ក្រុមហ៊ុន Apple ប្រកាសដាក់ឱ្យប្រើកម្មវិធីគ្រប់គ្រងលេខសម្ងាត់ថ្មី “Passwords” នៅក្នុង iPhone និង Macs

0

ក្រុមហ៊ុន Apple រាយការណ៍ថានឹងដាក់ចេញនូវកម្មវិធី Password Manager ឈ្មោះ “Passwords” ដែលជាផ្នែកមួយនៃ iOS 18, iPadOS 18 និង macOS 15 នៅក្នុងសិក្ខាសាលា Apple Worldwide Developer ដែលនឹងមកដល់ពេលឆាប់នេះ។

យោងតាមប្រភពព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងដំណើរការ Apple’s iCloud Keychain ដែលជាប្រព័ន្ធគ្រប់គ្រងលេខសម្ងាត់ Build-in នាពេលបច្ចុប្បន្នសម្រាប់ macOS និង iOS។ ខណៈពេលដែល Keychain ជាឧបករណ៍គ្រប់គ្រងលេខសម្ងាត់ពេញលេញ ដែលអនុញ្ញាតឱ្យអ្នកប្រើអាចបង្កើត និងរក្សាទុកលេខសម្ងាត់គណនីរបស់ពួកគេ Log in និង ការ Sync លេខសំងាត់នៅលើឧបករណ៍ផ្សេង (Devices) លេខសម្ងាត់ក៏ត្រូវបានរក្សាទុកនៅក្នុង Settings ដើម្បីធ្វើឱ្យវាពិបាកក្នុងការប្រើប្រាស់បន្តិច។

ក្រុមហ៊ុនសង្ឃឹមថា កម្មវិធី Password ថ្មីនេះនឹងជំរុញឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់លេខសម្ងាត់រឹងមាំ តែមួយគត់ (Unique) នៅលើគេហទំព័រដែលពួកគេចូលទៅប្រើដើម្បីការពារប្រឆាំងនឹងបញ្ហាគ្រោះថ្នាក់ដែលអាចកើតមាននៅក្នុងការបំពានទិន្នន័យ។ កម្មវិធីនេះក៏នឹងនាំមកនូវការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីនាំអ្នកប្រើប្រាស់ចេញឆ្ងាយពី Password Managers ដែលបានបង្កើតឡើងដូចជា Bitwarden, LastPass និង 1Password។ កម្មវិធី Password ថ្មីរបស់ Apple ត្រូវបានគេរាយការណ៍ពីលទ្ធភាពនៃការដាក់បញ្ចូល (Import) នូវអត្តសញ្ញាណដែលបានរក្សាទុកនៅក្នុងកម្មវិធីត្រួតពិនិត្យទីផ្សារ (Competing Apps) ដើម្បីធ្វើការផ្លាស់ប្តូរបានងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់។ ដូចគ្នានឹងកម្មវិធី LastPass ដែរ កម្មវិធីនេះត្រូវបានគេរាយការណ៍អំពីមុខងារប្រភេទផ្សេងៗគ្នាទៅកាន់អ្នកដែលអាចកំណត់លេខសម្ងាត់ដូចជា WiFi Networks, Passkeys និងគណនីគេហទំព័រធម្មតា។

ចុងក្រោយ កម្មវិធីនេះនឹងធ្វើការជាកម្មវិធីផ្ទៀងផ្ទាត់ទៅលើភាពត្រឹមត្រូវចម្រុះកត្តា (FMA) ដែលជំនួសឱ្យកម្មវិធីផ្សេងៗដូចជា Google Authenticator និង Authy។ កម្មវិធី LastPass បានឆ្លើយតបនឹងការប្រកាសរួចហើយ និងបានប្រាប់ BleepingComputer ថាការប្រើកម្មវិធីឯករាជ្យមានភាពល្អប្រសើរជាងការប្រើកម្មវិធីដែលចងភ្ជាប់នឹងប្រព័ន្ធប្រតិបត្តិការរបស់អ្នកផ្គត់ផ្គង់ (Vendor)។ យើងជឿជាក់ថា កម្មវិធី LastPass វាមានភាពឯករាជ្យ។ មធ្យោបាយឯករាជ្យផ្តល់នូវសេរីភាពដល់អ្នកប្រើដែលអាចនឹងដំណើរការកម្មវិធីណាក៏បាន ឬគេហទំព័រដែលពួកគេចង់ប្រើតាមរយៈទូរស័ព្ទដៃណាក៏បានដូចជា OS និង Any Browser។ ការចងភ្ជាប់អ្នកប្រើប្រាស់ទៅនឹងប្រព័ន្ធប្រតិបត្តិការរបស់អ្នកផ្គត់ផ្គង់គឺជាការដាក់នូវដែនកំណត់លើជម្រើស និងសេរីភាពក្នុងការជ្រើសរើសពីរបៀបដែលពួកគេរស់នៅក្នុងជីវិតឌីជីថលរបស់ពួកគេ។ កម្មវិធី LastPass ត្រូវបានអនុវត្តសម្រាប់ជាការផ្តល់ជូនអតិថិជន និងភាពជាដៃគូជាមួយនឹងលេខសម្ងាត់ រួមទាំងដំណោះស្រាយអត្តសញ្ញាណរបស់ពួកគេដែលគាំទ្រដល់ឧបករណ៍ (Devices) និងប្រព័ន្ធប្រតិបត្តិការដ៏ច្រើនដោយផ្អែកលើជម្រើសរបស់ពួកគេ មិនមែនជាជម្រើសរបស់នរណាម្នាក់ឡើយ៕

https://www.bleepingcomputer.com/news/security/apple-to-unveil-new-passwords-password-manager-app-for-iphones-macs/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here