ម្ចាស់កម្មវិធីតិកតុក ឬក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ថ្លែងថាខ្លួនបានបណ្តេញបុគ្គលិកហាត់ការ (Intern) ដោយសារតែធ្វើឱ្យប៉ះពាល់ដល់ការបង្ហាត់គម្រូមួយនៃ AI របស់ក្រុមហ៊ុន។ប៉ុន្តែក្រុមហ៊ុនបានបដិសេធរបាយការណ៍ស្តីពីការផ្សព្វផ្សាយព័ត៌មានកាលពីចុងសប្តាហ៍នៅលើបណ្តាញសង្គមអំពីទំហំនៃការខូចខាតដែលបង្កមកពីបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលលើកឡើងថា ពួកគេបានបំភ្លៃការពិត។ សារព័ត៌មាន BBC បានទាក់ទងទៅក្រុមហ៊ុន ByteDance ដើម្បីស្នើសុំព័ត៌មានលម្អិតទាក់ទងនឹងឧប្បត្តិហេតុ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Doubao ChatGPT-like generative AI model គឺជា AI Chatbot ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន ByteDance បានថ្លែងថា បុគ្គលគឺជាអ្នកហាត់ការជាមួយនឹងក្រុមបច្ចេកវិទ្យាពាណិជ្ជកម្ម (Commercialization) និងគ្មានបទពិសោធជាមួយនិង AI Lab។ Profile បណ្តាញសង្គមរបស់ពួកគេ និងរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយខ្លះមានភាពមិនត្រឹមត្រូវខុសពីការពិត។ ក្រុមហ៊ុនបានបន្ថែមថា សកម្មភាពចុះហាត់ការរបស់ពួកគេមិនបានប៉ះពាល់ដល់ប្រតិបត្តិការអនឡានពាណិជ្ជកម្មរបស់ក្រុមហ៊ុន រួមមាន Language AI Models ដ៏ធំរបស់ក្រុមហ៊ុនទេ។
ក្រុមហ៊ុន ByteDance ក៏បានបដិសេធចំពោះរបាយការណ៍ដែលថា ឧប្បត្តិហេតុបានបណ្តាលឱ្យខាតបង់ប្រាក់ ១០លានដុល្លារដោយសារការរំខានដល់ប្រព័ន្ធបណ្តុះបណ្តាល AI (AI Training System) ដែលបង្កើតឡើងដោយអង្គភាពដំណើរការក្រាហ្វិកដ៏មានឥទ្ធិពល (GPU) រាប់ពាន់នោះទេ។ ក្រៅពីការបណ្តេញបុគ្គលិកក្នុងខែសីហា ក្រុមហ៊ុន ByteDance ក៏បានថ្លែងថា ខ្លួនបានជូនដំណឹងដល់សកលវិទ្យាល័យ និងស្ថាប័នឧស្សាហកម្មរបស់អ្នកហាត់ការអំពីឧបទ្ទវហេតុនេះផងដែរ។ ក្រុមហ៊ុន ByteDacne ប្រតិបត្តិការកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីបំផុតរបស់ពិភពលោក រួមមានកម្មវិធីតិកតុក និង Chinese-Equivalent Douyin។ វាត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេនៅក្នុងការអភិវឌ្ឍ Algorithm ដោយសារតែកម្មវិធីរបស់វាមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើននៅលើពិភពលោកកំពុងតែវិនិយោគលើបច្ចេកវិទ្យា AI។ ក្រុមហ៊ុននេះប្រើបច្ចេកវិទ្យាដើម្បីបង្កើនឥទ្ធិពលលើ Doubao Chatbot ក៏ដូចជាកម្មវិធីផ្សេងៗជាច្រើនទៀត រួមមាន Text-to-Video Tool មានឈ្មោះហៅថា Jimeng ផងដែរនោះ៕
https://www.bbc.com/news/articles/c7v62gg49zro
ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤