អាជ្ញាធរការពារទិន្នន័យបានថ្លែងពី គម្រោងផ្តល់ឱ្យកុមារនៅលើកោះ Guernsey នូវខ្សែដៃ Wristbands ដើម្បីត្រួតពិនិត្យ និងកែលម្អសុខភាពរបស់ពួកគេ ថែមទាំងទទួលបានការការពារចំពោះច្បាប់ឯកជនភាពទៀតផង។ការិយាល័យរបស់អាជ្ញាធរការពារទិន្នន័យ (ODPA) ធ្វើការជាមួយគណៈកម្មការកែលម្អសុខភាពរបស់ កោះ Guernsey (HIC) និងក្រុមហ៊ុនផលិតខ្សែដៃ (Wristband)ដើម្បីពង្រឹងផ្នែកសុវត្ថិភាពឯកជនភាព និងជំរុញនូវតម្លាភាព។ គណៈកម្មការ HIC ធ្វើការជាមួយក្រុមហ៊ុនអង់គ្លេស Moki ដើម្បីផ្តល់នូវខ្សែដៃទៅឱ្យក្មេងសិស្សសាលា (School children) នៅកោះ Guernsey សម្រាប់តាមដានសកម្មភាពរបស់ក្មេងក្នុងបំណងថែទាំសុខមាលភាពរបស់ពួកគេ បើយោងតាម ODPA។ ស្នងការការពារទិន្នន័យរបស់កោះ Guernsey បានថ្លែងថា ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារមានសារៈសំខាន់ ហើយភាពសំខាន់នេះត្រូវបានពង្រឹងបន្ថែមទៀត ជាមួយនឹងការដោះស្រាយដែលទាក់ទងនឹងសុខភាព។
ជម្រើសចូលរួម៖ យុទ្ធសាស្រ្តចំពោះឯកជនភាពរបស់គណៈកម្មការ HIC បានលើកឡើងថា វាបង្ហាញពីផលប្រយោជន៍របស់សង្គម ហើយពិតជាសំខាន់ខ្លាំងណាស់។ អាជ្ញាធរ OPDA បានថ្លែងថា គាត់ពេញចិត្តនឹងការពារដែលក្រុមហ៊ុនផលិត Moki មាននៅនឹងកន្លែង និងបានធ្វើការជាមួយគ្នាដើម្បីឱ្យកាន់តែមានតម្លាភាព។ ជាងនេះទៀត អាជ្ញាធរក៏បានបន្ថែមថា គណៈកម្មការ HIC និងក្រុមហ៊ុន Moki ត្រូវតែធានាធ្វើយ៉ាងណាឱ្យអាណាព្យាបាលយល់ព្រមឱ្យក្មេងៗប្រើកម្មវិធីនេះ។
ក្រុមហ៊ុន Moki ផ្តល់នូវខ្សែដៃទៅឱ្យក្មេងៗជាង ១៥០០សាលា នៅក្នុងប្រទេសអង់គ្លេស។ លោក Moman ថ្លែងថា យើងរីករាយណាស់ដែលឃើញពីស្តង់ដារសុវត្ថិភាពខ្ពស់របស់ក្រុមហ៊ុន Moki ដែលជាបច្ចេកវិទ្យាសម្រាប់ការពារទិន្នន័យរបស់កុមារ និងការប្តេជ្ញាចិត្តកែលម្អនូវតម្លាភាព ដែលផ្តល់នូវប្រយោជន៍ដល់អ្នកប្រើប្រាស់នៅទូទាំងចក្រភពអង់គ្លេស៕
https://www.bbc.com/news/articles/ced0wqjgq9eo
ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤