អតិថិជន Amazon ១៧៥លាននាក់ ឥឡូវប្រើ Passkeys សម្រាប់  Log in

0

ក្រុមហ៊ុន Amazon បានចាប់យកបច្ចេកវិទ្យា Passkeys តាំងពីក្រុមហ៊ុនបានដាក់ចេញនូវវិធានការស្ងាត់ៗអស់រយៈពេល ១ឆ្នាំកន្លងទៅនេះ និងប្រកាសនៅថ្ងៃនេះថា អតិថិជនជាង ១៧៥លាននាក់ប្រើមុខងារសុវត្ថិភាពនេះ។ក្រុមហ៊ុន Amazon ថ្លែងថា នៅថ្ងៃនេះ ក្រុមហ៊ុនរីករាយនឹងចែករំលែកអំពីព័ត៌មានថាមានអតិថិជនជាង ១៧៥លាននាក់បានប្រើ Passkeys នៅលើគណនី Amazon និងអនុញ្ញាតឱ្យពួកគេអាច Sign in លឿនជាងធម្មតាដល់ទៅ ៦ដង។ ការចាប់យកបច្ចេកវិទ្យាថ្មីបានធ្វើឱ្យក្រុមហ៊ុនរីកចម្រើនទៅមុខរាល់ថ្ងៃ ខណៈពេលដែលអតិថិជនជាច្រើនទទួលបាននូវបទពិសោធន៍ល្អៗជាមួយនឹងការ Sign in ដោយមិនត្រូវការលេខសម្ងាត់ (Passwordless)។

លេខ Passkeys គឺជាអត្តសញ្ញាណឌីជីថលដែលចងភ្ជាប់ជាមួយការគ្រប់គ្រងបែបជីវសាស្រ្ត (Biometric controls) ឬ PINs និងរក្សាទុកនៅក្នុងឧបករណ៍ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ និង USB security keys។ មុខងារផ្ទៀងផ្ទាត់នេះប្រើ Cryptographic keys (public and private keys) ដើម្បីដើរតួជាអត្តសញ្ញាណនរណាម្នាក់ចង់ភ្ជាប់ជាមួយនឹងមុខងារជីវសាស្រ្ត ឬ PIN នៅពេល Log In ចូលក្នុងសេវា។ នៅពេលបង្កើត   Passkey, a private key ត្រូវបានបង្កើត និងរក្សាទុកយ៉ាងមានសុវត្ថិភាពនៅលើ Secure chip របស់ឧបករណ៍ និងសេវាអនឡាញ ដែលតម្រូវឱ្យមានការផ្ទៀងផ្ទាត់ Public key តែមួយគត់។ នៅពេលអ្នកប្រើមានបំណង Log in ផ្លេតហ្វមអនឡាញផ្ញើ Cryptographic challenge ទៅកាន់ឧបករណ៍របស់អ្នកប្រើប្រាស់។

Sign in with a passkey option on Amazon

បន្ទាប់មក អ្នកប្រើប្រាស់នឹងទទួលបានលេខសម្រាប់ផ្ទៀងផ្ទាត់ជាមួយនឹង PIN ឬ Biometric challenge របស់ពួកគេ (Face ID, Windows Hello, Fingerprint) ដែលនឹងប្រើ Private key របស់អ្នកប្រើសម្រាប់ Sign Cryptographic challenge និងផ្ញើវាត្រលប់ទៅសេវាអនឡាញវិញ។ សេវាអនឡាញនឹងប្រើ Public key របស់អ្នកប្រើប្រាស់សម្រាប់បញ្ជាក់ Challenge និងដើម្បី Log ចូលគណនីប្រើប្រាស់របស់ពួកគេ។

នៅពេលដែល Cryptographic Challenges មានដំណើរការផ្លាស់ប្តូរខ្លី (Shortlived) និង Private keys របស់អ្នកប្រើប្រាស់អាចរក្សាទុកនៅលើ Secure chip នោះ Passkeys ត្រូវបានចាត់ទុកថាគឺជាវិធីសាស្រ្តផ្ទៀងផ្ទាត់ដែលមានសុវត្ថិភាពជាង ដោយសារតែពួកគេមិនអាចត្រូវបានលួចនៅក្នុង Data breaches តាមរយៈការវាយប្រហារបែប Phishing ឬដោយមេរោគដូចជាអត្តសញ្ញាណទូទៅនោះទេ។ ដោយសារតែភាពជោគជ័យនៃ Passkey ក្រុមហ៊ុនបានបញ្ជូនវាចេញទៅកាន់សេវាផ្សេងទៀតរបស់ពួកគេគឺ AWS និង Audible។ ទោះជាយ៉ាងណា Passkeys មានជាប់ទាក់ទងនឹងឧបករណ៍របស់អ្នកប្រើប្រាស់ ពួកគេមិនមែន Portable ដែលមានន័យថា អ្នកមិនអាចផ្ទេរពួកគេរវាងឧបករណ៍ ឬ Password Managers បានទេ។ នៅថ្ងៃនេះសម្ព័ន្ធ FIDO បានប្រកាសពីការបញ្ជាក់ថ្មី ដែលធ្វើឱ្យ Passkeys អាចចល័តឆ្លងផ្លេតហ្វមផ្សេងគ្នា និង Password Managers។

https://www.bleepingcomputer.com/news/security/amazon-says-175-million-customer-now-use-passkeys-to-log-in/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤

LEAVE A REPLY

Please enter your comment!
Please enter your name here