អ្នកដឹកនាំរឿងបែបវិទ្យាសាស្រ្ត (Sci-fi) ដែលមានចំណងជើងថា I, Robot ចាក់បញ្ចាំងឆ្នាំ២០០៤ បានចោទមហាសេដ្ឋី Elon Musk ថាបានលួចចម្លងគំនិតឌីស្សាញរបស់គាត់ផ្នែកម៉ាស៊ីន Humanoid Machines និងយានយន្តដែលបើកបរដោយស្វ័យប្រវត្តិ (Self-driving vehicles)។
នៅឯព្រឹត្តិការណ៍ Tesla កាលពីថ្ងៃព្រហស្បតិ៍ លោក Musk បានបង្ហាញពីរូបរាងរថយន្តតាក់ស៊ី (Cybercab) អនាគតរបស់ក្រុមហ៊ុន Tesla ជាមួយនឹងទ្វារមានស្លាប និងគ្មានចង្កូត ឬឈ្នាន់ ហើយថែមទាំងមើលទៅមានរូបរាងថ្មីស្រឡាង។ ប៉ុន្តែ អ្នកដឹកនាំរឿង I, Robot លោក Alex Proyas ដែលសម្តែងដោយលោក Will Smith បានចោទប្រកាន់ថាលោក Musk បានលួចចម្លងស្នាដៃរបស់គាត់។ លោក Proyas បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមថា “ហេ Elon តើខ្ញុំអាចយកស្នាដៃរចនារបស់ខ្ញុំមកវិញបានទេ?
អ្នកដឹកនាំរឿងជនជាតិអូស្រ្តាលីបានថ្លែងនៅក្នុង Instagram Post ថា គាត់បានធ្វើការជាមួយក្រុមឌីស្សាញដ៏ជំនាញ ដើម្បីបង្កើតទិដ្ឋភាពរបស់ភាពយន្ត។ គាត់បានបន្តថា ផ្ទុយទៅវិញ លោក Elon Musk ទំនងជាមិនមានក្រុមឌីស្សាញដែលមានជំនាញ និងមិនបានមើលភាពយន្តច្រើនរួមទាំង I, Robot ទេ។ លោក Patrick Tatopoulos អ្នកឌីស្សាញផលិតផលភាពយន្ត ក្រោយមកបានបង្ហោះរូបភាព (images) ឡើងវិញដោយប្រៀបធៀបការរចនា និងរូបភាពរថយន្ត Tesla នៅក្បែរគ្នា។ លោកបន្តថា តើខ្ញុំគួរតែមានកិត្តិយសដែលលោក Elon បានរកឃើញការរចនានៅក្នុង I, Robot របស់ខ្ញុំ។
ប្រព័ន្ធប្រតិបត្តិការ Paranoid Android ៖ លោក Proyas បានជួបប្រទះជាមួយនឹងការសង្ស័យនៅលើបណ្តាញអ៊ីនធឺណិត ដោយមានអ្នកខ្លះយល់ថា ភាពយន្តរបស់គាត់គឺជាការត្រាប់តាមស្នាដៃរបស់វិចិត្រករ (Derivative)។ មនុស្សជាច្រើនបានឆ្លើយតបនៅក្នុងការបង្ហោះរបស់គាត់នៅលើបណ្តាញសង្គម X ជាមួយនឹងរូបភាព (Images) នៃ Feminised Cyborg នៅក្នុងខ្សែភាពយន្តអាឡឺម៉ង់របស់លោក Fritz Lang, Metropolis កាលពីឆ្នាំ១៩២៧។ ប៉ុន្តែនេះមិនមែនជាលើកទី១ ទេដែលមនុស្សជាច្រើនបានសួរថាតើក្រុមហ៊ុនបច្ចេកវិទ្យាមើលភាពយន្តបែបវិទ្យាសាស្រ្ត (Sci-fi) និងប្រលោមលោកសម្រាប់ជាគំនិតនោះ ហើយជាពិសេសខ្សែភាពយន្តសម្រាប់បង្កើតឧបករណ៍ថ្មីៗ (Gadgets) និងមនុស្សយន្ត (Robotics) សម្រាប់បង្កើតចំណាប់អារម្មណ៍ទៅលើការបង្កើតបច្ចេកវិទ្យា AI នោះ។ លោក Musk មុននេះបានថ្លែងថា គាត់ត្រូវបានជំរុញទឹកចិត្តដោយសៀវភៅ (Douglas Adams’ The Hitchhiker’s Guide to Galaxy)គឺជារឿងប្រឌិតបែបវិទ្យាសាស្ត្របែបកំប្លែង ដែលបង្កើតឡើងដោយ Douglas Adams បង្ហាញពីមុខងារពិសេសរបស់មនុស្សយន្ត Marvin the Paranoid Android។ លោក Grok, AI Chatbot របស់គាត់ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើនៅលើ X ក្រោយមកត្រូវបានបង្ហាញថាត្រូវបានយកធ្វើជាគម្រូតាម។ គាត់ក៏បានហៅ រថយន្ត Cybertruck អនាគតរបស់ក្រុមហ៊ុន Tesla ថាជារថយន្តពាសដែកពីអនាគតកាល ដូច Blade Runner អាចបើកបរដោយខ្លួនឯងបាន៕
https://www.bbc.com/news/articles/ced04q39w33o
ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤