ក្រុមហ៊ុន Keytronic រាយការណ៍ពីការខាតបង់ប្រាក់ជាង ១៧លានដុល្លារ បន្ទាប់ពីការវាយប្រហារ

0

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Keytronic បានបង្ហាញថា ខ្លួនបានក្លាយជាជនរងគ្រោះដោយសារបាត់បង់ប្រាក់ជាង ១៧លានដុល្លារ នៅក្នុងការវាយប្រហារដោយមេរោគចាប់ជម្រិតនៅខែឧសភា។ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកបានចាប់ផ្តើមអាជីវកម្មជាក្រុមហ៊ុនផលិតឧបករណ៍ (OEM) របស់ Keyboards និង Mice កាលពីឆ្នាំ១៩៦៩ និងបានក្លាយជាក្រុមហ៊ុនផលិតដ៏ធំជាងគេនៃ Printed Circuit Board Assembly (PCBA) ទូទាំងពិភពលោក ជាមួយនឹងគ្រឿងបរិក្ខារនៅអាមេរិក ម៉ិចស៊ីកូ ចិន និងវៀតណាម។ នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ទៅកាន់គណៈកម្មការសុវត្ថិភាព និងការផ្លាស់ប្តូរអាមេរិក (SEC) ក្រុមហ៊ុន Keytronic បានថ្លែងថា ខ្លួនបានរកឃើញឧប្បត្តិហេតុកាលពីថ្ងៃទី០៦ ខែឧសភា បន្ទាប់ពីមានការរំខាននៅទីតាំងម៉ិចស៊ីកូ និងអាមេរិក ព្រមទាំងបានប៉ះពាល់ដល់កម្មវិធីអាជីវកម្មដែលផ្គត់ផ្គង់ដោយប្រតិបត្តិការ Bot និងមុខងារសាជីវកម្មទៀតផង។

ក្រុមហ៊ុនបានថ្លែងថា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបានចំណាយប្រាក់ប្រមាណជា ២,៣លានដុល្លារបន្ថែមលើការចំណាយ និងជឿជាក់ថា ខ្លួនបានខាតប្រាក់ចំណូលប្រមាណជា ១៥លានដុល្លារនៅក្នុងអំឡុងត្រីមាសទី៤។ ការបញ្ជាទិញភាគច្រើនអាចសង្រ្គោះ ហើយសង្ឃឹមថានឹងត្រូវបានបំពេញនៅក្នុងសារពើពន្ធឆ្នាំ២០២៥។ ផ្នែកមួយនៃការចំណាយបន្ថែមគឺការបង្កើននូវការធានានៅក្នុងចំនួនទឹកប្រាក់ ០,៧លានដុល្លារ ដែលត្រូវបានកត់ត្រានៅក្នុងត្រីមាស។ ក្រុមហ៊ុន Keytronic បានបង្ហាញជាលើកដំបូងនៅក្នុងពាក្យបណ្តឹងខែឧសភា ថា ការវាយប្រហារបានបង្ខំឱ្យខ្លួនផ្អាកដំណើរការ (Shut down) ទាំងនៅក្នុងស្រុក និងម៉ិចស៊ីកូអស់រយៈពេល ២សប្តាហ៍។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា អ្នកវាយប្រហារបានលួចព័ត៌មានឯកជនចេញពីប្រព័ន្ធផងដែរ។ ខណៈពេលដែលក្រុមហ៊ុន Keytronic មិនទាន់ចែកចាយព័ត៌មាននៃការវាយប្រហារទៅកាន់ក្រុមជនរងគ្រោះ ក្រុមមេរោគចាប់ជម្រិត Black Basta បានថ្លែងថា ខ្លួនបានបើកចំហព័ត៌មានដែលបានលួចចេញពីប្រព័ន្ធរបស់ក្រុមហ៊ុនកាលពីចុងខែឧសភា។

Black Basta Keytronic data leak

ក្រុមមេរោគចាប់ជម្រិតបានថ្លែងថា ពួកគេអាចច្រោះយកទិន្នន័យដ៏ច្រើននៅក្នុងការវាយប្រហាររួមមានធនធានមនុស្ស (Human Resources) ហិរញ្ញវត្ថុ (Finance) វិស្វកម្ម (Engineering) និងឯកសារសាជីវកម្ម។ នៅលើគេហទំព័រទីផ្សារងងឹត ក្រុម Black Basta បានបង្ហាញពី Screenshot របស់លិខិតឆ្លងដែនបុគ្គលិក និងកាតសុវត្ថិភាពសង្គម បទបង្ហាញរបស់អតិថិជន និងឯកសារសាជីវកម្ម។ ក្រុម Black Basta គឺជាប្រតិបត្តិការ Ransomware-as-a-Service (RaaS) ដែលកើតឡើងកាលពីខែមេសា ឆ្នាំ២០២២ និងបានវាយប្រហារលើជនរងគ្រោះល្បីៗជាច្រើនរួមមាន អ្នកចុះកុងត្រាជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនសុខាភិបាល។ ជនរងគ្រោះទាំងនោះរួមមានអ្នកចុះកុងត្រាការពារប្រទេសអាឡឺម៉ង់ Rheinmetall អ្នកចុះកុងត្រាជាមួយរដ្ឋាភិបាល ABB ក្រុមហ៊ុនថែទាំសុខភាពដ៏ល្បីរបស់អាមេរិក Ascension ក្រុមហ៊ុនធនធានបច្ចកវិទ្យាអង់គ្លេស Capita សមាគមន៍ពេទ្យធ្មេញអាមេរិក ការចែកចាយនៅអឺរ៉ុប Hyundai បណ្ណាល័យសាធារណៈ Toronto និងគេហទំព័រលឿង Canada ផងដែរ។ យោងតាមទីភ្នាក់ងារ CISA និង FBI សាខាក្រុម Black Basta បានបើកចំហព័ត៌មានស្ថាប័នជាង ៥០០ និងប្រមូលប្រាក់លោះបានមិនតិចជាង ១០០លានដុល្លារពីជនរងគ្រោះជាង ៩០ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣៕

https://www.bleepingcomputer.com/news/security/keytronic-reports-losses-of-over-17-million-after-ransomware-attack/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here