គណៈកម្មាការអាមេរិក FTC ព្រមានពីការបាត់បង់ប្រាក់ជាង ១១០លានដុល្លារ នៅក្នុងការឆបោក Bitcoin ATM ឆ្នាំ២០២៣

0

គណៈគម្មាការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានរាយការណ៍ពីការខាតបង់យ៉ាងច្រើន ចំពោះការឆបោក Bitcoin ATM ដែលប្រហែលជាជិត ១០ដង តាំងពីឆ្នាំ២០២០ និងឈានទៅដល់ជាង ១១០លានដុល្លារនៅក្នុងឆ្នាំ២០២៣។

Bitcoin ATMs មានដាក់ដំឡើងនៅតាមផ្សារទំនើប ស្ថានីយចាក់សាំង និងតំបន់ពាណិជ្ជកម្មផ្សេងៗ ក្រៅពីការដកដាក់ប្រាក់ដូចម៉ាស៊ីន ATM ធម្មតា វាក៏អាចប្រើសម្រាប់ទិញលក់រូបិយប័ណ្ណគ្រីបតូផងដែរ។ អស់រយៈពេលជាច្រើនឆ្នាំ ជនឆបោកបានប្រើម៉ាស៊ីននេះសម្រាប់ឆបោកជនរងគ្រោះឱ្យដាក់ប្រាក់ដោយបន្លំខ្លួនជាមន្រ្តីរដ្ឋាភិបាល ឬអ្នកអនុវត្តច្បាប់។ នៅក្នុងការឆបោកទាំងនេះ ឧក្រិដ្ឋជនបានព្រមានជនរងគ្រោះថា គណនីរបស់ពួកគេត្រូវបានលួចចូល និងធ្វើឱ្យជនរងគ្រោះព្រមផ្ញើប្រាក់ឱ្យជនឆបោកដើម្បីសង្គ្រោះគណនីរបស់ពួកគេត្រលប់មកវិញ។

យោងតាមរបាយការណ៍ FTC នៅថ្ងៃនេះ ប្រជាជនអាមេរិកបានបាត់បង់ប្រាក់ ៦៥លានដុល្លារនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នៅក្នុងការឆបោកពាក់ព័ន្ធនឹង Bitcoin ATMs។ គណៈគម្មាការ  FTC បានព្រមានថា អ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំ ត្រូវបានចាញ់បោកគេដល់ទៅ ៣ដងបើធៀបទៅនឹងក្មេងជំទង់ ដែលបានរាយការណ៍ពីការបាត់បង់នៅក្នុងរយៈពេលនេះ។ ការបាត់បង់ជាមធ្យមនៅគ្រប់វ័យមានប្រមាណជា ១០,០០០ដុល្លារនៅក្នុងឆមាសទី១ នេះ។ ការឆបោក Bitcoin ATM ភាគច្រើនបាត់បង់ដោយសារតែការក្លែងបន្លំជារដ្ឋាភិបាល ការបន្លំជាអាជីវកម្ម និងការបន្លំជាអ្នកផ្តល់សេវាបច្ចេកវិទ្យា។ ឧក្រិដ្ឋជនបានបង្កើតផែនការឆបោក ដោយលួងលោមជនរងគ្រោះឱ្យដកប្រាក់ពីគណនីធនាគាររបស់ពួកគេ រួចដាក់ប្រាក់ចូលទៅក្នុង Bitcoin ATM។

Bitcoin ATM fraud losses

ទោះជាយ៉ាងណា នៅពេលអតិថិជនស្គេន QR codes របស់ជនឆបោក ប្រាក់របស់ពួកគេត្រូវបានផ្ញើចេញទៅកាន់កាបូបប្រាក់គ្រីបតូរបស់ជនឆបោកដោយផ្ទាល់។ គណៈកម្មាការ FTC បានព្រមានថា ការឆបោកដែលប្រើ BTMs ដំណើរការតាមរបៀបជាច្រើន។ ភាគច្រើនផ្តើមចេញពីការហៅទូរស័ព្ទ ឬការផ្ញើសារដែលទាក់ទងនឹងសកម្មភាពគួរឱ្យសង្ស័យ ឬការផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតនៅលើគណនី។

ជនឆបោកបន្លំជាមួយនឹងការព្រមានទាក់ទងសុវត្ថិភាពក្លែងក្លាយនៅលើកុំព្យូទ័ររបស់អ្នក ដែលជាទូទៅ បន្លំជាក្រុមហ៊ុនដូចជា Microsoft ឬ Apple។ រឿងទាំងនេះពិបាកនឹងគេចរួចណាស់ ហើយនេះគឺជាចំណុចគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន។ ជនល្មើសក៏អាចប្រាប់អ្នកថា លុយរបស់អ្នកមានហានិភ័យ ឬព័ត៌មានរបស់អ្នកត្រូវបានផ្សារភ្ជាប់នឹងការលាងលុយកខ្វក់ ឬការរត់ពន្ធថ្នាំជាដើម។ គណៈកម្មាការបានផ្តល់គន្លឹះមួយចំនួន ដើម្បីជួយអតិថិជនឱ្យជៀសផុតពីការឆបោកទាំងនេះដូចជា មិនត្រូវចុចលើតំណរភ្ជាប់ (Links) ឬឆ្លើយតបទូរស័ព្ទ និងសារដែលមិនទំនង ឬកុំព្យូទ័រលេចឡើង (Pop-up) មុនពេលផ្ទៀងផ្ទាត់ភាពស្របច្បាប់របស់ពួកគេនោះទេ ត្រូវទាក់ទងទៅកាន់ក្រុមហ៊ុន ឬទីភ្នាក់ងារដែលបានទាក់ទងដោយប្រើលេខ ឬគេហទំព័រដែលអ្នករកឃើញនៅលើគេហទំព័រផ្លូវការ។ នៅពេលអ្នកប្រញាប់ធ្វើការសម្រេចចិត្តលើប្រាក់របស់អ្នក ដោយសារតែជនឆបោកតែងតែធ្វើឱ្យអ្នកសម្រេចចិត្តភ្លាមៗ។ ជាបឋម អ្នកគួរតែឆែករកមើលព័ត៌មានទាំងអស់ដែលពួកគេផ្តល់ឱ្យអ្នក និងពិភាក្សាជាមួយបុគ្គលដែលអ្នកទុកចិត្តមុននឹងធ្វើការសម្រេចចិត្ត។ ជាងនេះទៀត មិនគួរដកប្រាក់ប្រសិនបើអ្នកទទួលទូរស័ព្ទ ឬសារពីបុគ្គលដែលអ្នកមិនរំពឹងទុក និងកុំជឿលើនរណាឱ្យសោះនៅពេលដែលពួកគេប្រាប់ថាអ្នកឱ្យប្រើ Bitcoin ATM ទិញ Gift Cards ឬផ្ទេរប្រាក់ចេញដើម្បីការពារគណនីធនាគារបស់អ្នកក្នុងគោលដៅជួសជុលបញ្ហាផ្សេងៗ។ ទីភ្នាក់ងាររដ្ឋាភិបាល ឬអាជីវកម្មស្របច្បាប់នឹងមិនធ្វើរឿងទាំងអស់ខាងលើនេះទេ។

ទីភ្នាក់ងារ FBI ក៏បានព្រមានកាលពី ៤ឆ្នាំមុន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ថាឧក្រិដ្ឋជនកំពុងតែបង្កើនការឆបោកទៅលើបុគ្គលដែលមានឥទ្ធិពល ឱ្យផ្ទេរប្រាក់តាមរយៈការប្រើ Cryptocurrency ATMs (or Bitcoin ATMs) និង Quick Response (QR) codes ដែលធ្វើឱ្យជនរងគ្រោះពិបាកនឹងយកលុយដែលបាត់នោះមកវិញណាស់៕

https://www.bleepingcomputer.com/news/security/ftc-americans-lost-over-110-million-to-bitcoin-atm-scams-in-2023/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here