ក្រុមហ៊ុន Clearview AI ជាប់ពិនិ័យ ៣០,៥លានអឺរ៉ូ ពីបទប្រមូលទិន្នន័យខុសច្បាប់

0

អាជ្ញាធរការពារទិន្នន័យហូឡង់ (Dutch DPA) បានដាក់ចេញការផាកពិន័យជាប្រាក់ ៣០,៥លានអឺរ៉ូ (៣៣,៧លានដុល្លារ) លើក្រុមហ៊ុន Clearview AI ពីបទប្រមូលទិន្នន័យខុសច្បាប់ តាមរយៈការប្រើ Facial Recognition រួមទាំងមានរូបថតប្រជាជនហូឡង់។

ក្រុមហ៊ុន Clearview AI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលមានជំនាញលើកម្មវិធី Facial Recognition និងត្រូវបានគេស្គាល់ពីការបង្កើតមូលដ្ឋានទិន្នន័យដ៏ធំ (Vast Database) នៃរូបថតត្រឹមមុខ (Facial Images) ចេញពីប្រភពសាធារណៈនៅលើអ៊ីនធឺណិត។ រូបថតទាំងនេះត្រូវបានប្រើសម្រាប់បង្កើតការកំណត់អត្តសញ្ញាណជីវសាស្រ្តតែមួយគត់ (Biometric Identifiers) ដែលអនុញ្ញាតឱ្យអតិថិជនដូចជាទីភ្នាក់ងារអនុវត្តច្បាប់ និងក្រុមហ៊ុនឯកជនអាចកំណត់អត្តសញ្ញាណបុគ្គលណាម្នាក់តាមរយៈការប្រើសំណុំរូបភាព និងវីដេអូរបស់ពួកគេ។

ការអនុវត្តនេះបង្កឱ្យមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងឯកជនភាព និងក្រមសីលធម៌ដែលពាក់ព័ន្ធនឹងកង្វះចំណេះដឹង ឬការយល់ព្រមរបស់អ្នកប្រើប្រាស់សម្រាប់ដំណើរការព័ត៌មានជីវសាស្រ្តរបស់ពួកគេ។ យោងតាមអាជ្ញាធរហូឡង់ DPA ក្រុមហ៊ុន Clearview AI បានបង្កើតមូលដ្ឋានទិន្នន័យដ៏ធំនៃរូបភាពដែលមានរូបថតជាង ៣០ពាន់លាន ជាមួយនឹងរូបថតអ្នកដែលរស់នៅក្នុងប្រទេសហូឡង់ ដោយមិនបានស្នើសុំការឯកភាពពីម្ចាស់រូបថតទេ។ រូបថតទាំងនេះត្រូវបានបំលែងទៅជាកូដជីវសាស្រ្តតែមួយគត់ ដែលអាចត្រូវបានប្រើនៅក្នុងប្រព័ន្ធដំណើរការស្គាល់មុខ (Facial Recognition) ទូទាំងពិភពលោក ដែលអាចកំណត់អត្តសញ្ញាណមនុស្សទាំងនោះ និងភ្ជាប់ពួកគេទៅគណនី និងសកម្មភាពអនឡាញ។ ថ្នាក់ដឹកនាំ Dutch DPA បានថ្លែងថា Facial Recognition គឺជាបច្ចេកវិទ្យារំខានដ៏សំខាន់ ដែលអ្នកមិនអាចបញ្ចេញព័ត៌មានឱ្យនរណាម្នាក់នៅក្នុងពិភពលោកបានឡើយ។

យោងតាមអាជ្ញាធរ Dutch DPA កង្វះខាតនៃការជូនព័ត៌មានដល់ម្ចាស់ទិន្នន័យនោះជាបទល្មើសនៃច្បាប់ការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប (GDPR) ដែលបានជំរុញឱ្យអាជ្ញាធរនៅប្រទេសអ៊ីតាលី និងបារាំងផាកពិភ័យ ២០លានអឺរ៉ូលើក្រុមហ៊ុន Clearview AI ក្នុងហេតុផលស្រដៀងគ្នានេះ។ ទោះបីយ៉ាងណា អាជ្ញាធរ DPA ថ្លែងថា ក្រុមហ៊ុន Clearview AI មិនបានផ្លាស់ប្តូរការអនុវត្តនៅប្រទេសអឺរ៉ុបនោះទេ និងរក្សាតម្លាភាពនៃការគ្រប់គ្រងលើទិន្នន័យជីវសាស្រ្តរបស់អ្នកប្រើប្រាស់។ ប្រសិនបើក្រុមហ៊ុន Clearview AI មិនបានកែប្រែ និងបន្តមិនអនុវត្តតាមច្បាប់ អាជ្ញាធរ Dutch DPA គំរាមនឹងបន្ថែមការពិន័យរហូតដល់ ៥,១លានអឺរ៉ូ (៥,៦លានដុល្លារ) ទៀត។

ក្រុមហ៊ុន Clearview AI ច្រានចោលនូវសកម្មភាពទាំងនេះ៖ នៅក្នុងសេចក្តីថ្លែងការណ៍ជាមួយ BleepingComputer ថ្នាក់ដឹកនាំក្រុមហ៊ុន Clearview AI បានបដិសេធចំពោះការលើកឡើងរបស់អាជ្ញាធរ DPA និងបានបន្ថែមថា អាជ្ញាធរហូឡង់មិនមានយុត្តាធិការ (Jurisdiction) ឬសិទ្ធិដាក់ពិន័យលើពួកគេទេ ដោយសារតែពួកគេមិនធ្វើអាជីវកម្មនៅប្រទេសហូឡង់៕

https://www.bleepingcomputer.com/news/legal/clearview-ai-fined-305-million-by-dutch-dpa-for-unlawful-data-collection/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here