ឥឡូវនេះ Google Chrome មានការព្រមាននៅពេលដែលដោនឡូតឯកសារលក្ខណៈប្រថុយប្រថានដែលការពារដោយលេខសម្ងាត់ និងផ្តល់នូវការដាស់តឿនបន្ថែមទាក់ទងទៅនឹងឯកសារដោនឡូតដែលមានគ្រោះថ្នាក់។មុខងារថ្មីទាំងនេះ ទាក់ទងនឹងសារព្រមានដើម្បីជួយផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ឱ្យដឹងភ្លាមៗពីគ្រោះថ្នាក់អំពីឯកសារដែលបានដោនឡូតនីមួយៗចេញពីអ៊ីនធឺណិត។ នៅក្នុងរឿងនេះ ក្រុមហ៊ុន Google ក៏បានណែនាំពីប្រព័ន្ធដោនឡូតដាស់តឿន Two-Tier ដែលប្រើ AI-Powered Malware Verdicts មានប្រភពពី Safe Browsing Service របស់កម្មវិធី ដើម្បីជួយវាយតម្លៃពីគ្រោះថ្នាក់បានរហ័ស។
ឥឡូវនេះ អ្នកប្រើប្រាស់អាចនឹងឃើញនូវការព្រមានអំពីឯកសារដែលគួរឱ្យសង្ស័យ (ផ្អែកលើ Lower Confidence Verdicts និងគ្រោះថ្នាក់ដែលមិនស្គាល់ដល់អ្នកប្រើប្រាស់) ឬឯកសារគ្រោះថ្នាក់ (នៅលើ High Confidence Verdicts និងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់)។ Tiers ទាំងពីរនេះនឹងផ្តល់ការព្រមានពីរផ្សេងគ្នាដោយ Iconography ពណ៌ និងអត្ថបទ ឱ្យអ្នកប្រើប្រាស់អាចដឹងភ្លាមៗ និងអាចទុកចិត្ត ដោយផ្អែកលើហានិភ័យ រួមទាំងកម្រិតនៃការស្វែងរកប្រកបដោយសុវត្ថិភាព (Safe Browsing) ឬភាពប្រកដប្រជា បើយោងតាមក្រុម Chrome Security។ និយាយរួម ការអភិវឌ្ឍទាំងនេះមានភាពច្បាស់លាស់ និងស្ថិរភាពដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរអាកប្បកិរិយា ជាពិសេសការពារមិនឱ្យអ្នកប្រើប្រាស់ទៅដោនឡូតឯកសារគ្រោះថ្នាក់។
ឥឡូវនេះ Chrome Browser ក៏បានផ្ញើឯកសារអាក្រក់ទៅកាន់ Company’s Services សម្រាប់ Deeper Scan សម្រាប់អ្នកប្រើប្រាស់ជាមួយនឹង Enhanced Protection Mode ដែលបានបើកដំណើរការនៅក្នុង Safe Browsing ហើយផ្តល់នូវការការពារបន្ថែម ខណៈពេលនៃការកាត់បន្ថយ User Friction។ នៅពេលដោនឡូត Password-Protection Archives (ឧ. Zip, . 7z, ឬក៏ .rar) អ្នកប្រើប្រាស់ដែលបានបើក Enhanced Protection ត្រូវបានជំរុញឱ្យបញ្ចូលពាក្យសម្ងាត់មុននឹងផ្ញើឯកសារសម្រាប់ការស្គេនបន្ថែម តាមរយៈសេវា Google’s Safe Browsing Service។ ក្រុមហ៊ុននិយាយថា ឯកសារ និង File Passwords ដែលបានអាប់ឡូតចូលក្នុងសេវារបស់ក្រុមហ៊ុននឹងត្រូវបានលុបចេញភ្លាមបន្ទាប់ពីការស្គេន ហើយទិន្នន័យដែលបានប្រមូលទាំងអស់នឹងត្រូវប្រើក្នុងការ Boost Download Protection សម្រាប់អ្នកប្រើ Chrome ទាំងអស់។ សម្រាប់អ្នកប្រើ Chrome នៅក្នុង Standard Protection Mode ក៏នឹងត្រូវបានស្នើឱ្យបញ្ចូលលេខសម្ងាត់នៃ Downloaded Archives ដែរ។ ទោះជា ទាំងឯកសារ និងលេខសម្ងាត់រក្សានៅក្នុង Local Device ក្តី មានតែ Metadata of the archive Contents តែមួយគត់ត្រូវបានពិនិត្យជាមួយនឹង Safe Browsing បើយោងតាមក្រុម Chrome Security។
នៅក្នុង Mode នេះ អ្នកប្រើប្រាស់នៅតែត្រូវបានការពារ ខណៈដែល Safe Browsing បានឃើញ និងចំណាត់ថ្នាក់មេរោគ។ ទោះជាមានការធានាយ៉ាងណាក្តី ក៏ក្រុមហ៊ុនជាច្រើនទំនងជាមិនអនុវត្តតាមក្រុមហ៊ុន Google និងបង្រៀនបុគ្គលិកមិនឱ្យផ្តល់ពាក្យសម្ងាត់ដល់ Chrome សម្រាប់ Password-Protected Archives ដែលមានផ្ទុកទិន្នន័យសាជីវកម្ម ដើម្បីការពារការលេចធ្លាយទិន្នន័យសម្ងាត់នោះទេ។ ការប្រកាសនៅថ្ងៃនេះកើតមានបន្ទាប់ពីក្រុមហ៊ុន Google បានធ្វើការអភិវឌ្ឍឡើងវិញនូវ Chrome Download កាលពីខែសីហា ដើម្បីបង្ហាញការព្រមាននៅក្នុង Web Browser’s Address Bar និងពង្រីកការព្រមាន រួមទាំងការជូនដំណឹងរបស់កម្មវិធី Browser តាមអ៊ីនធឺណិត ដើម្បីបំពេញបន្ថែមនូវព័ត៌មាន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤