ការវាយប្រហារ DDoS ផ្តោតលើគណបក្សនយោបាយអឺរ៉ុប ខណៈពេលការបោះឆ្នោតចាប់ផ្តើម

0

សកម្មជនហេគឃ័រកំពុងតែធ្វើប្រតិបត្តិការវាយប្រហារ DDoS លើគណបក្សនយោបាយសហភាពអឺរ៉ុប ដែលតំណាង និងលើកកម្ពស់យុទ្ធសាស្រ្តប្រឆាំងនឹងផលប្រយោជន៍របស់ពួកគេ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cloudflare។

ការបោះឆ្នោតសភាអឺរ៉ុបកំពុងតែដំណើរការនៅប្រទេស Netherlands និងត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងប្រទេសមិនតិចជាង ២៦ នៅទូទាំងសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាហេតុជំរុញឱ្យមានការវាយប្រហារសាយប័រស្ថិតក្នុងហេតុផលនយោបាយ។ ក្រុមហ៊ុន Cloudflare រាយការណ៍ថា ខ្លួនបានជួយកាត់បន្ថយការវាយប្រហារ DDoS យ៉ាងហោចណាស់ចំនួន៣ ដែលកើតឡើងលើគេហទំព័រដែលទាក់ទងនឹងការបោះឆ្នោតផ្សេងៗ ក៏ដូចជាគណបក្សនយោបាយមួយចំនួនផងដែរ។

ក្រុមហ៊ុនអ៊ីនធឺណីតបានចែករំលែកព័ត៌មានអំពីការវាយប្រហារ DDoS ចំនួន២ ដែលកើតឡើងកាលពីថ្ងៃទី០៥ និង០៦ ខែមិថុនា។ ការវាយប្រហារលើកទី១ មានអ្នកស្នើសុំចំនួនដល់ទៅ ១១៥លាន ក្នុងរយៈពេល ១ម៉ោង នៅលើគេហទំព័រតែមួយដែលមានអ្នកស្នើសុំរហូតដល់ទៅ ៧៣ពាន់ ក្នុងរយៈពេល ១វិនាទី និងក្នុងរយៈពេល ៤ម៉ោង។ ការវាយប្រហារ DDoS លើកទី២ មានចំនួនច្រើនជាងលើកទី១ បន្តិច ដែលឈានដល់ចំនួន ៤៤លានក្នុងរយៈពេល ១ម៉ោង និងកើនដល់ ៥២ពាន់អ្នកស្នើសុំក្នុងរយៈពេល ១វិនាទីនៅលើគោលដៅតែមួយ ព្រមទាំងមានគោលដៅលើគេហទំព័រគោលនយោបាយនៅប្រទេស Netherlands។ក្រុមហ៊ុន Cloudflare បានថ្លែងថា ក្រុមហ៊ុនព្យាយាមរារាំងទាំងគោលបំណង និងគំហុគនៃលំហូរ បូករួមទាំងការរំខានដល់គេហទំព័រគោលដៅ ដោយប្រើការ Detection ស្វ័យប្រវត្តិរបស់ខ្លួន និងសេវាកាត់បន្ថយគ្រោះថ្នាក់។

សកម្មជនហេគឃ័រ (Hacktivism) រុស្ស៊ី៖ នៅលើបណ្តាញសង្គម Telegram ក្រុមសកម្មជនហេគឃ័រ ដែលគេស្គាល់ឈ្មោះថា “HackNeT” បានឆ្លើយតបនឹងការវាយប្រហារ ដោយប្រកាសប្រាប់ជនរងគ្រោះ PVV (គណបក្សដើម្បីសេរីភាព) និង FvD (វេទិការដើម្បីប្រជាធិបតេយ្យ)។ ចម្លែកដែរថា គណបក្សទាំងពីរគឺជាចលនាជាតិនិយមស្តាំ (Right-wing) ដែលបានបង្ហាញការសង្ស័យអំពីសហភាពអឺរ៉ុប និងតួនាទីរបស់អង្គការ NATO នៅក្នុងជម្លោះអន្តរជាតិ ហើយបានបង្ហាញពីជំហអាណិតអាសូរចំពោះរុស្ស៊ី ដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មលើប្រទេស។ ក្រុមសកម្មជនថ្មីនេះមិនមែនជាក្រុម “XAKNET” ដែលជាហេគឃ័រ Mandiant ពាក់ព័ន្ធនឹងហេគឃ័រ Sandworm (APT44) កាលពីដើមឆ្នាំនេះ។ កាលពីដើមខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ និងកិច្ចការផ្ទៃក្នុងសហព័ន្ធអាឡឺម៉ង់បានប្រកាសពីការវាយប្រហារសាយប័រដ៏ធ្ងន់ធ្ងរលើបណ្តាញណិតវើករបស់ CDU (សហភាពប្រជាធិបតេយ្យ Christian) ដែលពួកគេបានធ្វើការនៅជាប់ជាមួយការិយាល័យសហព័ន្ធសម្រាប់ការការពាររដ្ឋធម្មនុញ្ញ ដើម្បីការស៊ើបអង្កេត និងកាត់បន្ថយហានិភ័យ។

CDU បានថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងគាំទ្រដល់ការថែទាំ (Maintaining) និងបង្កើនទណ្ឌកម្មរហូតដល់រុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន។ អាជ្ញាធរអាឡឺម៉ង់មិនបានផ្សព្វផ្សាយព័ត៌មានលម្អិតអំពីការវាយប្រហារ ប៉ុន្តែបានរាយការណ៍ទៅដល់ស្ថាប័នជាច្រើនៅក្នុងសភាសហព័ន្ធអាឡឺម៉ង់អំពីរបៀបការពារខ្លួន តាមរយៈការបង្កើនវិធានការការពារ៕

https://www.bleepingcomputer.com/news/security/ddos-attacks-target-eu-political-parties-as-elections-begin/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here