ក្រុមហ៊ុនផ្តល់សេវាព័ត៌មានបច្ចេកវិទ្យាអង់គ្លេសប្រឈមនឹងការផាកពិន័យ ៧,៧លានដុល្លារពីបទកង្វះខាតសុវត្ថិភាព

0

ការិយាល័យស្នងការព័ត៌មាននៃប្រទេសអង់គ្លេស (ICO) បានប្រកាសសេចក្តីសម្រេចដាក់ពិន័យជាទឹកប្រាក់ចំនួន ៦,០៩លានផោន (៧,៧៤លានដុល្លារ) លើក្រុមហ៊ុនកម្មវិធីកុំព្យូទ័រឈានមុខ (Advanced) ពីបទខកខានក្នុងការការពារព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់រាប់សិបពាន់នាក់ នៅពេលក្រុមហ៊ុនទទួលរងការវាយប្រហារពីមេរោគចាប់ជម្រិតកាលពីឆ្នាំ២០២២។

ក្រុមហ៊ុន Advanced គឺជាអ្នកផ្តល់សេវា IT និង Hosting ដែលបានចុះកុងត្រាដោយសេវាសុខភាពជាតិអង់គ្លេស (NHS) និងត្រូវបានវាយប្រហារយកទៅគ្រប់គ្រងដោយហេគឃ័រកាលពីដើមខែសីហា ឆ្នាំ២០២២។ ឧប្បត្តិហេតុនេះបានប៉ះពាល់ដល់អង្គភាពសាធារណៈ និងឯកជនរាប់រយរួមមាន NHS 111 និងផលិតផលថែរក្សាសុខភាពជាច្រើនទៀតដូចជា Adastra, Caresys, Odyssey, Carenotes, Crosscare, Staffplan និង eFinancials។

ជាលទ្ធផលនៃការលួចចូល ព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះប្រមាណជា ៨៣ពាន់នាក់ត្រូវបានបើកចំហ ដែលរួមមានការណែនាំពីរបៀបចូលទៅក្នុងផ្ទះ (Access Homes) ជនរងគ្រោះ ៨៩០នាក់ និងទទួលបានសេវាថែទាំនៅផ្ទះ។ បើទោះជាជនរងគ្រោះត្រូវបានផ្តល់ព័ត៌មាន និងត្រូវបានដាស់តឿនពីសកម្មភាពដើម្បីកាត់បន្ថយហានិភ័យ និងគ្មានទិន្នន័យចេញពីហេគឃ័រត្រូវបានបោះផ្សាយនៅលើគេហទំព័រទីផ្សារងងឹតនោះទេនៅថ្ងៃនេះ។ ស្នងការព័ត៌មានចក្រភពអង់គ្លេសលោក John Edwards បានថ្លែងថា ឧប្បត្តិហេតុនេះគ្រាន់តែបង្ហាញពីសារៈសំខាន់ក្នុងការផ្តល់អាទិភាពដល់សន្តិសុខព័ត៌មាន។ ការបាត់បង់នូវការគ្រប់គ្រងព័ត៌មានឯកជនសម្ងាត់នឹងបង្កទុកកង្វល់ដល់ជនរងគ្រោះដែលគ្មានជម្រើស ក្រៅពីទុកចិត្តលើអង្គភាពថែរក្សាទិន្នន័យ។

លោកស្នងការបានបន្ថែមថា សម្រាប់អង្គការដែលត្រូវបានទុកចិត្តឱ្យចាត់ចែងលើទិន្នន័យសម្ងាត់នោះ ពួកគេបរាជ័យនៅក្នុងវិធីសាស្រ្តការពាររបស់ខ្លួនចំពោះការការពារសុវត្ថិភាពព័ត៌មានមុនពេលឧប្បត្តិហេតុកើតឡើង។ ICO កត់សម្គាល់ថា ការអនុវត្តវិធានការមូលដ្ឋានដូចជាការដាក់ចេញនូវបច្ចុប្បន្នភាពសុវត្ថិភាព បើកការផ្ទៀងផ្ទាត់ចម្រុះ និងឆែកប្រព័ន្ធរកភាពងាយរងគ្រោះ គឺជាការការពារទិន្នន័យដ៏សំខាន់ ហើយអង្គភាពទាំងអស់ត្រូវបានរំពឹងថានឹងអនុវត្តតាមជំហានទាំងនេះ។ ការផ្សព្វផ្សាយពីការសម្រេចនេះមានគោលបំណងដាស់តឿនដល់អង្គភាពទាំងអស់អំពីកាតព្វកិច្ចសន្តិសុខរបស់ពួកគេ និងការបង្ហាញពីផលវិបាកដែលអាចកើតឡើងនៅក្នុងករណីនៃកង្វះខាតយន្តការការពារ។ ទឹកប្រាក់ពិន័យ ៧,៧លានដុល្លារមិនទាន់ត្រូវបានដាក់ចេញជាផ្លូវការទេ ហើយ ICO ថ្លែងថា រង់ចាំចម្លើយពីក្រុមហ៊ុន Advanced មុននឹងការសម្រេចចិត្តចុងក្រោយ ហើយចំនួនទឹកប្រាក់នៃការពិន័យអាចនឹងមានការផ្លាស់ប្តូរ។ ក្រុមហ៊ុន Advanced ត្រូវផ្តល់នូវអំណះអំណាងដែលគួរឱ្យជឿជាក់ និងត្រូវបង់ការផាកពិន័យទឹកប្រាក់ចំនួន ៧,៧៤លានដុល្លារទេ ឬ ៩៣,៣ដុល្លារសម្រាប់ជនរងគ្រោះម្នាក់ ដែលជាចំនួនដ៏ច្រើនបើប្រៀបនឹងសកម្មភាពកន្លងមក៕

https://www.bleepingcomputer.com/news/security/uk-it-provider-faces-77-million-fine-for-2022-ransomware-breach/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here