ក្រុមហ៊ុន Evolution Mining បានបញ្ជាក់ថា ខ្លួនបានក្លាយជាគោលដៅនៃការវាយប្រហាររបស់មេរោគចាប់ជម្រិតកាលពីដើមខែសីហា ឆ្នាំ២០២៤។ក្រុមហ៊ុនបានចុះកុងត្រាជាមួយអ្នកជំនាញសន្តិសុខសាយប័រខាងក្រៅ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងព័ត៌មានបច្ចុប្បន្ន និងការវាយប្រហារដែលបានគ្រប់គ្រងលើក្រុមហ៊ុនទាំងស្រុង។ ក្រុមហ៊ុន Evolution Mining គឺជាក្រុមហ៊ុនផលិតមាសធំជាងគេរបស់អូស្រ្តាលី និងមានវត្តមាននៅប្រទេសកាណាដាផងដែរ។ កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនបានផលិតរ៉ែជាង ៦៥០,០០០អោនមាស និង ១,៨លានតោនទង់ដែង និងបានរួមចំណែកជាទឹកប្រាក់ ១,៦ពាន់លាននៅក្នុងសេដ្ឋកិច្ចអូស្រា្តលី រួមទាំងកាណាដា។
ក្រុមហ៊ុនរដ្ឋមានមាសបម្រុងចំនួន ១០លានអោន ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាទីតាំងមូលធនបត្រទីផ្សារដ៏រឹងមាំ និងក្លាយជាក្រុមហ៊ុនរ៉ែកំពូល (Top Mining) ដែលបានចុះបញ្ជីនៅលើផ្សារមូលបត្រអូស្រ្តាលី (Australian Securities Exchange (ASX)) ហើយក៏ជាកន្លែងក្រុមហ៊ុនជួញដូរជា EVN។ ក្រុមហ៊ុនបានថ្លែងថា បើទោះជាមានការរំខានដោយការវាយប្រហាររបស់មេរោគចាប់ជម្រិត និងបណ្តាលឱ្យប្រព័ន្ធ IT ក្រុមហ៊ុនមានបញ្ហាក្តី ក្រុមហ៊ុនរំពឹងថានឹងគ្មានផលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទេ។ នេះមានន័យថា ប្រតិបត្តិការជីករ៉ែគួរតែបន្តដោយគ្មានការរំខាន ដែលបង្ហាញថា ហេគឃ័រមិនបានអ៊ីនគ្រីបប្រព័ន្ធណាមួយនោះទេ ឬក៏ពួកគេមិនបានរំខានដល់ស្ថានីយដំណើរការងារសំខាន់នោះដែរ។ មជ្ឈមណ្ឌលសន្តិសុខសាយប័រអូស្រ្តាលីត្រូវបានរំលឹកអំពីឧប្បត្តិហេតុនេះ។
ចំពោះឧប្បត្តិហេតុនេះ ពុំមានក្រុមមេរោគចាប់ជម្រិតណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារក្រុមហ៊ុន Evolution Mining នៅឡើយទេ។ ក្រុមហ៊ុនក៏ពុំបានបញ្ជាក់អ្វីបន្ថែមអំពីការលួចទិន្នន័យនៅក្នុងឧប្បត្តិហេតុនេះដែរ ដែលជារឿងមួយដ៏សំខាន់នៅក្នុងការវាយប្រហារដោយមេរោគចាប់ជម្រិត។
កាលពីខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន Northern Minerals ដែលជាក្រុមហ៊ុនរ៉ែអូស្ត្រាលីដ៏ធំផ្សេងទៀតបានចម្រាញ់យកសារធាតុរ៉ែដ៏កម្រនៅលើផែនដី (Rare Earth Elements (HRE)) ដែលប្រើនៅក្នុងឧបករណ៍អេឡិចត្រូនិក បានសារភាពថាមានការចូលលួចទិន្នន័យរបស់ក្រុមហ៊ុន បន្ទាប់មកមានការបើកចំហទិន្នន័យនៅលើគេហទំព័រទីផ្សារងងឹត។ ការវាយប្រហារធ្វើឡើងដោយក្រុម BianLian ដែលជាអតីតក្រុមមេរោគចាប់ជម្រិត ត្រូវបានប្តូរយុទ្ធសាស្រ្តនៃការជម្រិតទៅផ្អែកលើទិន្នន័យដែលបានលួច ជាជាងការអ៊ីនគ្រីបទិន្នន័យ។ ការលួចចូលបានបង្ហាញព័ត៌មានលម្អិតនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Northern Mineral ទិន្នន័យស្រាវជ្រាវ ទិន្នន័យនៃការអភិវឌ្ឍ ព័ត៌មានហិរញ្ញវត្ថុ ទិន្នន័យឯកជនរបស់បុគ្គលិក ព័ត៌មានប័ណ្ណភាគហ៊ុន (Shareholder) និងអ៊ីម៉ែល Archives របស់នាយកប្រតិបត្តិជាន់ខ្ពស់៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤