X ចាប់ផ្តើមបង្រៀន Grok AI ប្រាប់ពីរបៀបបិទព័ត៌មានផុសរបស់អ្នក

0

ប្រព័ន្ធបណ្តាញសង្គម X បានចាប់ផ្តើមបង្រៀន Grok AI Chat Platform ដោយស្ងាត់ៗពីរបៀបប្រើប្រាស់ព័ត៌មានអ្នកប្រើប្រាស់ដែលបានបង្ហោះជាសាធារណៈ ដោយមិនបានរំលឹក ឬដាស់តឿនអតិថិជនថា វាកំពុងតែដំណើរការដោយស្វ័យប្រវត្តិនោះទេ (Default)។

ខណៈពេលដែល AI Platforms ធ្វើសង្រ្គាមដណ្តើមអំណាច ពួកគេកំពុងតែស្វែងរកទិន្នន័យដើម្បីបង្រៀន Large Language Models (LLMs) របស់ពួកគេ។ រឿងនេះធ្វើឱ្យទិន្នន័យរបស់អ្នកមានតម្លៃ បើទោះជាយ៉ាងណា Platforms ជាច្រើនប្រើទិន្នន័យរបស់អ្នកដោយមិនបានរំលឹក ឬស្នើសុំសិទ្ធិ ឬគេហទំព័រដែលពួកគេទទួលបាននោះទេ។

បណ្តាញសង្គម X បានចាប់ផ្តើមបង្រៀន Grok AI Chat Platform របស់ខ្លួនដោយប្រើព័ត៌មានបង្ហោះរបស់អ្នកប្រើប្រាស់ ដោយមិនបានស្នើសុំការអនុញ្ញាតនោះទេ។ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា អ្នកប្រើប្រាស់បានកត់សម្គាល់ឃើញពីការកំណត់ថ្មី (Setting) នៅក្នុង Privacy Setting របស់គេហទំព័រ ដែលអនុញ្ញាតឱ្យ Platform ប្រើប្រាស់ទិន្នន័យរបស់អ្នក។ កាន់តែអាក្រក់ជាងនេះទៀតនោះគឺការកំណត់នេះត្រូវបានបើកដោយស្វ័យប្រវត្តិ (Setting is Enabled by Default) ជាជាងការជ្រើសរើស (Opt-in)។ ក្រុមសុវត្ថិភាពរបស់បណ្តាញសង្គម X បានបញ្ជាក់ថា ការកំណត់ថ្មីនៅក្នុង Tweet ដែលលើកឡើងថា បច្ចុប្បន្នវាដំណើរការតែនៅលើ Web Version របស់គេហទំព័រ ហើយនិងដំណើរការនៅលើទូរស័ព្ទនាពេលឆាប់ៗនេះ។ គណនី Safety របស់ X បានលើកឡើងថា អ្នកប្រើប្រាស់ X ទាំងអស់មានសិទ្ធិគ្រប់គ្រងថាតើព័ត៌មានដែលពួកគេបង្ហោះជាសាធារណៈរបស់ពួកគេត្រូវបានប្រើដោយ Grok ឬអត់។

ជម្រើសនេះមានបន្ថែមនៅក្នុង Existing Controls អំពីអន្តរកម្មរបស់អ្នក ការបញ្ចូល (Inputs) និងលទ្ធផលទាក់ទងនឹង Grok។ ការកំណត់នេះមាននៅលើ Web Platform ថែមទាំងអនុវត្តនៅលើទូរសព័្ទដៃនាពេលខាងមុននេះ។ Privacy Option  នេះមាននៅក្នុង Privacy Setting Accessible សម្រាប់អ្នកប្រើប្រាស់ X គ្រប់គ្នា ដោយរៀបចំឱ្យវាកាន់តែងាយស្រួលក្នុងការប្រើប្រាស់ដោយគ្រាន់តែចុចពីរបី Clicks  ជាការស្រេច។ ទាក់ទងនឹង Grok នៅលើទំព័ររបស់គេហទំព័រក៏បានធ្វើបច្ចុប្បន្នភាពថា X នឹងប្រើព័ត៌មានបង្ហោះរបស់អ្នកសម្រាប់បង្រៀនទៅ Grok ។ ឥឡូវនេះ ទំព័រ Grok រៀបរាប់ថា ដើម្បីបន្តអភិវឌ្ឍ ក្រុមហ៊ុននឹងប្រើព័ត៌មានផុសនៅលើ X របស់អតិថិជនដូចជា Interactions, Inputs និង Results ជាមួយ Grok សម្រាប់បង្រៀន និងក្នុងគោលបំណងកែលម្អ។ ខណៈពេលដែលការកំណត់នេះមានដោយស្វ័យប្រវត្តិ (Setting is Enabled by Default) វាអាចនិយាយបានថា X កំពុងតែត្រូវបានបង្រៀន AI Platforms របស់ខ្លួនជាមួយនឹងទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលខ្លះ។ ទោះជាយ៉ាងណា ជម្រើសថ្មីនេះផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសយកចេញ (Opt out)។

របៀបជ្រើសរើស Option មិនឱ្យទិន្នន័យរបស់អ្នកទៅបង្រៀន Grok៖ អ្នកមានជម្រើសចំនួន២ ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យ X ប្រើប្រាស់ព័ត៌មានដែលអ្នកបានបង្ហោះសម្រាប់បង្រៀនដល់ Grok។ ជម្រើសទី១ គឺកំណត់យក Account Private ដែលអ្នកអាចរឹតបន្តឹងនៅលើ X ដូច្នេះ វាមិនមែនជាជម្រើសដ៏ល្អនោះទេ។ ជម្រើសល្អជាងនេះគឺចូលទៅកាន់ X Site នៅលើ Desktop របស់អ្នករួចចុចយក More Button នៅលើអេក្រង់របស់អ្នក។ នៅទីនោះ ចុចយក Setting and Privacy => Select Grok នៅក្រោម Data Sharing and Personalization => បន្ទាប់មកធ្វើការ Uncheck “Allow your posts as well as your interactions, inputs, and results with Grok to be used for training and fine-tuning” នៅក្នុង Setting។ នៅពេលអ្នកបានកំណត់ (Setting is Enabled) បណ្តាញសង្គម X នឹងមិនប្រើទិន្នន័យរបស់អ្នកសម្រាប់បង្រៀនដល់ Grok ឬចែករំលែកជាមួយក្រុមហ៊ុន AI  (xAI) របស់លោក  Musk ទៀតទេ។

https://www.bleepingcomputer.com/news/security/x-begins-training-grok-ai-with-your-posts-heres-how-to-disable/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here