តើលោក Pavel Durov គឺជានរណា? ចុះអ្វីទៅជាកម្មវិធី Telegram?

0

លោក Pavel Durov ជាស្ថាបនិកនៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។កាលពីល្ងាចថ្ងៃច័ន្ទ ព្រះរាជអាជ្ញាទីក្រុងប៉ារីស បានថ្លែងថា លោក Durov កំពុងតែត្រូវបានឃុំឃាំងពីបទស៊ើបអង្កេតឧក្រិដ្ឋកម្មសាយប័រ។ នៅក្នុងថ្លែងសន្ទរកថាបានលើកឡើងពីបទល្មើសចំនួន ១២ករណីដែលកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រោងទុកជាមុន។ ព្រះរាជអាជ្ញាបានថ្លែងថា បទឧក្រិដ្ឋទាំងនេះរួមមានប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់ មាតិកា (Content) ដែលបង្ហាញពីការបំពានផ្លូវភេទកុមារ ការក្លែងបន្លំ និងការមិនបង្ហាញព័ត៌មានដល់អាជ្ញាធរ។ ក្រុមហ៊ុន Telegram បានថ្លែងថា វាមិនសមហេតុផលចំពោះរឿង Platform ឬស្ថាបនិករបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះការរំលោភបំពានលើ Platform នេះទាល់តែសោះ។

តើលោក Pavel Durov ជានរណា? លោក Durov អាយុ ៣៩ឆ្នាំ គឺជាមហាសេដ្ឋីដែលមានប្រភពដើមចេញពីប្រទេសរុស្ស៊ី។ គាត់បានបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ី VKontakte។ កាលពីឆ្នាំ២០១៤ លោក Durov បានចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីបដិសេធមិនព្រមអនុវត្តតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងបំណងបិទ (Shut Down) ប្រឆាំងនឹង Platform។ កាលពីប៉ុន្មានឆ្នាំមុន គាត់បានបង្កើតកម្មវិធី Telegram និងបច្ចុប្បន្នបើកក្រុមហ៊ុននៅទីក្រុង Dubai ប្រទេស United Arab Emirates (UAE) ដែលជាកន្លែងគាត់រស់នៅ។ គាត់មានសញ្ជាតិអារ៉ាប់ និងបារាំង ប៉ុន្តែប្រទេសរុស្ស៊ីបានថ្លែងថា នៅតែចាត់ទុកថារូបលោកជាប្រជាជនរុស្ស៊ី។ ក្រុមហ៊ុន Telegram បានថ្លែងថា ជាញឹកញាប់ លោក Durov ធ្វើដំណើរនៅក្នុងប្រទេសអឺរ៉ុប។ នៅក្នុងបទសម្ភាសន៍ជាមួយបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយអាមេរិកអភិរក្សនិយម Tucker Carlson កាលពីខែមេសាថា លោក Durov ថា គាត់បានបដិសេធចំពោះសំណើផ្លូវការពីអាជ្ញាធរឱ្យលុប Content ចេញពី Platform របស់គាត់។ គាត់បានបន្តថា កន្លែងណាដែលយើងគិតថាវាហួសព្រំដែន (វានឹងមិនស្របនឹងតម្លៃរបស់យើងទាក់នឹងសេរីភាពនៃការបញ្ចេញមតិ និងការពារការឆ្លើយតបឯកជនភាពរបស់អ្នកប្រើប្រាស់នោះទេ) យើងនឹងមិនប៉ះពាល់ទេ។

Getty Images Telegram app

អ្វីទៅជាកម្មវិធី Telegram? កម្មវិធី Telegram គឺជា Platform ផ្ញើសារ និងប្រព័ន្ធផ្សព្វផ្សាយសង្គមធំមួយ នៅលើពិភពលោកនៅក្នុងចំណោម Facebook, WhatsApp, Instagram, TikTok និង WeChat។ កាលពីខែកក្កដា លោក Durov បានថ្លែងថា កម្មវិធី Telegram មានអ្នកប្រើប្រាស់រហូតដល់ទៅ ៩០០លាននាក់ប្រចាំខែ។ កម្មវិធីនេះពេញនិយមនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈពេលដែលក្រុមលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ង់ និងហុងកុងក៏ប្រើកម្មវិធីនេះដែរ។ កម្មវិធី Telegram ផ្តល់នូវ End to End Encryption ដែលមានន័យថា សារ (Messages) អាចត្រូវបានអាននៅលើឧបករណ៍ដែលផ្ញើ និងទទួលតែប៉ុណ្ណោះ ហើយវាមិនមែនជាការកំណត់ដោយ Default Setting សម្រាប់អ្នកប្រើប្រាស់នោះទេ។ ភាពខុសប្លែកគ្នាខ្លាំងរវាងកម្មវិធី Telegram និងសេវាស្រដៀងគ្នាទៅនឹងកម្មវិធី WhatsApp គឺជាទំហំនៃក្រុមអ្នកប្រើដែលអាចមាននៅក្នុងកម្មវិធី Telegram។ កម្មវិធី WhatsApp មានទំហំក្រុមអ្នកប្រើត្រឹម ១ពាន់នាក់ ខុសពីក្រុមនៅក្នុងកម្មវិធី Telegram ដែលអាចមានរហូតដល់ទៅ ២០០ពាន់នាក់។

Platform នេះប្រឈមនឹងការរិះគន់ថា ព័ត៌មានមិនពិតអាចចែកចាយនៅក្នុងក្រុមអ្នកប្រើប្រាស់ដ៏ធំនេះ។ អ្នករិះគន់បានបដិសេធថា Platform បានឃើញការចែកចាយនៃក្រុមអ្នកឃុបឃិតគ្នា Neo-Nazi, Paedophilic ឬ Content ទាក់ទងនឹងភេរវកម្ម។ នៅក្នុងប្រទេសអង់គ្លេស កម្មវិធីនេះត្រូវបានត្រួតពិនិត្យលើការបង្ហោះបណ្តាញស្តាំជ្រុលនិយម (Far-Right Channels) ដែលជាឧបករណ៍ក្នុងការរៀបចំបញ្ហាហិង្សាក្នុងខែនេះ នៅក្នុងទីក្រុងនានារបស់អង់គ្លេស ហើយអ្នកជំនាញផ្នែកសន្តិសុខសាយប័របានថ្លែងថា ការសម្របសម្រួលនៃមាតិកាជ្រុលនិយម និងខុសច្បាប់របស់ក្រុមហ៊ុន Telegram ទន់ខ្សោយជាងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារដទៃទៀត។ បន្ទាប់ពីការចាប់ខ្លួនលោក Durov ក្រុមហ៊ុន Telegram បានថ្លែងថា ការសម្របសម្រួលរបស់វាគឺនៅក្នុងស្តង់ដារឧស្សាហកម្ម និងធ្វើឱ្យប្រសើរឡើងជាប់ជានិច្ច។ ក្រុមហ៊ុនថ្លែងថា ខ្លួនអនុវត្តតាមច្បាប់សហភាពអឺរ៉ុប (European Union Law) រួមទាំងច្បាប់សេវាកម្មឌីជីថល (Digital Services Act) ដែលមានគោលបំណងធានានូវសុវត្ថិភាព និងគណនេយ្យភាពក្នុងមជ្ឈដ្ឋានអនឡាញ។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា អ្នកប្រើប្រាស់ស្ទើតែ ១ពាន់លាននាក់ប្រើកម្មវិធី Telegram ជាមធ្យោបាយសម្រាប់ទំនាក់ទំនង និងប្រភពនៃព័ត៌មានដ៏សំខាន់។ ក្រុមហ៊ុនកំពុងតែរង់ចាំដំណោះស្រាយចំពោះស្ថានភាពនេះ ហើយក្រុមហ៊ុន Telegram នឹងនៅជាមួយអ្នកទាំងអស់គ្នាជានិច្ច។

តើមានព័ត៌មានអ្វីខ្លះទាក់ទងនឹងការចាប់ខ្លួនលោក Durov? មុនពេលការចាប់ខ្លួនលោក Durov ដោយអាជ្ញាធរបារាំង ឥស្សរជនលេចធ្លោមួយចំនួនបានបញ្ចេញមតិលើការចាប់ខ្លួនរបស់គាត់។ លោក Elon Musk បានបង្ហោះនៅលើបណ្តាញសង្គម X ជាមួយនឹងឃ្លីប (Clip) ស្ថាបនិកក្រុមហ៊ុន Telegram ដែលនិយាយអំពីការផ្លាស់ប្តូរ Tesla និងការអភិវឌ្ឍ SpaceX បន្ទាប់ពីទិញគេហទំព័រ ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter។ លោក Edward Snowden អ្នកផ្សាយព័ត៌មានអាមេរិកដែលឥឡូវរស់នៅប្រទេសរុស្ស៊ី បន្ទាប់ពីការបង្ហាញពីការឃ្លាំមើលអ៊ីនធឺណិត និងទូរស័ព្ទយ៉ាងទូលំទូលាយដោយអ្នកយកការណ៍អាមេរិក បានថ្លែងនៅលើបណ្តាញសង្គម X ថា ការចាប់ខ្លួនលោក Durov គឺជាការវាយប្រហារលើសិទ្ធិ នៃការបញ្ចេញមតិ និងសមាគមន៍។ គាត់បន្ថែមថា ខ្ញុំភ្ញាក់ផ្អើលខ្លាំង និងសោកស្តាយបំផុតដែលប្រធានាធិបតីបារាំង Macron បានធ្លាក់ចុះ ដោយសារតែការចាប់អារម្មណ៍លើព័ត៌មានទំនាក់ទំនងឯកជន។ វាមិនត្រឹមតែប្រទេសបារាំងប៉ុណ្ណោះទេ ថែមទាំងពិភពលោកផងដែរ បន្ទាប់ពីព័ត៌មាននៃការចាប់ខ្លួនបានកើតឡើង លោក Vyavheslav Volodin អ្នកនយោបាយរុស្ស៊ីបានចោទប្រកាន់អាមេរិកថា ជាអ្នកនៅពីក្រោយការចាប់ខ្លួនលោក Durov។ Platform Telegram គឺជាផ្លេតហ្វមដ៏ធំបំផុតដែលអាមេរិកគ្មានឥទ្ធិពលលើ។ ប្រធានាធិបតី Macron បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទថា គាត់បានឃើញព័ត៌មានមិនពិត ទាក់ទងនឹងប្រទេសបារាំង បន្ទាប់ពីការចាប់ខ្លួនលោក Durov ហើយថ្លែងថា នេះមិនមែនជាការសម្រេចចិត្តរបស់អ្នកនយោបាយទេ ប៉ុន្តែវាអាស្រ័យលើចៅក្រមជាអ្នកសម្រេច៕

https://www.bbc.com/news/articles/cx2x5yw8z7yo

ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here