ប្រទេសអង់គ្លេសកំពុងពិចារណាប្រើខ្សែសាកថ្មទូទៅតាមគម្រូសហភាពអឺរ៉ុប

0

រដ្ឋាភិបាលអង់គ្លេសកំពុងតែពិចារណាថាតើគួរកំណត់ឱ្យឧបករណ៍អេឡិចត្រូនិកទាំងអស់មានខ្សែសាកបញ្ចូលថ្មប្រភេទតែមួយ (charging cable)។ការអំពាវនាវដាក់ចេញខែតុលា កំពុងតែស្នើសុំការបង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទក្បាលឌុយបញ្ចូលថ្ម (Charging Cable) ដូចជា USB-C ដែលត្រូវបានប្រើដោយឧបករណ៍ទំនើបជាច្រើន។ រឿងនេះកើតមានបន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ចេញនូវច្បាប់ខ្សែសាកថ្មទូទៅ (Common Charging Cable) កាលពីឆ្នាំ២០២២ ដែលតម្រូវឱ្យក្រុមហ៊ុនអនុវត្តនៅត្រឹមខែធ្នូ។ រដ្ឋាភិបាលអង់គ្លេសបានថ្លែងនៅពេលនោះថា ខ្លួនមិនបានពិចារណាលើច្បាប់នេះទេ។ ច្បាប់សហភាពអឺរ៉ុបមានគោលបំណងកាត់បន្ថយកាកសំណល់អេឡិចត្រូនិកដោយតម្រូវឱ្យរោងចក្រផលិតឧបករណ៍អេឡិចត្រូនិកចាប់តូចទៅមធ្យមប្រើក្បាល USB-C chargers។ ក្រុមហ៊ុន Apple បានរិះគន់ចំពោះការសម្រេចនេះ ប៉ុន្តែចុងក្រោយបានបោះបង់ចោលនូវខ្សែសាកថ្ម Lighting ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្រាប់ស៊េរី iPhone ក្នុងឆ្នាំ២០២៣ របស់ខ្លួន។

ទូរស័ព្ទ iPhone ថ្មី និងខ្សែសាកថ្មថ្មីត្រូវបានអនុវត្តតាមច្បាប់សហភាពអឺរ៉ុប

Graphic showing three of the most common charging connectors, from left to right - type C USB, Micro USB and Lightning.

ឧបករណ៍អេឡិចត្រូនិក ចាប់ពីទូរស័ព្ទដៃទៅដល់ E-readers និង Headphones ស្ទើរតែទាំងអស់ផ្លាស់ប្តូរផតបញ្ចូលថ្ម (Charging port) និងតម្រូវការខ្សែទៀត។ ការអនុវត្តតាមច្បាប់សហភាអឺរ៉ុប ឧបករណ៍ជាច្រើននៅពេលនេះប្រើប្រភេទខ្សែ USB-C charging cables បើទោះជាឧបករណ៍មួយចំនួននៅតែត្រូវការខ្សែផ្សេងទៀតដូចជា Micro-USB។

ក្រុមហ៊ុន Apple បានណែនាំ Lighting Connectors ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនជាមួយនឹងទូរស័ព្ទ iPhone 5 ឆ្នាំ២០១២។ ប៉ុន្តែបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលជាងមួយទសវត្សមក វាត្រូវបានគេលុបចោលជាបណ្តើរៗ ហើយជំនួសដោយក្បាលខ្សែប្រភេទ USB-C នៅក្នុងទូរស័ព្ទស៊េរីថ្មីៗទៀត ដោយចាប់ផ្តើមជាមួយ iPhone 15 កាលពីខែកញ្ញា ឆ្នាំមុន។ ក្រុមអ្នកប្រើប្រាស់ជាទូទៅបានរៀបរាប់ពីចំនួនខ្សែផ្សេងគ្នាដែលត្រូវការ និងបោះចោលដោយផ្អែកលើជំរើសផ្សេងគ្នាសម្រាប់ឧបករណ៍ភ្ជាប់នៅលើឧបករណ៍ដែលជាប្រភពនៃកាកសំណល់អេឡិចត្រូនិក។ អង្គការសប្បុរសធម៌ Materials Focus ដែលលើកទឹកចិត្តដល់ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញនូវគ្រឿងអេឡិចត្រូនិក បាននិងកំពុងលើកទឹកចិត្តមនុស្សឱ្យកែច្នៃខ្សែចាស់ៗឡើងវិញសម្រាប់ព្រឹត្តិការណ៍  Copper Contents របស់ពួកគេ។ ការស្រាវជ្រាវដោយ Recycle Your Electricals បានលើកឡើងថា ចក្រភពអង់គ្លេសមានខ្សែដែលមិនបានប្រើ ឬបោះចោលច្រើនជាង ៦០០លានខ្សែ។ ទោះជាយ៉ាងណា អ្នកខ្លះធ្លាប់ព្រមានថា ការណែនាំរបស់សហភាពអឺរ៉ុបនឹងនាំទៅរកការកើនឡើងនៃខ្សែភ្លើងដែលត្រូវបោះចោលក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

https://www.bbc.com/news/articles/cx2lj58jql8o

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here