បុរសអាយុ ២១ឆ្នាំមកពី Indiana ឈ្មោះ Evan Frederick Light បានសារភាពថាខ្លួនបានលួចប្រាក់ចំនួន ៣៧,៧លានដុល្លារនៃប្រាក់គ្រីបតូពីជនរងគ្រោះចំនួន ៥៧១នាក់ នៅក្នុងការវាយប្រហារសាយប័រឆ្នាំ២០២២។យោងតាមការប្រកាសដោយក្រសួងយុត្តិធម៌អាមេរិក ជនល្មើស Light បានលួចប្រាក់គ្រីបតូពីក្រុមហ៊ុនវិនិយោគ (Investment Holdings Company) ដែលមានទីតាំងនៅទីក្រុង Sioux Falls នៃរដ្ឋ South Dakota។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ BleepingComputer បានឱ្យដឹងថា ជនល្មើស Light និយាយថាគាត់ និងបក្សពួកបានលួចអត្តសញ្ញាណរបស់អតិថិជនស្របច្បាប់របស់ក្រុមហ៊ុន ដើម្បីអាចចូលប្រើសេវារបស់ក្រុមហ៊ុន។ បន្ទាប់មក ពួកគេបានកេងចំណេញលើភាពងាយរងគ្រោះ ដើម្បីពង្រីកចូលបណ្តាញណិតវើក។
ការលួចចូលប្រើនេះ ជនល្មើស Light បានរៀបរាប់ថាពួកគេបានលួចព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនក្រុមហ៊ុន ដែលក្រោយមកត្រូវបានប្រើសម្រាប់លួចប្រាក់គ្រីបតូរបស់ជនរងគ្រោះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ BleepingComputer បានបញ្ជាក់ថា បន្ទាប់ពីការលួចចូលប្រើប្រាស់សេវាកុំព្យូទ័ររបស់ក្រុមហ៊ុន បក្សពួករបស់ជនល្មើស និងជនល្មើសបានលួច PII របស់អតិថិជនរាប់រយនាក់ពីម៉ាស៊ីនមេ។ ចុងក្រោយ ជនល្មើសបានប្រើប្រាស់ការលួចចូលនេះដើម្បីលួចប្រាក់ Virtual ពីអតិថិជនដែលមានទ្រព្យសម្បត្តិ (Assets) នៅក្នុងក្រុមហ៊ុនវិនិយោគ (Investment holdings)។ សរុបមក ជនល្មើស Light ថ្លែងថា គាត់បានលួចប្រាក់គ្រីបតូក្នុងតម្លៃ ៣៧,៧លានដុល្លារពីជនរងគ្រោះ ៥៧១នាក់ និងបានផ្ទេរប្រាក់ទៅកាន់សេវា Coin-mixing និង Gambling websites ដើម្បីគេចពីការតាមចាប់ រួមទាំងការលាក់អត្តសញ្ញាណពិតរបស់ពួកគេ។
ជនល្មើសបានបន្តថា បន្ទាប់ពីបានគ្រប់គ្រងលើប្រាក់គ្រីបតូដែលបានលួច គាត់បានផ្ទេរប្រាក់ទៅកាន់ទីតាំងផ្សេងៗនៅទូទាំងពិភពលោក រួមមានសេវា Multiple Mixing និង Gambling Websites ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន និងបក្សពួក រួមទាំងលាក់ប្រាក់ Virtual។ ទោះជាយ៉ាងណា ទីភ្នាក់ងារ FBI នៅតែអាចតាមដាន និងចាប់ខ្លួនជនល្មើស Light ព្រមទាំងបានឈានដល់តុលាការកាលពីខែឧសភា ឆ្នាំ២០២៣។ ដំបូងជនល្មើស Light ពុំបានសារភាពកំហុសទេ ប៉ុន្តែឥឡូវនេះ គាត់បានសារភាពថាជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មសាយប័រ។ ជនល្មើស ប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ មិនដឹងថាតើជនរងគ្រោះនឹងទទួលបានប្រាក់ត្រលប់មកវិញ ឬយ៉ាងណានោះទេ ខណៈពេលដែលអាជ្ញាធរមិនបានរឹបអូសប្រាក់ពីជនល្មើស Light នោះ។ ដើម្បីរក្សាសុវត្ថិភាពប្រាក់គ្រីបតូ អ្នកគួរតែប្រើ Cold Wallets ដែលអាចរក្សាទុកប្រាក់ Crypto offline ពិបាកនឹងហេគ និងប្រើការផ្ទៀងផ្ទាត់ច្រើនជាន់ បូករួមទាំងមានកម្រិត (Limit) ទាក់ទងនឹងការចែករំលែកព័ត៌មានសម្ងាត់តាមអនឡាញ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤