សមាគមន៍ជាតិវិទ្យុស្ម័គ្រចិត្តអាមេរិក (The American Radio Relay League (ARRL)) បានបញ្ជាក់ថា ខ្លួនបានបង់ប្រាក់លោះចំនួន ១លានដុល្លារ ដើម្បីជាថ្នូរទទួលបាន Decryptor សម្រាប់ស្តារ (Restore) Systems ដែលបានអ៊ីនគ្រីបឡើងវិញ នៅក្នុងការវាយប្រហារដោយមេរោគចាប់ជម្រិតកាលពីខែឧសភា។
បន្ទាប់ពីបានរកឃើញនូវឧប្បត្តិហេតុ សមាគមន៍ជាតិវិទ្យុស្ម័គ្រចិត្ត (Amateur Radio) បានផ្តាច់ប្រព័ន្ធ ឬ Offline ដើម្បីការពារពីការចូលបំពាន។ មួយខែក្រោយមក សមាគមន៍បានថ្លែងថា បណ្តាញណិតវើករបស់ខ្លួនត្រូវបានហេគដោយក្រុមសាយប័រអន្តរជាតិនៅក្នុងការវាយប្រហារណិតវើកដ៏ទំនើបមួយ។
ក្រោយមកសមាគមន៍ ARRL បានរំលឹកដល់បុគ្គលដែលបានរងគ្រោះតាមរយៈលិខិតជូនដំណឹងពីការបំពានទិន្នន័យ (Notification Letters) បញ្ជាក់ថា សមាគមន៍បានរកឃើញឧប្បត្តិហេតុនៃមេរោគចាប់ជម្រិតទំនើប កាលពីពាក់កណ្តាលខែឧសភា បន្ទាប់ពីប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនត្រូវបានអ៊ីនគ្រីប។ នៅក្នុងពាក្យបណ្តឹងកាលពីខែកក្កដា ទៅកាន់ការិយាល័យមេធាវីរដ្ឋ Maine សមាគមន៍ ARRL បានថ្លែងពីលទ្ធផលនៃការបំពានទិន្នន័យដែលបណ្តាលឱ្យប៉ះពាល់ដល់បុគ្គលិកចំនួន ១៥០រូប។ ខណៈពេលដែលសមាគមន៍នៅមិនទាន់បង្ហាញពីប្រតិបត្តិការមេរោគចាប់ជម្រិតជាក់លាក់ណាមួយនោះ ប្រភពព័ត៌មានដែលប្រាប់ទៅ BleepingComputer ថា ក្រុមមេរោគចាប់ជម្រិត Embargo នៅពីក្រោយការវាយប្រហារនេះ។ សមាគមន៍ ARRL ក៏បានជូនដំណឹងអំពីការបំពានថា ពួកគេបានចាត់វិធានការរួចរាល់ទៅលើវិធីសាស្រ្តដ៏សមស្រប ដើម្បីការពារទិន្នន័យពីការបោះផ្សាយ ឬចែកចាយ ដែលត្រូវបានបកស្រាយនៅពេលនោះទំនងជានឹងត្រូវបង់ប្រាក់លោះ។
ប្រាក់លោះ ១លានដុល្លាររួមមានការធានា៖ កាលពីថ្ងៃពុធ សមាគមន៍ ARRL បានបង្ហាញថា ខ្លួនបានបង់ប្រាក់លោះមិនមែនដើម្បីការពារទិន្នន័យដែលត្រូវបានលួច មិនឱ្យបើកចំហនៅលើអនឡាញនោះទេ ប៉ុន្តែដើម្បីទទួលបាន Decryption Tool សម្រាប់ស្តារប្រព័ន្ធឡើងវិញ ដែលរងផលប៉ះពាល់នៅពេលវាយប្រហារកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា។ សមាគមន៍បានថ្លែងកាលពីម្សិលមិញថា ថ្លៃលោះដែលទាមទារដោយ TAs នៅក្នុងការដោះដូរសម្រាប់ Decryption Tools ទំនងជាមិនសមហេតុផលសោះ។ វា ច្បាស់ណាស់ថា ពួកគេមិនដឹង មិនខ្វល់ ថាពួកគេបានវាយប្រហារលើអង្គភាព 501(c)(3) តូចមួយ ដែលមានធនធានមានកម្រិត (Limited Resources) នោះទេ។ ថ្លៃលោះរបស់ពួកគេទាមទារត្រូវបានបន្ធូរបន្ថយដោយសារពួកគេមិនមានសិទ្ធិចូលប្រើទិន្នន័យដែលកំពុងតែគ្រប់គ្រងដោយក្រុមហេគឃ័រនោះ។ វាក៏ច្បាស់ដែរថា ពួកគេជឿថា ARRL បានពង្រីកការធានាយ៉ាងទូលំទូលាយ ដែលគ្របដណ្តប់លើការបង់ប្រាក់ចាប់ជម្រិតរាប់លានដុល្លារនោះ។ បន្ទាប់ពីការចរចា ជាច្រើនថ្ងៃ និងភាពប៉ិនប្រសព្វ សមាគមន៍ ARRL បានយល់ព្រមបង់ប្រាក់លោះចំនួន ១លានដុល្លារ។ ដែលការបង់ប្រាក់លោះ រួមបញ្ចូលតម្លៃនៃការស្តារឡើងវិញ (Restoration) ត្រូវបានគ្របដណ្តប់ដោយគោលការណ៍ធានារ៉ាប់រ៉ងផងដែរ។ សមាគមន៍ ARRL ថ្លែងថា ប្រព័ន្ធភាគច្រើនត្រូវបានស្តារឡើងវិញរួចរាល់ និងរំពឹងថា វានឹងចាប់ផ្តើមដំណើរការត្រលប់មកវិញនៅក្នុងរយៈពេល ២ខែបន្ទាប់ពីម៉ាស៊ីនមេរងផលប៉ះពាល់ (ម៉ាស៊ីនមេតូចៗភាគច្រើនប្រើសម្រាប់ផ្ទៃក្នុង) ក្រោមគោលការណ៍ណែនាំហេដ្ឋារចនាសម្ព័ន្ធថ្មី និងស្តង់ដារថ្មី៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤