ក្រុមហ៊ុន Microsoft កំពុងតែស៊ើបអង្កេតលើបញ្ហាវិជ្ជមានរបស់ Exchange Online ដែលបណ្តាលឱ្យអ៊ីម៉ែលដែលមានផ្ទុករូបភាព (Images) ត្រូវបានដាក់សញ្ញា (Tagged) ច្រលំថាជាការបន្លំ ហើយត្រូវបានបញ្ជូនទៅទុកដោយឡែក (Quarantine)។
ក្រុមហ៊ុន Microsoft បានថ្លែងដាស់តឿនថា សារអ៊ីម៉ែលរបស់អ្នកប្រើប្រាស់ដែលមានផ្ទុករូបភាព (Images) ប្រហែលជាត្រូវបានដាក់សញ្ញា (Tagged) ច្រលំថាជាមេរោគ និងត្រូវបានបញ្ជូនទៅទុកដោយឡែក ឬចត្តាឡីស័ក។ ក្រុមហ៊ុនកំពុងតែពិនិត្យមើលសេវា ដែលត្រួតពិនិត្យ Telemetry សម្រាប់ការបែងចែកឬសគល់នៃបញ្ហា និងរៀបចំផែនការដើម្បីដោះស្រាយបញ្ហា។
Tracked EX873252 គឺជាបញ្ហាដែលប៉ះពាល់ដល់សេវាកម្មនេះទំនងជាត្រូវបានពង្រីក បើយោងតាមរបាយការណ៍ចេញពីប្រព័ន្ធ Administrators ហើយបញ្ហានេះក៏ប៉ះពាល់ដល់សារដែលមានរូបភាព (Images)។ Admin ម្នាក់បានថ្លែងថា វាហាក់ដូចជាប៉ះពាល់ដល់ចរាចរណ៍ចេញក្រៅ (Outbound) របស់យើងតែប៉ុណ្ណោះ និងជាពិសេសចំពោះការឆ្លើយតប (Replies) និងការបញ្ជូនបន្ត (Forwards) អ៊ីម៉ែលមកពីខាងក្រៅ។ Admin ផ្សេងទៀតបានបន្ថែមថា សម្រាប់ក្រុមហ៊ុន វាគឺជាបញ្ហាប៉ះពាល់ទាំងចរាចរណ៍ចូលក្នុង និងនៅខាងក្នុង (Inbound and Intra-org)។ បញ្ហាចូលក្នុង (Inbound) ងាយស្រួលសម្រាប់ក្រុមហ៊ុនដោះស្រាយជាង។ បញ្ហានេះ (Inbound) ក៏ត្រូវបានដាក់សញ្ញាច្រលំ (Tagged) សម្រាប់ចរាចរណ៍ខាងក្នុង (Intra) នៅពេលសារផ្ញើចូល (Inbound) ជាអ្វីដែលក្រុមហ៊ុនឃើញនៅក្នុង TBR Message Header។
ក្រុមហ៊ុន Redmond មិនទាន់បានបង្ហាញអ្វីដែលតំបន់ណា (Regions) ដែលបានរងផលប៉ះពាល់ដោយសារបញ្ហានេះ និងផ្តល់នូវវិធីសាស្រ្តកាត់បន្ថយសម្រាប់អតិថិជនដែលរងឥទ្ធិពលនៅឡើយទេ រហូតដល់បញ្ហាវិជ្ជមានខុសឆ្គងនេះត្រូវបានដោះស្រាយ។ កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Microsoft ក៏បានដោះស្រាយបញ្ហាស្រដៀងគ្នានេះ ដែលបណ្តាលមកពីច្បាប់ប្រឆាំងសារឥតបានការដ៏អាក្រក់ (Anti-spam Rule) ដែលធ្វើឱ្យ Admin Microsoft 365 ទទួលបានសារដ៏ច្រើនលើសលប់ជាមួយនឹងច្បាប់ចម្លង (Blind Carbon Copies (BBC)) ដែលអ៊ីម៉ែលដាក់សញ្ញាច្រលំថាជាសារឥតបានការ (Flagged as Spam)។ ក្រុមហ៊ុន Microsoft បានរកឃើញបញ្ហាដែលប៉ះពាល់ដល់ប្រព័ន្ធស្វែងរកមេរោគរបស់់ក្រុមហ៊ុន។ ក្រុមហ៊ុនបានអនុវត្តការកាត់បន្ថយមួយដើម្បីទប់ស្កាត់អ៊ីម៉ែលស្របច្បាប់ ដែលត្រូវបានគេដាក់សញ្ហាច្រលំ។ ការ Replay នៃអ៊ីម៉ែលដែលរងផលប៉ះពាល់កំពុងតែដំណើរការ។ ក្រុមហ៊ុនបានបញ្ជាក់ពីបញ្ហានេះត្រូវបានដោះស្រាយ បន្ទាប់ពីអនុវត្តការបន្ធូរបន្ថយនៅក្នុងសេវាកម្ម។ ក្រុមហ៊ុនក៏បានថ្លែងថា Telemetry បង្ហាញជាង ៩៩% នៃអ៊ីម៉ែលប៉ះពាល់ត្រូវបានដោះសោ (Unblocked) និង Replay ឡើងវិញដោយស្វ័យប្រវត្តិ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤