គ្រួសារនៅប្រទេសបារាំងចំនួន៧ បានប្តឹងកម្មវិធីតិកតុក ពីបទនាំឱ្យកូនៗរបស់ពួកគេប្រឈមនឹងមាតិកាគ្រោះថ្នាក់ ដែលបណ្តាលឱ្យកូនៗចំនួនពីរនាក់ហ៊ានប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិត។ករណីនេះចោទប្រកាន់ពីការបង្ហាញរបស់ផ្លេតហ្វមវីដេអូទៅកាន់កូនៗនូវមាតិកាដែលជំរុញឱ្យក្មេងៗធ្វើទារុណកម្មខ្លួនឯងដូចជាការញ៉ាំមិនត្រឹមត្រូវ និងសម្លាប់ខ្លួន បើយោងតាមសំដីមេធាវីរបស់គ្រួសារ។ គាត់បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គមប្រទេសបារាំងថា បណ្តឹងនេះជារឿងដំបូងគេបង្អស់នៅអឺរ៉ុប។ តិកតុកគឺជាផ្លេតហ្វមបណ្តាញសង្គមដ៏ពេញនិយមបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុនតិកតុកបានថ្លែងថា ក្រុមហ៊ុនមិនបានទទួលការជូនដំណឹងអំពីដំណើរការផ្លូវច្បាប់ទាក់ទងនឹងការទាមទារនោះទេ។
ក្រុមហ៊ុនបានបន្ថែមថា គោលការណ៍ណែនាំសហគមន៍របស់ខ្លួនមិនអនុញ្ញាតឱ្យមានការបង្ហាញ ការផ្សព្វផ្សាយ ឬចែករំលែកផែនការសម្រាប់ការធ្វើអត្តឃាត ឬការធ្វើទារុណកម្មខ្លួនឯងនោះទេ ហើយថាវាប្រើការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងការសម្របសម្រួល ដើម្បីធានាថាស្តង់ដារទាំងនេះត្រូវបានរក្សា។ ពាក្យបណ្តឹងទាំងអស់ត្រូវបានប្តឹងនៅតុលាការ Creteil Judicial ដាច់ដោយឡែកពីគ្នានឹងបណ្តឹងព្រហ្មទណ្ឌដែលបានប្តឹងតិកតុក កាលពីឆ្នាំមុនរបស់ឪពុកម្តាយនាង Marie ដែលជាក្មេងជំទង់ម្នាក់ក្នុងចំណោមក្មេងជំទង់ពីរនាក់ដែលបានសម្លាប់ខ្លួន។ Marie ត្រូវបានគេរាយការណ៍ថា មានអាយុ ១៥ឆ្នាំ នាងធ្វើអត្តឃាតខ្លួនកាលពីឆ្នាំ២០២១។ បើយោងតាមម្តាយរបស់នាង ការស្លាប់របស់នាងគឺដោយសារផ្នែកមួយនៃមាតិកាវីដេអូ ដែលនាងអាចប្រើនៅលើតិកតុកហួសហេតុពេក។ ក្មេងស្រីផ្សេងទៀត ដែលគ្រួសារនាងពាក់ព័ន្ធនឹងពាក្យបណ្តឹងក៏បានស្លាប់ដោយការធ្វើអត្តឃាត ខណៈពេលដែលក្មេងស្រី៤នាក់នៅក្នុងចំណោម ៥នាក់ មានបំណងចង់ផ្តាច់ជីវិតខ្លួនឯង។ យ៉ាងហោចណាស់មានក្មេងស្រីម្នាក់នៅក្នុងនោះបានញ៉ាំរបបអាហារមិនត្រឹមត្រូវ។
លោកស្រី Boutron Marmion បានប្រាប់សារព័ត៌មាន Franceinfo ថា អាណាព្យាបាលចង់ឱ្យក្រុមហ៊ុនតិកតុក ទទួលខុសត្រូវតាមផ្លូវច្បាប់នៅតុលាការ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនពាណិជ្ជកម្មដែលផ្តល់នូវផលិតផលដល់អ្នកប្រើប្រាស់ដែលជាអនីតិជន។ ដូច្នេះក្រុមហ៊ុនត្រូវតែឆ្លើយតបចំពោះចំណុចខ្វះខាតរបស់ផលិតផលរបស់ពួកគេ។ តិកតុកដូចជាបណ្តាញណិតវើកសង្គមផ្សេងដែរ វាប្រឈមនឹងការរិះគន់ និងការត្រួតពិនិត្យលើបញ្ហាសុវត្ថិភាពរបស់វា។ ច្រើនជាង ១២រដ្ឋនៅសហរដ្ឋអាមេរិក ថ្មីៗនេះបានប្តឹងក្រុមហ៊ុន ដោយចោទប្រកាន់ថា វាបានធ្វើឱ្យយុវជនមានបញ្ហាសុខភាពផ្លូវចិត្ត។ កាលពីឆ្នាំមុន សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេត ថាតើក្រុមហ៊ុនបានបំពានច្បាប់សុវត្ថិភាពថ្មីទាក់ទងនឹងការការពារអនីតិជន ក្នុងចំណោមផ្នែកផ្សេងទៀតដែរឬទេ។
កាលពីកិច្ចសម្ភាសន៍ខែមេសា លោកស្រី Boutron Marmion បានប្រាប់កាសែតច្បាប់បារាំងថា ករណីដូចជា Molly Russell ដែលជាសិស្សសាលាជនជាតិអង់គ្លេសដែលបានសម្លាប់ខ្លួនកាលពីឆ្នាំ២០១៧ បន្ទាប់ពីបានរកឃើញរូបភាពនៃការធ្វើទារុណកម្មខ្លួនឯង និងការធ្វើអត្តឃាតតាមអនឡាញ នៅលើ Instagram និង Pinterest បានបង្កើននូវការយល់ដឹងពីតម្រូវការទទួលខុសត្រូវកាន់តែច្រើននៅពេលនិយាយអំពីមាតិកាផ្សព្វផ្សាយសង្គម។ អាណាព្យាបាល ឬឪពុកម្តាយកំពុងចាប់ផ្តើមភ្ញាក់ខ្លួន។ ឪពុកម្តាយភាគច្រើនមិនដឹងអំពីគ្រោះថ្នាក់ដែលមាននៅលើផ្លេតហ្វមទេ។ ខណៈពេលដែលគេបានកត់សម្គាល់ឃើញការផ្លាស់ប្តូរចិត្តគំនិតបញ្ហានៅតែមានដូចជាការញៀនថ្នាំក្នុងចំណោមមនុស្សពេញវ័យ៕
https://www.bbc.com/news/articles/c6298z99xv8o
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤