប៉ុន្មានខែក្រោយទៀត។

ក្រសួង NHS ព្រមានពីកង្វះខាតឈាមបម្រុង៖ NHS Blood និង Transplant (NHSBT) របស់ប្រទេសអង់គ្លេស ក៏បានចេញសារព្រមានកាលពីថ្ងៃចន្ទ ពាក់ព័ន្ធទៅនឹងកង្វះខាតឈាមនៅមន្ទីរពេទ្យទីក្រុងឡុង។ មន្ទីរពេទ្យពិតជាត្រូវការឈាមប្រភេទ O-Positive និង O-Negative ដើម្បីផ្តល់ជូនអ្នកជម្ងឺតាមការណាត់ ដើម្បីជួយបំពេញស្តុកឈាមប្រភេទ O ថែមទៀត។ ឈាមប្រភេទនេះត្រូវការសម្រាប់ដំណើរការវះកាត់ និងដំណើរការនៅក្នុងករណីដែលអ្នកជម្ងឺមិនអាចរង់ចាំឈាមប្រភេទដូចគ្នាបាន។ មន្ទីរពេទ្យដឹងពីបញ្ហានៃការពន្យាពេលព្យាបាលអ្នកជម្ងឺ នឹងធ្វើឱ្យគ្រួសារអ្នកជម្ងឺមានការព្រួយបារម្ភ មន្ទីរពេទ្យក៏ចេញមកសុំទោសចំពោះហេតុការណ៍ទាំងអស់នេះ បើយោងតាមសាស្រ្តាចារ្យ Ian Abbs នាយកប្រតិបត្តិរបស់មន្ទីរពេទ្យ Guy’s និង St Thomas’ NHS Foundation Trust សាស្រ្តាចារ្យ Clive Kay នាយកប្រតិបត្តិនៃ King’s College Hospital NHS Foundation Trust បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ នៅពេលនេះ មន្ទីរពេទ្យបញ្ចុះបញ្ចូលអ្នកជម្ងឺឱ្យមកមន្ទីរពេទ្យតាមការណាត់របស់ពួកគេដូចធម្មតា ប្រសិនបើពួកគេមិនត្រូវបានទាក់ទងទៅពន្យាពេលនោះ។ ខណៈពេលដែល គេហទំព័របើកចំហព័ត៌មាន Qilin ធ្លាក់ចុះប្រជាប្រិយភាពប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារ ឥឡូវនេះវាត្រលប់មកអនឡាញជាមួយនឹងក្រុម Synnovisbreach ម្តងវិញ។ តាំងពីពេលនោះមក ក្រុមនេះបានរៀបរាប់ថាមានជនរងគ្រោះជាច្រើនមិនតិចជាង ១៣០ប្រទេសទេដែលត្រូវបានបន្ថែមចូលទៅលើគេហទំព័រនេះ តាំងពីជួបឧប្បត្តិហេតុនោះមក។ ប៉ុន្តែប្រតិបត្តិករ Qilin ដូចជាមិនសូវសកម្មរហូតដល់ចុងឆ្នាំ២០២៣ ទើបទំហំនៃការវាយប្រហាររបស់ពួកគេមានការកើនឡើងគួរឱ្យកត់សម្គាល់។ គេហទំព័រ Qilin ត្រូវបានគេស្គាល់ថាធ្វើការវាយប្រហារជម្រិតទារប្រាក់ស្ទួន ដោយមានគោលដៅលើក្រុមហ៊ុន និងការលួចទិន្នន័យមុននឹងធ្វើការអ៊ីគ្រីបប្រព័ន្ធដែលបានព្យាយាមវាយប្រហារយកមកគ្រប់គ្រង។ ពីមុនមក BleepingComputer ធ្លាប់ឃើញ Qilin ទាមទារប្រាក់ចាប់ពី ២៥ពាន់ដល់ទៅរាប់លានដុល្លារដែលកើតឡើងចំពោះជនរងគ្រោះល្បីៗ៕

https://www.bleepingcomputer.com/news/security/london-hospitals-cancel-over-800-operations-after-ransomware-attack/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here