ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេសថ្លែងថា ខ្លួនបានឃាត់ខ្លួនយុវជនអាយុ ១៧ឆ្នាំ ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសាយប័រចំពោះការដឹកជញ្ជូននៅទីក្រុងឡុង ដែលជាភ្នាក់ងារដឹកជញ្ជូនសាធារណៈរបស់ទីក្រុង។ទីភ្នាក់ងារ NCA បានលើកឡើងថា យុវជនរូបនេះត្រូវបានឃាត់ខ្លួននៅតំបន់ Walsall ដោយទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតនៅក្នុងឧប្បត្តិហេតុសុវត្ថិភាពសាយប័រ ដែលប៉ះពាល់ដល់ការដឹកជញ្ជូនក្រុងឡុង (TfL)។ យុវជនអាយុ ១៧ឆ្នាំត្រូវបានឃុំឃាំងពីបទល្មើសប្រើកុំព្យូទ័រខុសច្បាប់នៅក្នុងបំណងវាយប្រហារ ដែលមានគម្រោងលើ TfL កាលពីដើមខែកញ្ញា។
យុវជនត្រូវបានសួរចម្លើយដោយមន្រ្តីទីភ្នាក់ងារ NCA និងក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ទីភ្នាក់ងារបន្ថែមថា ពួកគេកំពុងតែដឹកនាំការស៊ើបអង្កេតលើការវាយប្រហារសាយប័រ និងកំពុងតែធ្វើការជាប់ជាមួយមជ្ឈមណ្ឌលសន្តិសុខសាយប័រ និងក្រុមហ៊ុនដឹកជញ្ជូន TfL ដើម្បីគ្រប់គ្រងលើឧប្បត្តិហេតុ។ ខណៈពេលដែលកត់សម្គាល់ដោយអ្នកណែនាំ SANS ទីភ្នាក់ងារ NCA ក៏បានចាប់ឃាត់ខ្លួនយុវជនអាយុ ១៧ឆ្នាំនៅតំបន់ Walsall កាលពីខែកក្កដា ឆ្នាំ២០២៤ ពីបទទាក់ទងនឹងការវាយប្រហារមេរោគចាប់ជម្រិតលើតំបន់រមណីយដ្ឋាន MGM។ ការវាយប្រហារនេះត្រូវបានចែកចាយទៅក្រុម Scattered Spider Hacking Collective ដែលកំពុងតែធ្វើសកម្មភាពក្នុងនាមជាសាខារបស់ក្រុមមេរោគចាប់ជម្រិត BlackCat។
ការដឹកជញ្ជូនក្នុងបំណងវាយប្រហារលើទីក្រុងឡុង៖ កាលពីដើមខែកញ្ញា ក្រុមហ៊ុនដឹកជញ្ជូនសម្រាប់ទីក្រុងឡុងបានបង្ហាញថា ខ្លួនទទួលរងផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មសាយប័រអស់រយៈពេល ១សប្តាហ៍ និងបានផ្អាកដំណើរការ ឬរឹតបន្តឹងលើដំណើរការប្រព័ន្ធ IT ផ្សេងៗដើម្បីការពារការឆ្លងមេរោគ។ ខណៈពេលដែលការវាយប្រហារមិនបានរំខានដល់សេវាធ្វើដំណើរនៅក្នុងទីក្រុងទេ ប៉ុន្តែក្រុមហ៊ុនរងផលប៉ះពាល់លើប្រព័ន្ធខាងក្នុងដែលប្រើដោយបុគ្គលិក ប្រព័ន្ធជួបជាមួយអតិថិជនអនឡាញ និងសមត្ថភាពក្នុងការចេញសំណង។
ការវាយប្រហារក៏បានបណ្តាលឱ្យមានការរំខានដល់សេវា Dial-a-Ride ដែលផ្តល់ការដឹកជញ្ជូនដល់ផ្ទះសម្រាប់ជនពិការ។ បន្ទាប់ពីថ្លែងថា មិនមានទិន្នន័យអតិថិជនត្រូវបានលួច ក្រុមហ៊ុនដឹកជញ្ជូន TfL បានបញ្ជាក់នៅថ្ងៃនេះថា ទិន្នន័យរួមមានឈ្មោះអតិថិជន ព័ត៌មានបញ្ជីទំនាក់ទំនងលម្អិត អាសយដ្ឋានអ៊ីម៉ែល និងអាសយដ្ឋានផ្ទះ ត្រូវបានលួចនៅក្នុងការវាយប្រហារ។ ហេគឃ័រក៏បានលួចចូលប្រើទិន្នន័យ Oyster card Refund និងព័ត៌មានគណនីធនាគារអតិថិជនប្រមាណជា ៥ពាន់នាក់។ តាមរយៈប្រព័ន្ធដឹកជញ្ជូនក្រោមដី ផ្លូវក្រោមដី និងផ្លូវរថភ្លើង ក្រុមហ៊ុន TfL ផ្តល់សេវាកម្មដឹកជញ្ជូនដល់ប្រជាជនទីក្រុងឡុង ជាង ៨,៤លាននាក់។ កាលពីខែឧសភា ការដឹកជញ្ជូនសម្រាប់ទីក្រុងឡុង ក៏បានរងផលប៉ះពាល់ដោយសារការចូលលូចទិន្នន័យបន្ទាប់ពីក្រុមមេរោគចាប់ជម្រិតបានលួចទិន្នន័យអិថិជនប្រមាណជា ១៣ពាន់នាក់ពីសេវាផ្ទេរឯកសារ MOVEit របស់ក្រុមហ៊ុន។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤