ប្រទេសប្រេស៊ីលបើកទ្វារស្វាគមន៍ផ្លេតហ្វម X ម្តងទៀតបន្ទាប់ពីបង់ប្រាក់ពិន័យ ៥លានដុល្លារ

0

អ្នកឃ្លាំមើលទូរគមនាគមន៍ជាតិប្រេស៊ីល Anatel បានណែនាំឱ្យធានាថាសេវាត្រូវបន្តទៅកាន់អ្នកប្រើប្រាស់ច្រើនជាង ២០លាននាក់នៅទូទាំងប្រទេស ក្នុងរយៈពេល ២៤ម៉ោង។អស់រយៈពេលជាច្រើនខែនៃការប្រឆាំងនឹងដីកាតុលាការ លោក Musk បានបណ្តេញបុគ្គលិកជនជាតិប្រេស៊ីលរបស់ក្រុមហ៊ុនកាលពីចុងខែសីហា និងបានបិទការិយាល័យ X របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល។ លោក Musk ដែលជាម្ចាស់ក្រុមហ៊ុនឡាន Tesla និង Rocket SpaceX បានសរសេរនៅប្លុករបស់ខ្លួនថា ការសម្រេចចិត្តចំពោះការបិទការិយាល័យ X នៅក្នុងប្រទេសប្រេស៊ីលគឺជារឿងដ៏គួរឱ្យសោកស្តាយណាស់។ សហគ្រិនប្រាក់រាប់ពាន់លានបានពណ៌នាពី ចំណាត់ការរបស់ចៅក្រម Moraes ចំពោះការហាមឃាត់គណនីរាប់សិបលានថា ជាការរំលោភបំពានអំណាច និងសេរីភាពនៃការបញ្ចេញមតិ។

ប៉ុន្មានថ្ងៃក្រោយមក ចៅក្រម Moraes បានបញ្ជាឱ្យបិទផ្លេតហ្វម X ទាំងមូលនៅទូទាំងប្រទេសប្រេស៊ីល។ អ្នកប្រើប្រាស់ជាច្រើននាក់បានប្តូរទៅប្រើ Bluesky។ ប៉ុន្តែកាលពីខែកញ្ញា ផ្លេតហ្វម X បានចាប់ផ្តើមអនុវត្តតាមបញ្ជារបស់តុលាការ និងបានវិលត្រលប់មកវិញ។ កាលពីថ្ងៃអង្គារ លោក Musk បានថ្លែងថា គាត់ពិតជារីករាយណាស់ដែលបានត្រលប់មកប្រទេសប្រេស៊ីលសារជាថ្មី។ ក្រុមការងាររដ្ឋាភិបាល បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបើកឱ្យជនជាតិប្រេស៊ីលរាប់សិបលាននាក់ចូលប្រើវេទិកាដែលមិនអាចខ្វះបានគឺជារឿងសំខាន់ណាស់។

វាទំនងជាផ្លេតហ្វម X ឥឡូវនេះបានអនុវត្តតាមតម្រូវការរបស់ចៅក្រម ដើម្បីអាចឈានជើងចូលប្រទេសប្រស៊ីលបាន។ ប្រទេសប្រេស៊ីលគឺជាទីផ្សារមួយដ៏ធំបំផុតសម្រាប់ផ្លេតហ្វមនៅទូទាំងសកលលោក ក៏ដូចជានៅអាមេរិកឡាទីន ដែលមានអ្នកប្រើប្រាស់ប្រមាណជា ២២លាននាក់៕

https://www.bbc.com/news/articles/c5y06vzk3yjo

ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here