ក្រុមហ៊ុន Google អនុញ្ញាតឱ្យអាជីវកម្មបង្កើត Chrome Web Stores ដែលជាផ្នែកមួយនៃការរៀបចំបន្ថែម

0

ក្រុមហ៊ុន Google បានប្រកាសថា នៅក្នុងពេលឆាប់ៗនេះក្រុមហ៊ុននឹងអនុញ្ញាតឱ្យអង្គការ ឬស្ថាប័នរៀបចំបង្កើត “Enterprise Web Store” ដែលជាផ្នែកបន្ថែមលើកម្មវិធីរុករកតាមអ៊ីនធឺណិត (Browser Extensions) របស់ក្រុមហ៊ុនរួមមាន Chrome និង Chromeos ក្នុងបំណងជំរុញនូវផលិតភាព សុវត្ថិភាព និងការគ្រប់គ្រងអាជីវកម្ម។

ហាងថ្មី (Store) នឹងត្រូវបានរៀបចំសម្រាប់ការចូលមើល (Preview Later) នៅក្នុងឆ្នាំនេះ មានបំណងផ្តល់់នូវអាជីវកម្មជាមួយនឹងការចែករំលែក ដែលមជ្ឈដ្ឋានត្រូវបានរៀបចំសម្រាប់ Browser Extensions ជាទូទៅប្រើនៅក្នុងអង្គភាពរបស់ពួកគេ។ សហគ្រាស Chrome  (Chrome Enterprise) គឺជាផ្លេតហ្វមរបស់ក្រុមហ៊ុន Google សម្រាប់ជួយគាំទ្រដល់អាជីវកម្មប្រកបដោយសុវត្ថិភាព ផ្អែកលើក្លោដ និងការដោះស្រាយដែលអាចធ្វើមាត្រដ្ឋានបានសម្រាប់ការគ្រប់គ្រងឧបករណ៍ (Tools), Browsers និងកម្មវិធី (Applications)។

Mockup of new Enterprise Web Store for Google Chrome

វាពង្រីកសមត្ថភាពរបស់ Chromeos និង Chrome Browser ជាមួយនឹងមុខងារដូចជា ការត្រួតពិនិត្យសុវត្ថិភាពឈានមុខ (Advanced Security Controls) ការគ្រប់គ្រងរួម (Centralized Management) និងការគាំទ្រកម្រិតសហគ្រាស (Enterprise-Level Support)។ ហាងវេបថ្មី (Enterprise Web Store) ដែលជាផ្នែកមួយនៃការបន្ថែមនឹងផ្តល់នូវគុណប្រយោជន៍ធំៗចំនួន២។ ទីមួយ វានឹងអនុញ្ញាតឱ្យអាជីវកម្មរៀបចំផ្នែកបន្ថែមដែលបានណែនាំ ដោយស្របតាមតម្រូវការជាក់ស្តែងរបស់ពួកគេ។ គោលការណ៍នេះនឹងជួយកំណត់ស្តង់ដាឧបករណ៍នៅទូទាំងស្ថាប័ន ខណៈដែលជួយកាត់បន្ថយហានិភ័យ (security risks) ដោយការពារអ្នកប្រើប្រាស់ពីការទាញយកកម្មវិធីបន្ថែមដែលមិនបានបញ្ជាក់ ឬកម្មវិធីអាក្រក់ (risky add-ons) ដែលអាចលួយទិន្នន័យសាជីវកម្មបាន។ ទីពីរ Telemetry ផ្នែកបន្ថែមដែលរួមបញ្ចូលគ្នានឹងផ្តល់ឱ្យ IT admins នូវការយល់ដឹងពីការប្រើប្រាស់កម្មវិធីបន្ថែមទាន់ពេលវេលា និងកំពុងប្រតិបត្តិ។ ការរួមបញ្ចូលជាមួយ Google SecOps និង Risk scoring ផ្តល់ព័ត៌មានលម្អិតពីការគំរាមកំហែងសំខាន់ៗ និងផ្តល់ឱ្យមានការអន្តរាគមន៍ទាន់ពេលវេលា បូករួមទាំងការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងនៅលើ Browser Environment។

Natural language search on the admin panel

មុខងារសហគ្រាស Chrome (Chrome Enterprise) បន្ថែម៖ ជាផ្នែកមួយនៃ Enterprise Web Store ក្រុមហ៊ុន Google ក៏បានប្រកាសការណែនាំស្តីពីមុខងារដូចខាងក្រោមរបស់ Chrome Enterprise មានដូចជា៖

– មុខងារ AI “Help me Reads” សម្រាប់សង្ខេបឯកសារ “Welcome Recap” សម្រាប់បន្តពី Last Session Point និង “Live Translate” សម្រាប់ការបកប្រែសំឡេងនៅពេលជាក់ស្តែង (Real-time audio)

– គោលការណ៍ត្រួតពិនិត្យ Copy/paste, ការការពារ Screenshot ជាមួយនឹងមុខងារថ្មី “Private Preview” និង “Evidence Locker” tool សម្រាប់ការរក្សាសុវត្ថិភាពឯកសារ នៅអំឡុងពេលប្រតិបត្តិការឆ្លើយតបឧប្បត្តិហេតុ

– មុខងារ Rollback ជំនាន់ប្រព័ន្ធថ្មីនៅលើ ChromeOS សម្រាប់រក្សាឯកសារអ្នកប្រើប្រាស់ទាំងអស់

– គោលការណ៍ដែលបានណែនាំដោយ AI និងការស្វែងរក Language Search នៅលើ Google Admin Console

ក្រុមហ៊ុន Google បានប្រកាសពីមុខងារខ្លះៗនៅខែនេះជាមួយនឹងការណែនាំអំពីឧបករណ៍ Chromebook អាជីវកម្មថ្មី ឬ Chromebook Plus ដែលជាបទពិសោធន៍ថ្មីរបស់ AI៕

https://www.bleepingcomputer.com/news/google/google-to-let-businesses-create-curated-chrome-web-stores-for-extensions/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here