អាមេរិកថ្លែងថា ហេគឃ័រចិនបានបំពានលើក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍

0

ទីភ្នាក់ងារ FBI និងទីភ្នាក់ងារសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ និងសាយប័រអាមេរិក (CISA) បានបង្ហើបប្រាប់ថា ហេគឃ័រចិនបានលួចចូលក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ពាណិជ្ជកម្ម (Commercial Telecommunication) នៅប្រទេសអាមេរិក។

ស្ថាប័នដែលត្រូវបានលួចចូលត្រូវបានព្រមាន រីឯទីភ្នាក់ងារកំពុងតែក្រើនរំលឹកដល់ស្ថាប័នដែលជាគោលដៅមានឥទ្ធិពលផ្សេងទៀតអំពីការកើនឡើងនៃសកម្មភាពសាយប័រ។ ជាងនេះទៀតនៅក្នុងការប្រកាសបានបន្ថែមថា រដ្ឋាភិបាលអាមេរិកកំពុងតែស៊ើបអង្កេតលើដំណើរការណាដែលគ្មានការអនុញ្ញាតលួចចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ពាណិជ្ជកម្ម ដោយជនខិលខូចទាំងនោះមានទំនាក់ទំនងជាមួយសាធារណៈរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីទីភ្នាក់ងារ FBI បានកំណត់សកម្មភាពរបស់ក្រុមហេគឃ័រដែលកំពុងតែមានគោលដៅលើវិស័យ​នេះ ទីភ្នាក់ងារ FBI និង CISA បានរកឃើញក្រុមហ៊ុនដែលរងផលប៉ះពាល់ភ្លាមៗដែរ និងបានផ្តល់ជំនួយបច្ចេកទេស និងចែករំលែកព័ត៌មានយ៉ាងរហ័ស ដើម្បីជួយជនរងគ្រោះដែលអាចកើតមានផ្សេងទៀត។ ខណៈពេលនៃការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ពុំមានព័ត៌មានច្រើនត្រូវបានចែករំលែកទៅកាន់សាធារណៈនោះទេ។ ស្ថាប័នដែលជឿថា ពួកគេត្រូវបានលួចចូល និងគ្រប់គ្រងពីហេគឃ័រចិនត្រូវបានបញ្ចុះបញ្ចូលឱ្យទាក់ទងទៅកាន់ទីភ្នាក់ងារ FBI ឬ CISA ក្នុងតំបន់របស់ពួកគេ ហើយរាយការណ៍ព័ត៌មានភ្លាម។ នៅក្នុងសេចក្តីប្រកាសបានសន្និដ្ឋានថា ទីភ្នាក់ងារនានាទូទាំងរដ្ឋាភិបាលអាមេរិកកំពុងតែសហការគ្នា ដើម្បីកាត់បន្ថយការគំរាមកំហែងនេះ ហើយកំពុងតែសម្របសម្រួលជាមួយដៃគូឧស្សាហកម្មដើម្បីពង្រឹងការការពារសាយប័រតាមវិស័យទំនាក់ទំនងពាណិជ្ជកម្ម។

នៅដើមខែនេះវាត្រូវបានបង្ហាញថា ក្រុមហេគឃ័រជនជាតិចិនបានតាមដានក្នុងនាមជា Salt Typhoon ដែលបានលួចចូលក្រុមហ៊ុនផ្តល់ Broadband អាមេរិកចម្រុះរួមមាន Verizon, AT&T និង Lumen Technologies។ គោលដៅនៃប្រតិបត្តិការបានបង្ហាញថាគឺជាចារកម្ម និងហេគឃ័របានបង្កើនដំណើរការចូលទៅក្នុងប្រព័ន្ធដើម្បីស្ទាក់ចាប់ទំនាក់ទំនងទូរគមនាគមន៍ធំៗ ក្នុងបំណងស៊ើបអង្កេតឧក្រិដ្ឋកម្មស្របច្បាប់ដែលធ្វើឡើងដោយអាជ្ញាធរ។

ប្រទេសកាណាដាក៏ក្លាយជាគោលដៅដែរ៖ ខណៈពេលដែលប្រទេសអាមេរិកនឹងក្លាយជាគោលដៅចារកម្មសាយប័រដោយសារតែការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ គួរកត់សម្គាល់ដែរថា ប្រទេសកាណាដាក៏បានក្លាយជាគោលដៅស្រដៀងគ្នានេះដែរ។ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថា ហេគឃ័រដែលទទួលបានការគាំទ្រដោយរដ្ឋចិនបានកំពុងតែធ្វើការស្កេនបណ្តាញណិតវើកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដោយផ្តោតលើអង្គភាពនានា។ ប្រទេសកាណាដា បានកត់សម្គាល់ថា ការស្កេនទាំងនេះគឺជាការឈ្លបយកការណ៍ និងមិនមានការរំលោភលើសុវត្ថិភាពអង្គភាពដែលបានលើកឡើងនោះទេ។ ដើម្បីការពារពីការគំរាមកំហែង ស្ថាប័ននៅក្នុងប្រទេសគួរតែអនុវត្តវិធានសុវត្ថិភាពដ៏តឹងរឹងរួមមានការការពារ ការផ្ទៀងផ្ទាត់ច្រើនកត្តា MFA ការ Logging ការត្រួតពិនិត្យ Traffic និងការណែនាំពីការឆបោក Anti-phishing៕

https://www.bleepingcomputer.com/news/security/us-says-chinese-hackers-breached-multiple-telecom-providers/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here