អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នកផ្តល់ព័ត៌មានទាក់ទងនឹងហេគឃ័រ GRU រុស្ស៊ី

0

អាមេរិកចោទប្រកាន់ជនសង្ស័យ Amin Timovich Stigal ជនជាតិរុស្ស៊ីពីបទវាយប្រហារសាយប័រលើបណ្តាញណិតវើកកុំព្យូទ័ររដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងប្រតិបត្តិការមួយរបស់ទីភ្នាក់ងារស៊ើបការណ៍ចារកម្មយោធាបរទេសរបស់រុស្ស៊ី (GRU) មុននឹងចូលវាយប្រហារលើប្រទេសអ៊ុយក្រែន។

ការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក (DoJ) បានថ្លែងថា កាលពីដើមឆ្នាំ២០២២ លោក Stigal និងបក្សពួករបស់ក្រុម GRU បានប្រើក្រុមហ៊ុនដែលមានទីតាំងនៅអាមេរិកសម្រាប់ចែកចាយមេរោគ WhisperGate Pseudo-Ransomware ចូលទៅក្នុងប្រព័ន្ធរបស់អង្គភាពរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីបំផ្លាញទិន្នន័យ។ អ្នកវិភាគក្រុមហ៊ុន Microsoft បានបង្ហាញថា ទោះជាមេរោគ WhisperGate ទាមទារប្រាក់ចំនួន ១០ពាន់ដុល្លារនៅក្នុង Bitcoin ក្តីក៏វាជាប្រភេទ Wiper Data ដែលបំផ្លាញ Disk Partitions ចោលជាជាងការស្តារឡើងវិញ។

ការវាយប្រហារជាផ្នែកមួយនៃការវាយប្រហារបែប Data Wiping របស់លោក Stigal ក៏មានពាក់ព័ន្ធនឹងការស្ទាក់ចាប់ទិន្នន័យ និងបើកចំហទិន្នន័យដើម្បីគំរាមដល់ប្រទេសអ៊ុយក្រែនផងដែរ។ អ្នកសមគំនិតបានធ្វើការព្យាយាមសម្របសម្រួលក្នុងគ្រប់គ្រងលើ ប្រព័ន្ធកុំព្យូទ័រជាច្រើនរបស់អ៊ុយក្រែន ព្រមទាំងបានលួចទិន្នន័យសម្ងាត់រួមមានទិន្នន័យសុខភាពអ្នកជម្ងឺ និងបំផ្លាញគេហទំព័រ សារទាំងនោះបានបង្ហាញថា “ជនជាតិអ៊ុយក្រែន! ព័ត៌មានទាំងអស់អំពីអ្នកត្រូវបានបើកចំហជាសាធារណៈ ប្រយ័ត្នទៅ អ្នកនឹងមានរឿងអាក្រក់កើតឡើងជាមិនខាន” បើយោងតាមក្រសួង DoJ។ សកម្មភាពនេះជាបុព្វហេតុនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងក្រោយមកវាបានពង្រីកទៅកាន់ប្រទេសជាច្រើនទៀត ដែលគាំទ្រចំពោះអ៊ុយក្រែនរួមទាំងអាមេរិកផងដែរ។ ជាក់ស្តែង កាលពីខែសីហា ឆ្នាំ២០២២ លោក Stigal និងបក្សពួកបានហេគចូលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនៅអឺរ៉ុបកណ្តាល។

យោងតាមការចោទប្រកាន់ ហេគឃ័រ GRU ក៏ពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតកុំព្យូទ័រទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធនៅ Maryland នៅក្នុងការវាយប្រហារដែលពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធប្រើសម្រាប់ វាយប្រហារទៅលើ កុំព្យូទ័ររដ្ឋាភិបាលរបស់អ៊ុយក្រែន។ រង្វាន់មានទឹកប្រាក់ចំនួន ១០លានដុល្លារ ក៏ត្រូវបានប្រកាសសម្រាប់ហេគឃ័រ GRU និងលើកទឹកចិត្តដល់អ្នកដែលដឹងព័ត៌មានរបស់លោក Stigal រួមទាំងការចែករំលែកជាមួយអាជ្ញាធរក្នុងលក្ខណៈសុវត្ថិភាព តាមរយៈបណ្តាញណិតវើក Tor។ ប្រសិនបើត្រូវចាប់ខ្លួន និងកាត់ទោសនោះ លោក Stigal ប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងប្រទេសអ៊ុយក្រែន អាមេរិក និងប្រទេសសមាជិកណាតូផ្សេងទៀត៕

https://www.bleepingcomputer.com/news/security/us-indicts-russian-gru-hacker-offers-10-million-reward/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here