តុលាការសហព័ន្ធអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុន Google ត្រូវតែអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើត Android Apps ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគូប្រជែងធ្វើការលើ Google Play app store រយៈពេល ៣ឆ្នាំដោយរាប់ចាប់ពីខែក្រោយទៅ។
ការផ្លាស់ប្តូរនេះគឺជាដំណោះស្រាយមួយដែលធ្វើឡើងដោយចៅក្រម James Donato ក្នុងសំណុំរឿងក្តីប្តឹងក្រុមហ៊ុន Google ពីដើមចោទក្រុមហ៊ុន Epic Games ដែលជាអ្នកបង្កើតវីដេអូហ្គេមដ៏ល្បីឈ្មោះ Fortnite។ ក្រុមហ៊ុន Google បានថ្លែងថា ខ្លួននឹងប្តឹងប្រឆាំងនឹងការសម្រេចចិត្តនេះ និងស្នើសុំពន្យាពេលចំពោះដំណោះស្រាយ។ កាលពីខែធ្នូ គណៈវិនិច្ឆ័យខាងភាគីក្រុមហ៊ុន Epic ថ្លែងថា ក្រុមហ៊ុន Google រារាំងគូប្រជែងដោយការគ្រប់គ្រងលើការចែកចាយកម្មវិធី (Distribution of apps) និងការបង់ប្រាក់ (payments) នៅលើទូរស័ព្ទ Androids។
ក្រុមហ៊ុន Google បានថ្លែងនៅក្នុងសន្ទរកថាថា ការផ្លាស់ប្តូរគួរតែធ្វើឡើងចំពោះហានិភ័យនៃឯកជនភាព និងសុវត្ថិភាពរបស់អតិថិជន និងធ្វើយ៉ាងណាឱ្យកាន់តែលំបាកចំពោះអ្នកអភិវឌ្ឍក្នុងការផ្សព្វផ្សាយ (promote) កម្មវិធីរបស់ពួកគេ ព្រមទាំងកាត់បន្ថយការប្រកួតប្រជែងលើឧបករណ៍ (Devices)។ អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានសាទរចំពោះសេចក្តីសម្រេចនេះថា ជាបញ្ហាដ៏មានអត្ថន័យចំពោះការគ្រប់គ្រងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយក្តាប់តូច។ សាស្រ្តាចារ្យនៃសាលាច្បាប់ Vanderbilt បានថ្លែងថា តុលាការមិនចាំបាច់ប្រឆាំងដោយការស្នើសុំផ្លេតហ្វមល្បីឱ្យចែករំលែកការចូលប្រើជាមួយគូប្រជែងតាំងនាមជាការប្រកួតប្រជែងនោះទេ។ ចំពោះដំណោះស្រាយផ្សេងទៀត សេចក្តីសម្រេចបានស្នើឱ្យក្រុមហ៊ុន Google បង្កើត Catalogue កម្មវិធីរបស់ខ្លួនដែលមាន សម្រាប់ Stores កម្មវិធីប្រកួតប្រជែង (App Stores)។
សាស្រ្តាចារ្យនៃសាលាច្បាប់ Stanford បានថ្លែងថា នោះមិនមែនជាអ្វីដែលច្បាប់ប្រឆាំងការទុកចិត្ត (Antitrust) ជាធម្មតាតម្រូវនោះទេ។ ប៉ុន្តែ ចៅក្រមបានដឹងថា នៅពេលដែលអ្នកបំពាននឹងច្បាប់ប្រឆាំងនឹងការទុកចិត្ត តុលាការអាចបញ្ជាឱ្យអ្នកធ្វើរឿងដែលបញ្ជាក់ ដើម្បីលុបចោលនូវការខូចខាតដែលអ្នកបានបង្កឡើង ទោះជាអ្នកមិនមានកាតព្វកិច្ចធ្វើរឿងទាំងនោះតាំងពីដំបូងក្តី។ ក្រុមហ៊ុន Google បានបដិសេធថា Play App store ដំណើរការនៅក្នុងទិដ្ឋភាពនៃការប្រកួតប្រជែង ដោយលើកឡើងពីការប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនផលិត iPhone និងត្រូវបានប្តឹងដោយក្រុមហ៊ុន Epic Games ក្នុងឆ្នាំ២០២០ ដែរនោះ។ ចំពោះករណីនោះបានបញ្ចប់នៅសាលាឧទ្ធរណ៍ ដែលបានចេញសេចក្តីសម្រេចថា ក្រុមហ៊ុន Apple មិនបានផ្តាច់មុខនៅក្នុងហ្គេមទូរស័ព្ទដៃទេ។ សេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ ជាការប៉ះទង្គិចផ្លូវច្បាប់ចុងក្រោយដែលប៉ះពាល់ដល់ក្រុមហ៊ុន Google នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងទីផ្សារនៃការប្រកួតប្រជែង។ កាលពីខែសីហា ចៅក្រមស្រុកអាមេរិក និងក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ក្រុមហ៊ុនពីប្រតិបត្តិការផ្តាច់មុខដែលខុសនឹងច្បាប់នៅក្នុង Online Search។ កាលពីខែមុន ចៅក្រុមស្រុកបានបញ្ចប់រឿងក្តីឈ្លោះប្រកែកគ្នាពីការចោទប្រកាន់លើរដ្ឋាភិបាលថា ក្រុមហ៊ុន Google គ្រប់គ្រងលើទីផ្សារបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម។ ការរិះគន់របស់ក្រុមហ៊ុននិយាយពីថ្លៃឈ្នួល (Fee) របស់ក្រុមហ៊ុន Google បានកើនឡើងដល់ទៅ ៣០% នៅលើការចំណាយប្រចាំថ្ងៃ (Every Payment) នៅលើ App Store របស់ខ្លួនដែលមានន័យថាមានតម្លៃថ្លៃសម្រាប់អតិថិជន។ ទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៅ American Economic Liberties Project បានលើកឡើងថា នេះគឺជាតម្លៃប្រាក់ឈ្នួលដែលពួកគេអាចគិតថ្លៃ ដោយសារតែពួកគេជាក្រុមហ៊ុនផ្តាច់មុខ។ លោកបានបន្ថែមថា សេចក្តីសម្រេចទំនងជាចង់ដោះស្រាយបញ្ហាទាំងនោះ។ លោកបន្តថា វានឹងក្លាយជាការលើកទឹកចិត្តសម្រាប់អ្នកអភិវឌ្ឍ ដើម្បីចូលទៅកាន់ទីផ្សារនេះ ហើយតម្លៃគួរតែទាបជាងនេះសម្រាប់អ្នកប្រើប្រាស់៕
https://www.bbc.com/news/articles/cp392zpwg6go
ប្រភពព័ត៌មាន៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤