សាលារដ្ឋ Highline ដែលស្ថិតនៅរដ្ឋ Washington ថ្នាក់ K-12 ត្រូវបានបិទអត់បង្រៀនគ្រប់សាលា និងលុបចោលសកម្មភាពសាសាទាំងអស់ បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាត្រូវបានគ្រប់គ្រងដោយក្រុមហេគឃ័រនៅក្នុងការវាយប្រហារសាយប័រមួយ។
នៅក្នុងការថ្លែងសន្ទរកថាកាលពីថ្ងៃច័ន្ទ រដ្ឋបាលស្រុកបានបញ្ជាក់ថា សាលាទាំងអស់នៅតែបិទទ្វារ ហើយរាល់សកម្មភាពទាំងឡាយរួមមានកីឡា និងកិច្ចប្រជុំត្រូវបានលុបចោលកាលពីថ្ងៃទី០៩ ខែកញ្ញា។ ទោះជាយ៉ាងណា ការិយាល័យកណ្តាលរបស់រដ្ឋបាលស្រុកនៅបន្តបើកទ្វារ ហើយបុគ្គលិកត្រូវបានណែនាំឱ្យរាយការណ៍រាល់កិច្ចការទាំងអស់។ អ្នកគ្រប់គ្រងសាលាក៏ត្រូវបានស្នើសុំឱ្យទៅជួយនៅក្នុងសាលាផងដែរប្រសិនបើចាំបាច់។
រដ្ឋបាលស្រុកបានថ្លែងថា យើងបានរកឃើញសកម្មភាពលួចចូលដោយគ្មានការអនុញ្ញាតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ហើយក៏បានចាត់វិធានការភ្លាមៗដោយផ្តាច់ប្រព័ន្ធសំខាន់ៗចេញ។ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងភាគីទីបីមានដូចជាស្ថាប័នរដ្ឋ និងដៃគូសហព័ន្ធ ដើម្បីស្តារសុវត្ថិភាព (Restore) រួមទាំងតេស្តប្រព័ន្ធរដ្ឋបាលស្រុកឡើងវិញ។ រដ្ឋបាលស្រុកក៏បានដឹងពីផលប៉ះពាល់របស់ឧប្បត្តិហេតុ ជាពិសេសតាំងពីមានឧប្បត្តិហេតុកើតឡើងលើសិស្សថ្នាក់មតេយ្យជាច្រើននាក់នៅថ្ងៃបើកបវេសនកាល។ រដ្ឋបាលបន្ថែមថា យើងយល់ថា ឧប្បត្តិហេតុកើតឡើងជាការរំខានដោយមិនរំពឹងទុក ជាពិសេសនៅយប់ថ្ងៃដំបូងរបស់ថ្នាក់មតេយ្យដែលប៉ះពាល់ដល់គ្រួសារជាច្រើន។ យើងទទួលស្គាល់ថាបន្ទុកនេះ បានដាក់ទៅលើគ្រួសារ និងបុគ្គល ប៉ុន្តែសុវត្ថិភាពសិស្សជាអាទិភាពចម្បងរបស់យើង ហើយយើងមិនអាចមានសាលារៀនដែលគ្មានប្រព័ន្ធសុវត្ថិភាពបាននោះទេ។
ខណៈពេលដែលសាលារៀនត្រូវបានបិទទ្វារ ការស៊ើបអង្កេតលើការវាយប្រហារសាយប័រនៅកំពុងតែបន្ត។ សាលារៀនរដ្ឋ Highline មានគម្រោងធ្វើបច្ចុប្បន្នភាពបុគ្គលិក និងគ្រួសារសិស្ស (Families) ត្រឹមថ្ងៃច័ន្ទ ម៉ោង ២រសៀល ទាក់ទងនឹងស្ថានភាពសាលារៀននៅថ្ងៃអង្គារ។ សាលារៀនរដ្ឋ Highline មានសិស្សជាង ១៧,៥០០នាក់ នៅទូទាំងសាលាចំនួន ៣៤ នៅជាយក្រុង Burien, Des Moines, Normandy Park, SeaTac និង White Center communities នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ រដ្ឋបាលនេះមានបុគ្គលិកជាង ២០០០នាក់ និងផ្តល់កម្មវិធីអប់រំចាប់ពីថ្នាក់មតេយ្យ ដល់មហាវិទ្យាល័យ។ មិនមានព័ត៌មានបន្ថែមអំពី Cyberattack’s Nature ហើយវាក៏ច្បាស់ដែរថាព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិក ឬសិស្សត្រូវបានកេងចំណេញ ឬលួចនៅក្នងឧប្បត្តិហេតុ ឬយ៉ាងណានោះទេ។ អ្នកនាំពាក្យសាលារដ្ឋ Highline មិនអាចឆ្លើយតបនឹងសំណួរភ្លាមៗនោះដែរ នៅពេលដែល BleepingComputer បានទាក់ទងនៅថ្ងៃនេះ។
ការវាយប្រហារលើសាលារដ្ឋ Highline គឺជាការវាយប្រហារចុងក្រោយដែលមានរយៈពេលយូរ ហើយប៉ះពាល់ដល់សាលារៀនរដ្ឋ និងសិស្សនៅទូទាំងអាមេរិកខាងជើង និងទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយថ្មីៗនេះ អ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណបានកេងចំណេញលើ Platform គ្រប់គ្រងថ្នាក់រៀនឌីជីថល Mobile Guardian កាលពីខែមិថុនា និងបានលុបទិន្នន័យពីចម្ងាយចេញពី iPad និង Chromebooks របស់សិស្សមិនតិចជាង ១៣ពាន់នាក់ នៅអាមេរិកខាងជើង អឺរ៉ុប និងសិង្ហបូរី។ ក្រុមប្រឹក្សាសាលារដ្ឋ Toronto (TDSB) ដែលជាក្រុមប្រឹក្សាសាលាធំជាងគេរបស់ប្រទេសកាណាដា និងធំជាងគេទី៤ នៅអាមេរិកខាងជើង ក៏បានព្រមានកាលពីខែមិថុនាថា វាជាការវាយប្រហារដោយមេរោគចាប់ជម្រិត ដែលប៉ះពាល់ដល់មជ្ឈដ្ឋានសាកល្បងកម្មវិធីរបស់ខ្លួន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤